ប្អូនប្រុសដែលត្រូវបានខ្មែរក្រហមចាប់ទៅមន្ទីរស-២១
សៀង ហ៊ុន[1] កើតនៅក្នុងឆ្នាំ ១៩៣៥ នៅក្នុងភូមិព្រែន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហ៊ុន មានប្តីឈ្មោះ ប៊ូ ហ៊ន ប៉ុន្តែត្រូវបានស្លាប់នៅក្នុងឆ្នាំ១៩៨៣ ដោយសារជំងឺបូសថ្លើម។ សៀង ហ៊ុន មានឪពុកឈ្មោះ កែវ សៀង និងម្តាយមានឈ្មោះ អ៊ុច ទូច និងមានបងប្អូនប្រុសស្រី សរុបចំនួន ៨នាក់...
មូលហេតុអ្វីបានរបបខ្មែរដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩?
បើយើងមើលត្រឡប់ទៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាកាលពី៤៦ឆ្នាំមុន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលរបបប្រល័យពូជសាស្ត្រខ្មែរក្រហមបានដួលរលំ និងបានសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងមានឱកាសកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យរបបខ្មែរដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩? យោងតាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ – ១៩៧៩) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ ត្រង់ជំពូកទី១២[1] បាននិយាយថា មានមូលហេតុយ៉ាងតិចមានចំនួន៣ចំណុច ដែលបណ្តាលឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ បន្ទាប់ពីបានដឹកនាំប្រទេសអស់រយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃដូចខាងក្រោម៖ ចំណុចទី១៖ ការដែលខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការងារពលកម្មតាមទីវាល...
វេជ្ជបណ្ឌិតនៅពេទ្យរុស្សី
សៀង ហឺ[1] ភេទប្រុស អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាតដំបង។ ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៣ ហឺ បានចូលរៀននៅបឋមសិក្សាកំពង់ព្រះ។ ហឺ ក៏បានផ្លាស់មករៀននៅអនុវិទ្យាល័យបាត់ដំបងរហូតដល់ឆ្នាំ១៩៥៩ ទើបផ្លាស់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ១៩៦០ ហឺ បានទៅរៀនពេទ្យនៅ មហាវិទ្យាល័យ វេជ្ជសាស្រ្ត(ភ្នំពេញ)។ រហូតដល់ឆ្នាំ១៩៦១ ហឺ បានចូលនៅក្នុងសមាគមន៍ និស្សិតពេទ្យ ដោយមានឈ្មោះ...
កងដឹកជញ្ជូនខេត្តតាកែវ
នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិទទឹងថ្ងៃ ទៅរស់នៅឃុំកៀនស្វាយ ដើម្បីធ្វើការងារនៅក្នុងកងដឹកជញ្ជូនស្រូវ និងពោត។ ឡេង អឿក[1] ភេទប្រុសអាយុ ៩១ឆ្នាំ បច្ចុប្បន្ននេះរស់នៅភូមិនមោ ឃុំជាងទោង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ឡេង ផៃ(ស្លាប់) ម្ដាយឈ្មោះ ជាវ ស៊ីវ(ស្លាប់) ។ ខ្ញុំមានបងប្អូនចំនួន១១នាក់...
ផ្លាស់ប្ដូរទីលំនៅដោយសាររបបខ្មែរក្រហម
អ៊ុំ ទូច ភេទស្រី អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញម្តុំផ្សារស៊ីឡឹប តែទៅរស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ។ ទូច បានរៀបការជាមួយ សៅ ស៊ីណេន នៅទីក្រុងភ្នំពេញ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ ទូច និង ស៊ីណេន ក៏បែកគ្នារហូត ដោយសារ...
មិននឹកស្មានថាបានរួចរស់ជីវិតពីគុកទួលស្លែង
“មួយថ្ងៃគេសួរប្រវត្តិរូបបីដង…ខ្ញុំមិននឹកស្មានថាខ្លួនខ្ញុំរស់ដែរប្អូន!” សេត កាលខាន់ ដែលមានឪពុកសញ្ជាតិដើមអារ៉ាប់ និងធ្លាប់ជាអ្នកទោសទួលស្លែង បានរៀបរាប់ប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាយ៉ាងដូច្នេះ។[1] ឪពុករបស់ សេត កាលខាន់ ឈ្មោះ អាប់ឌុល ហ្គោលីយ៉ាល មានដើមកំណើតនៅប្រទេសអារ៉ាប់ និងបានរើមករស់នៅប្រទេសកម្ពុជា នៅពេលមានវ័យ២៥ឆ្នាំ និងបានរៀបការជាមួយម្តាយរបស់ សេត កាលខាន់ ឈ្មោះ សា លីម៉ា ជាជនជាតិលាវ ព្រមទាំងបង្កើតក្រុមគ្រួសារនិងមានកូនប្រុសស្រីចំនួន ៦នាក់ រស់នៅក្នុងសង្កាត់លេខ៥...
