ហាប់ ខន យុទ្ធជនទូរលេខមន្ទីរវរសេនាធំលេខ៣៧៧ ចូលជាភ្នាក់ងារ សេ.អ៊ី.អា.
ហាប់ ខន ជាយុទ្ធជនទូរលេខនៃវរសេនាធំលេខ៣៧៧ ត្រូវបានអង្គការចាប់ខ្លួន និងចោទប្រកាន់ថាបានចូលរួមជាមួយភ្នាក់ងារ សេ.អ៊ី.អា. ក្នុងការប្រព្រឹត្តសកម្មភាពក្បត់បដិវត្តន៍។ នៅក្នុងចម្លើយសារភាពរបស់ ហាប់ ខន មានរាយនាមកម្មាភិបាលខ្មែរក្រហមប្រមាណ ៣០នាក់ ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសកម្មភាពក្បត់អង្គការ។ ខាងក្រោមនេះគឺជាខ្លឹមសារចម្លើយសារភាពរបស់ ហាប់ ខន ដែលបានផ្តល់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៧។[1] ហាប់ ខន អាយុ ២២ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិតាំងក្រសៅ...
ខ្មែរក្រហមចាត់ទុកព្រះសង្ឃជាអន្ទិតជិតប្រាំ
(ខេត្តស្វាយរៀង) សោម សយ អាយុ ៨០ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សយ មានឪពុកឈ្មោះ សោម ហ៊ុន និងម្តាយឈ្មោះ ប៉ែន យា។ គាត់ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់។...
ខ្ញុំត្រូវបង្អត់អាហារ១ថ្ងៃ ដោយសារមានជំងឺធ្វើការមិនកើត
(ខេត្តស្វាយរៀង) សុខ យាត អាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ យាត មានឪពុកឈ្មោះ សុខ យ៉ែម និងម្តាយឈ្មោះ ស្រី សន ហើយគាត់ជាកូន ទី ៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩ នាក់។ កាលពីកុមារភាព យាត...
ជីវិតខ្ញុំថ្លៃ
(ខេត្តស្វាយរៀង) យុន បានរំឭករឿងរ៉ាវកាលពីរបបខ្មែរក្រហមថា ជីវិតរបស់ខ្ញុំថ្លៃទើបអាចរស់ឆ្លងផុតរបបខ្មែរក្រហម។ កាលនោះស្ទើរតែត្រូវស្លាប់ដោយសារខ្មែរក្រហមប៉ុនប៉ងពន្លិចកាណូតកណ្តាលទន្លេ។ ខាងក្រោមនេះជាសាច់រឿងសង្ខេបរបស់ ស្រី យុន ដែលសម្ភាសដោយអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៖ ស្រី យុន អាយុ ៧៨ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ យុន មានឪពុកឈ្មោះ ស្រី ភឹម និងម្តាយឈ្មោះ មាស យឹម...
នារីកងចល័តត្រូវបានសម្លាប់ព្រោះជាប់ខ្សែចិន
(ខេត្តស្វាយរៀង) មាស សាមឿន អាយុ ៦៥ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ បោង សី និងម្តាយឈ្មោះ មាស ឃឹម ហើយមានបងប្អូនចំនួន ៧ នាក់។ កាលពីកុមារភាព គាត់រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។ រឿងរ៉ាវដែល សាមឿន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការរស់នៅក្នុងស្ថានភាពលំបាក...
ខ្មែរក្រហមសម្លាប់មនុស្សដោយគ្មានកំហុស
(ខេត្តស្វាយរៀង) សោម សាកន អាយុ ៥៦ ឆ្នាំ មានស្រុកកំណើតនៅភូមិបែកចាន ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាកន មានឪពុកឈ្មោះ សោម សយ និងម្តាយឈ្មោះ អ៊ុន ឡាយ ហើយគាត់គឺជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧ នាក់។...
អ្នកធ្វើកន្ទេលក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) កែវ ខេត មានអាយុ ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិនរាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខេត មានឪពុកឈ្មោះ ផុន ម្តាយឈ្មោះ គង់ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ២នាក់)។ ខេត រៀនបានត្រឹមថ្នាក់អក្ខរកម្មនៅសង្គមចាស់។ ខេត បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម អង្គការបានតម្រូវឱ្យប្រជាជនធ្វើការងារធ្ងន់ធ្ងរ...
មៀជ គង់៖ ជីវិតឆ្លងកាត់របបខ្មែរក្រហម
(ខេត្តស្វាយរៀង) មៀជ គង់ អាយុ ៨៣ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គង់ មានឪពុកឈ្មោះ ស កាវ និងម្តាយឈ្មោះ យីន។ កាលពីកុមារភាព គង់ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។ គង់ បានរៀបរាប់ថា រឿងរ៉ាវដែលគាត់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការបានជម្លៀសគាត់ទៅរស់នៅតំបន់អូរតាប៉ោង ខេត្តពោធិ៍សាត់ ហើយបានបង្ខំឱ្យធ្វើការងារយ៉ាងលំបាកវេទនា...
ខ្ញុំឃើញប្រជាជន ៤នាក់ ត្រូវបានខ្មែរក្រហមសម្លាប់បន្ទាប់ភៀសខ្លួនពីវៀតណាម
(ខេត្តស្វាយរៀង) ម៉ក់ សុទ្ធ អាយុ ៦៤ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក។ សុទ្ធ មានឪពុកឈ្មោះ ម៉ក់ ភៀន និងម្តាយឈ្មោះ សោម ណុន ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩ នាក់។...
ខ្ញុំ និងសមាជិក១០ នាក់ ត្រូវភ្ជួរស្រែឱ្យបាន៣ ហិកតាក្នុងមួយថ្ងៃ
(ខេត្តស្វាយរៀង) សុខ ឈួន អាយុ ៧៨ ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឈួន មានឪពុកឈ្មោះ សុខ ផូ និងម្តាយឈ្មោះ ហែម ផុង ហើយគាត់ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់ ក្នុងនោះស្រី ១ នាក់។ កាលពីកុមារភាព...
ខៀវ ធិន ប្រធានពេទ្យស្រុកព្រៃឈរ ឆ្នាំ១៩៧៧
ខៀវ ធិន អាយុ ៣៥ ឆ្នាំ (១៩៧៧) មាននាទីជាប្រធានពេទ្យស្រុកព្រៃឈរ តំបន់៤១ ភូមិភាគឧត្តរ និងមានស្រុកកំណើតនៅភូមិគុក ឃុំផ្កាយព្រឹក ស្រុកព្រៃឈរ តំបន់៤១ ភូមិភាគឧត្តរ។[1] កាលពីកុមារភាព ធិន រៀនសូត្របានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៥៩ គាត់បានឈប់រៀន និងបានរស់នៅជាមួយឪពុកម្តាយនៅស្រុកកំណើត។ នៅឆ្នាំ១៩៦៤ ធិន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ឃឿន អតីតសិស្ស...

