Tag: សៀមរាប

ខាន់ ឃាន៖ ខ្ញុំនៅមើលថែប្អូននៅផ្ទះ

(សៀមរាប)៖ ខាន់ ឃាន ភេទស្រី មានអាយុ៥៣ឆ្នាំ។ ឃាន មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឃាន មានឪពុកឈ្មោះ សួន ខាន់ និងម្ដាយឈ្មោះ មាន ឆាយ។ ឃាន មានប្តីឈ្មោះ តេក អិប និងមានកូនស្រីម្នាក់ឈ្មោះ អិប ភាព។ នៅវ័យកុមារ...

ញ៉ាវ ព្រួន៖ ចាប់ដៃគ្នា

(សៀមរាប)៖ ញ៉ាវ ព្រួន ភេទប្រុស មានអាយុ៧៤ឆ្នាំ។ ព្រួន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ ព្រួន មានភូមិកំណើតនៅភូមិស្នារ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ព្រួន មានឪពុកឈ្មោះ ថោង ញ៉ាវ និងម្ដាយឈ្មោះ ថាប ភាច។ ព្រួន មានប្រពន្ធឈ្មោះ ហឿង...

អែម វុន៖ ងូតទឹកឲ្យក្មេង

(សៀមរាប)៖ អែម វុន ភេទស្រី មានអាយុ៥៣ឆ្នាំ។ វុន មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វុន មានឪពុកឈ្មោះ យី អែម និងម្ដាយឈ្មោះ បិន ពីត។ កាលវ័យកុមារ វុន បានរៀនត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយគាត់ត្រូវឃ្វាលគោ។ មិនយូរប៉ុន្មាន នៅភូមិរបស់វុនមានការទម្លាក់គ្រាប់បែក។ គ្រួសាររបស់វុនបានជីកលេណដ្ឋាននៅខាងក្រោយផ្ទះ។ វុន...

លួន ហុន៖ ធាងដូង

(សៀមរាប)៖ លួន ហុន ភេទស្រី មានអាយុ៥២ឆ្នាំ។ ហុន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហុន មានភូមិកំណើតនៅភូមិជ្រៃ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ហុន មានម្ដាយឈ្មោះ ហេង (ឪពុកមិនចាំឈ្មោះ)។ នៅរបប លន់ នល់ ក្រុមគ្រួសាររបស់ហុន បានចាកចេញពីភូមិកំណើត ដោយសារមានការទម្លាក់គ្រាប់បែក។...

ចេត យឿម៖ កងចល័តទី១

(សៀមរាប)៖ ចេត យឿម ភេទស្រី មានអាយុ៦៧ឆ្នាំ។ យឿម រស់នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានភូមិកំណើតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យឿម មានឪពុកឈ្មោះ ចេត (ម្ដាយមិនចាំឈ្មោះ)។ កាលពីកុមារភាព យឿម បានរៀនត្រឹមថ្នាក់ទី៥។ នៅរបប លន់ នល់ យឿម...

ដើម ឈឿន៖ សូម្បីតែក្តួចក៏មិនស្គាល់

(សៀមរាប)៖ ដើម ឈឿន ភេទស្រី មានអាយុ៥០ឆ្នាំ។ ឈឿន រស់នៅនិងមានភូមិកំណើតនៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឈឿន មានឪពុកឈ្មោះ គិញ, ម្ដាយឈ្មោះ លន់ និងមានបងប្អូនទាំងអស់ចំនួន៨នាក់។ នៅរបប លន់ នល់ ឪពុករបស់ឈឿន ធ្វើជាកម្មករនៅត្រពាំងស្វាយ។ ឈឿន ត្រូវនៅផ្ទះជាមួយម្ដាយ។ ក្រោយពីមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់គាត់ ក្រុមគ្រួសាររបស់ឈឿន...

សយ ណម៖ បីឆ្នាំនៅរោងកុមារ

(សៀមរាប)៖ សយ ណម ភេទស្រី មានអាយុ៧៣ឆ្នាំ។ ណម មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ណម មានឪពុកឈ្មោះ សយ និងម្ដាយឈ្មោះ សុយ។ កាលពីកុមារភាព ណម មិនបានរៀនសូត្រនោះទេ។ ណម ត្រូវភ្ជួររាស់, ដកស្ទូង និងឃ្វាលក្របី។ ក្រោយមក ណម បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ...

ហ៊ីង អែម៖ កូនប្រុសទាំងបី

(សៀមរាប)៖ ហ៊ីង អែម ភេទស្រី មានអាយុ៧៥ឆ្នាំ។ អែម រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អែម មានឪពុកឈ្មោះ ជឹម ហ៊ីង និងម្ដាយឈ្មោះ គួន។ កាលពីកុមារភាព អែម បានកំព្រាឪពុក។ អែម មិនបានរៀនសូត្រនោះទេ ហើយគាត់ត្រូវនៅផ្ទះជួយធ្វើស្រែចម្ការ និងមើលថែប្អូនរបស់គាត់។ នៅមុនឆ្នាំ១៩៧០ អែម...

នៅក្នុងរបបខ្មែរក្រហមគ្មានអាហារហូបគ្រប់គ្រាន់

(សៀមរាប)៖ ជាប សោម មានអាយុ៦៥ឆ្នាំ រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់គាត់។ គ្រានោះមានគ្រាប់បែកជាច្រើនទម្លាក់ស្រោចពាសពេញព្រៃ ដែលបណ្ដាលឱ្យមានការរងខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើន។ សោម បាននិយាយថា នៅពេលនោះដីដែលអាចដាំដំណាំនិងធ្វើស្រែចម្ការ បានប្រែក្លាយទៅជាដីចម្ការមីន។ ស្របពេលជាមួយគ្នានេះ មានប្រជាជនជាច្រើននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងមានពិការភាពដាច់ដៃដាច់ជើងដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោង។ បន្ទាប់ពីរបប លន់ នល់ ដួលរលំ...

ការរៀបការនៅក្នុងរបបខ្មែរក្រហម

(សៀមរាប)៖ យស់ សាវ៉ាត អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យរងការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងបណ្តាលឱ្យប្រជាជនមួយចំនួនបាត់បង់ជីវិត។ បន្ទាប់ពីការទម្លាក់គ្រាប់បែករៀងស្ងប់ស្ងាត់ សាវ៉ាត បានឃើញក្រុមគ្រូពេទ្យសែងសាកសពអ្នកស្លាប់ ហើយអ្នកខ្លះទៀតរងរបួសស្រាល។ បន្ទាប់ពីការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ប្រជាជនបានរស់នៅ និងប្រកបរបរតាមធម្មតា។ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកគ្រប់គ្រងអំណាចទូទាំងប្រទេស។ នៅឆ្នាំ១៩៧៥...

ប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម

(សៀមរាប)៖ ម៉ៅ មុយ អាយុ៦៩ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៥ មានទីកន្លែងកំណើត និងរស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទោះបីជាមានវ័យចំណាស់ មុយ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ។ នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងពាសពេញតំបន់ បណ្តាលឱ្យមានការខូចខាតផ្ទះសំបែងយ៉ាងដំណំ។ ព្រឹត្តិការណ៍នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត បង្កឱ្យមានការបែកបាក់គ្រួសារ និងបន្សល់ទុកនូវពិការភាពយ៉ាងច្រើន។ ចាប់ពីពេលនោះមក មុយ គឺជាកសិករសាមញ្ញម្នាក់ដែលបានរស់នៅជាមួយបងប្អូនក្នុងភូមិជ្រាវ ខេត្តសៀមរាប។...