ការរត់គេចចេញពីរបបខ្មែរក្រហម ដោយមិនជោគជ័យ
ប្រះ ម៉ាត់[1] បានឆ្លើយនៅក្នុងចម្លើយសារភាពរបស់ខ្លួន ចុះកាលបរិច្ឆេទថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧ អំពីការណែនាំឲ្យរត់គេចខ្លួន និងការសម្រេចចិត្តគេចខ្លួនជាមួយគ្នីគ្នាចំនួន៤នាក់ផ្សេងទៀត។ ការរត់គេចខ្លួនចូលក្នុងព្រៃក្នុងគោលបំណងធ្វើដំណើរឆ្ពោះទៅប្រទេសថៃ គឺមិនបានជោគជ័យទេ។ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជាងដប់ថ្ងៃ អ្នកទាំងបីត្រូវបានកងទ័ពខ្មែរក្រហមឃាត់ខ្លួន ខណៈដែលម្នាក់ទៀតបានបែកគ្នាយ៉ាងអាថ៌កំបាំងនៅក្នុងព្រៃ។ ម៉ាត់ បានឆ្លើយសារភាពដូចខាងក្រោម៖ ប្រះ ម៉ាត់ មានទីកន្លែងកំណើតនៅភូមិកប់ភ្លុក ឃុំភ្លើងឆេះរទេះ ស្រុកដង្កោ ខេត្តកណ្តាល។ ឪពុករបស់ម៉ាត់ឈ្មោះ ប្រះ នន់ (ស្លាប់)...
ពលកម្មដោយបង្ខំជាទម្ងន់ នៅរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
ប្រជាជនគ្រប់រូបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវបានប្រើឲ្យធ្វើការងារស្រាលៗ ចំណែកឯមនុស្សចាស់ ត្រូវទទួលតួនាទីមើលថែទាំកុមារតូចៗនិងសត្វពាហនៈ ព្រមទាំងត្បាញកញ្ច្រែង ល្អី។ មនុស្សដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ (កុមារវ័យជំទង់) ត្រូវទទួលការងារធ្ងន់ៗនិងលំបាក។ កុមារជំទង់ៗទាំងនេះ ត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងស្តុកទឹក, លើកទំនប់, កាប់ឈើធ្វើផ្ទះ, រានដីដើម្បីធ្វើស្រែចម្ការ ក៏ដូចជាដាំដំណាំ និងច្រូតកាត់ស្រូវជាដើម។ ប្រជាជនស្ទើរគ្រប់រូប ធ្វើការច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានពេលសម្រាក ឬទទួលទានអាហារបានគ្រប់គ្រាន់ទេ[1]។ ដូចប្រជាជនឯទៀតដែរ តិច...
លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា ទទួលបានសំបុត្រពីរលើកពី សោ ភឹម មុនឡើងទៅជួបមជ្ឈិមនៅភ្នំពេញ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំទទួលបានសំបុត្រមួយច្បាប់ពី តាភឹម តាមរយៈឈ្មោះ ទុយ យកមកឱ្យខ្ញុំ។ ន័យក្នុងសំបុត្រសរសេរថា«ប្រតិបត្តិការកើតឡើងនេះ គឺខាងក្នុងធ្វើរដ្ឋប្រហារផ្ទៃក្នុង ហើយស្នើឱ្យគ្រប់ស្រុកប្រមូលកម្លាំងយោធាទាំងឈ្លបស្រុក ឈ្លបឃុំដែលមានប៉ុន្មាននៅខាងក្រោយ ត្រៀមទប់ទល់ការពារបក្សយើងឱ្យបាន។» ក្នុងសំបុត្រឱ្យខ្ញុំយកកម្លាំងទៅរៀបចំខ្សែត្រៀមនៅត្រង់ព្រំប្រទល់ ស្រុកមេសាង និងតំបន់២៣ ការពារច្រកមកពីស្វាយរៀង។ បើឃើញទ័ពជិះឡាន ឬរថក្រោះរបស់អង្គការមកត្រូវបាញ់។ នៅក្នុងថ្ងៃទី២៩នេះ ខ្ញុំបានប្រមូលកម្លាំងកងទ័ពនារីចំនួន២០០នាក់ និងប្រមូលកម្លាំងឈ្លបគ្រប់ឃុំបានចំនួន៨០នាក់ មករៀបចំខ្សែត្រៀមនៅព្រំប្រទល់តំបន់២៣ ច្រកមកពីស្វាយរៀង ចាប់ពីភូមិសូរ...
កូនស្រីម្នាក់ត្រូវបានសម្លាប់ និងកូនស្រីម្នាក់ទៀតបាត់ដំណឹង
នាងខ្ញុំមានឈ្មោះ នួន ឃុត[1] កើតឆ្នាំ១៩១៨ នៅភូមិបញ្ញជី ឃុំត្បូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្ញុំមានប្ដីឈ្មោះ ជី ជិន បានស្លាប់ក្នុងអំឡុងឆ្នាំ ១៩៩០។ ខ្ញុំមានកូនសរុប ៤នាក់ ស្រី៣ តែនៅសល់តែម្នាក់ទេ ដោយកូនប្រុសបានស្លាប់តាំងពីមានអាយុ ៤ឆ្នាំ ហើយកូនស្រី ២នាក់ទៀតស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ កូនស្រីបងបង្អស់របស់ខ្ញុំ ម្នាក់ឈ្មោះ ជិន វី...
ទាហានរបស់ លន់ នល់ ដែលនៅរស់
បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបបនេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។...

