អតីតអ្នកចម្រៀងចាប៉ីកងសិល្បៈខ្មែរក្រហម
(ខេត្តស្វាយរៀង) សោម ណៃ មានអាយុ៧០ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិអង្គប្រសែ្រ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ណៃ មានឪពុកឈ្មោះ សោម ចេស និងម្តាយឈ្មោះ លាក់ ភឹម។ ណៃ រៀនបានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្រ្តនិយម ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។ នៅរបបសង្គមរាស្រ្តនិយម ណៃ ឃើញនៅខេត្តស្វាយរៀងមានការរីកចម្រើនដោយមានរោងចក្រ វត្តអារាម និងសាលារៀន។ ឪពុកម្តាយរបស់ណៃ...
កងកុមារខ្មែរក្រហម
(ខេត្តស្វាយរៀង) ព្រំ អ៊ាន មានអាយុ ៦១ ឆ្នាំ រស់នៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ៊ាន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៧ នាក់ (ស្រី ៣ នាក់) មានឪពុកឈ្មោះ ព្រំ វ៉ា និងម្តាយឈ្មោះ សំ ណន។ ក្នុងសម័យសង្គមរាស្ត្រនិយម...
ជីវិត និងការតស៊ូ
(ខេត្តស្វាយរៀង) ប៉ុក សារ៉ន កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៩ (អាយុ៦៥ឆ្នាំ)ក្នុងភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ សារ៉ន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥នាក់ (ស្រី ២នាក់) ដែលមានឪពុកឈ្មោះ ម៉ុក ជុំ និងម្តាយ ឈ្មោះ កៅ ទឹម។ សារ៉ន រៀនបានថ្នាក់ទី១១...
អង្គការចោទប្រកាន់ខ្ញុំថាច្រូតស្រូវមិនទាន់ទុំ
(ខេត្តស្វាយរៀង) ម៉ី សារឿន មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ ម៉ី ឃឹម និងម្តាយឈ្មោះ ទេព ឆាយ។ សារឿន គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៨នាក់ (ស្រី ៥នាក់ ក្នុងនោះ ២នាក់បានបាត់បង់ជីវិត)។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកាលពីអំឡុងឆ្នាំ២០២៤ សារឿន...
កងកុមារខ្មែរក្រហម
(ខេត្តស្វាយរៀង) ម៉ី រ៉ុន មានអាយុ ៦២ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉ុន មានឪពុកឈ្មោះ ម៉ី ឃឹម ម្តាយឈ្មោះ ទេព ឆាយ ហើយ រ៉ុនជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ស្លាប់ពីរនាក់។ កាលពីកុមាររភាព រ៉ុនមិនបានចូលរៀនត្រឹមត្រូវទេ ដោយសរតែប្រទេសជាតិជួបប្រទះភ្លើងសង្គ្រាម...
កងកុមារ
(ខេត្តស្វាយរៀង) លាក់ សូត្រ កើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៦ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សូត្រ ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសទាំង ៧នាក់ ដែលមានឪពុកឈ្មោះ លាក់ ព្រីង និងម្តាយឈ្មោះ សៅ ប៉ុក។ មុនសម័យខ្មែរក្រហម សូត្រ បានរៀនសូត្រត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ ឈានចូលដល់របបខ្មែរក្រហម...
ប្រជាជនជម្លៀសទៅខេត្តបាត់ដំបង
(ខេត្តស្វាយរៀង) គល់ អ៊ាន មានអាយុ ៨៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារភាព អ៊ាន រៀនសូត្របានត្រឹមថ្នាក់ទី១ (សង្គមចាស់)។ អ៊ាន និងគ្រួសារក្នុងរបប លន់ នល់ រស់នៅភូមិអង្គប្រស្រែ បានជួបព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែក និងសង្រ្គាមរវាងយោធាបដិវត្តន៍ខ្មែរក្រហមជាមួយនឹងទាហានរបប នល់ នល់។ កាលនោះ មានកងទ័ពវៀតកុង...
កងចល័តភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់
(ខេត្តស្វាយរៀង) កុយ ឡាយ មានអាយុ ៧៥ ឆ្នាំ ទីកន្លែងកំណើត និងរស់នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឡាយមានឪពុក ឈ្មោះ កុយ ជិន និងម្តាយ ឈ្មោះ ចាប ផ្លង់។ កាលពីកុមារភាពឡាយ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងភូមិ ជាមួយលោកគ្រូ ឈ្មោះ ញឹប និងលោកគ្រូ...
ភៀសខ្លួនទៅប្រទេសវៀតណាមក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) គឹម ព្រឿង ហៅ ក្រូច សាមាន ជាប្រធានភូមិត្រពាំងព្រីង មានអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាមាន មានឪពុកឈ្មោះ គឹម ប៉ាន់ និង ម្ដាយឈោ្មះ លាក់ យុគ។ កាលពីកុមារភាព សាមាន រៀនបានត្រឹមថ្នាក់ទី៥ (របបសង្គមរាស្ត្រនិយម)។...
កងចល័តនារី «កំពង់ចក»
(ខេត្តស្វាយរៀង) កែន សុផល មានអាយុ ៧៤ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង និងសព្វថ្ងៃរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារភាព សុផល រៀនបានត្រឹមថ្នាក់អក្ខរកម្ម ហើយក្រោយពីឈប់រៀន គាត់បាននៅជួយធ្វើការងារស្រែចម្ការរបស់ឪពុកម្តាយ។ សុផល រៀបការនៅក្នុងរបប លន់ នល់ ហើយចាប់ពីឆ្នាំ ១៩៧២...
ស្លាប់បងនិងប្អូន២នាក់ក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ចាប សំអុន មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សំអុន មានឪពុកឈ្មោះ ចាប ជួន និងម្តាយឈ្មោះ សុខ សាប៊ាន។ គាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់។ កាលពីកុមារភាព សំអុន សិក្សារៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅខែមេសា...

