ទ្រព្យសមូហភាព
(កំពង់ចាម)៖ ប្រេស អឿន អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អឿន មានបងប្អូនចំនួន៦នាក់ (ស្រីចំនួន៤នាក់) ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់ឈឺសន្លាក់ដៃ-ជើង និងឈឺក្បាលវិលមុខជាប្រចាំ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ អឿន ធ្វើការងារនៅក្នុងកងចល័ត។ គាត់ត្រូវចាកចេញពីក្រុមគ្រួសារ ដើម្បីទៅធ្វើការងារ។ អឿន និយាយថា គាត់យំនឹកដល់ឪពុកម្ដាយ និងបងប្អូនជារៀងរាល់ថ្ងៃ...
ចិញ្ចៀនមួយវង់ ដូរមាន់មួយក្បាល
(ក្រចេះ)៖ អ៊ាន អេន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះទ្រង់ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃ អេនឈឺចង្កេះ និងមានជំងឺក្រពះ-ពោះវៀន។ តាំងពីដើមមក គ្រួសាររបស់ អេន ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វមួយចំនួន។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ និងគ្រប់គ្រងលើប្រទេសកម្ពុជាទាំងស្រុង។ នៅអំឡុងពេលនោះ...
ពក ជា៖ អត់ឃ្លានខ្លាំងពេកទើបសុំអង្គការចូលក្នុងក្រុមកងចល័ត
ពក ជា ឬស្វាយ សំលន់ មានអាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជា មានឪពុកឈ្មោះ ស្វាយ សន ហៅពក ហើយម្ដាយឈ្មោះ ភេន ម៉ាន់ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង ជា រស់នៅជាមួយជីដូន ព្រោះម្ដាយរបស់គាត់រៀបចំធ្វើផ្ទះ។ បន្ទាប់មក ដោយសារតែមានសង្គ្រាម...
តុល យឿម៖ ឪពុកម្ដាយ និងបងបានស្លាប់ជាបន្តបន្ទាប់
តុល យឿម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ឪពុករបស់យឿម ធ្វើជាទាហាន។ ជាញឹកញាប់ ម្ដាយរបស់យឿម បាននាំកូន៣នាក់ ធ្វើដំណើរតាមឪពុក ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយ នៅពេលដែលគ្រួសារយឿម ធ្វើដំណើរទៅដល់សៃវ៉ា ម្ដាយរបស់គាត់បានត្រូវគ្រាប់ស្លាប់ ទាំងមានកូនក្នុងផ្ទៃ។ បន្ទាប់ពីម្ដាយស្លាប់ ឪពុករបស់យឿម...
យ៉ុង យ៉ន៖ បំបែកបំបាក់ចេញពីឪពុកម្ដាយ
(កណ្ដាល)៖ យ៉ុង យ៉ន ភេទស្រី មានអាយុ៥៧ឆ្នាំ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានប្អូនស្រីម្នាក់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស យ៉ន ដែលមានអាយុ១២ឆ្នាំ បានចូលធ្វើការក្នុងកងចល័តឃុំ ដែលមានសមាជិកប្រហែល៥០នាក់។ នៅពេលនោះ យ៉ន ត្រូវបានខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយ ដោយឲ្យទៅរើសកួរស្រូវ។ យ៉ន ត្រូវហូបរួម ធ្វើការរួម និងសម្រាន្តរួមនៅតាមអង្គភាព។...
ព្រំ សារ៉េត៖ ស្វាយមួយដើម
(កណ្ដាល)៖ ព្រំ សារ៉េត ភេទស្រី មានអាយុ៦១ឆ្នាំ ជាកសិកររស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សារ៉េត មានបងប្អូនចំនួនដប់នាក់ ក្នុងនោះស្រីចំនួនបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ សារ៉េត រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង។ កាលពីកុមារភាព សារ៉េត មិនបានរៀនសូត្រនោះទេ ដោយសារមានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង។ សារ៉េត ចងចាំថា គាត់ត្រូវរត់លូនដោយសារសង្គ្រាម។...
ប៉េង គីន៖ បបរលាយផ្លែចេក
(ព្រៃវែង)៖ ប៉េង គីន ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង និងមានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល។ នៅឆ្នាំ១៩៦៩ គីន បានចូលរៀននៅសាលាកំពង់ពពិល។ នៅឆ្នាំ១៩៧១ គីន បានឈប់រៀនត្រឹមថ្នាក់ទី១១ ដោយសារមានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ អំឡុងពេលនោះ គីន...
សាន វណ្ណណេន៖ ជីករណ្តៅសម្រាប់ដាំឈូក
(ព្រៃវែង)៖ សាន វណ្ណណេន ភេទស្រី មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ វណ្ណណេន មានឪពុកឈ្មោះ នៅ សាន, ម្ដាយឈ្មោះ ប៊ុន អ៊ុន និងមានប្អូនពីរនាក់ឈ្មោះ ពី និងគីន។ នៅទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណណេន បានរស់នៅភូមិចុងព្រៃ ឃុំព្រៃស្រឡិត ដោយប្រកបរបរធ្វើស្រែចម្ការ...
ហោ សាក់៖ បាត់ខ្លួននៅកោះគរ
(កណ្ដាល)៖ ហោ សាក់ ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅនិងមានស្រុកកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សាក់ មានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីប្រាំនាក់។ កាលពីកុមារភាព សាក់ មិនបានរៀនសូត្រនោះទេ ដោយត្រូវនៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ គ្រួសាររបស់សាក់ បានជីកលេណដ្ឋានជម្រៅពីរម៉ែត្រ ដើម្បីគេចពីគ្រាប់បែក...
អួន រិន៖ កងឈ្លបដែលខ្លាំងលេខ១ មានអាយុប្រមាណជាង១០ឆ្នាំ
អួន រិន ភេទស្រី អាយុ៨៨ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់រិន និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅ ត្រពាំងផុង ត្រពាំងគុល និងកន្លែងដទៃទៀត។ មុនពេលជម្លៀស រិន បានឃើញអង្គការ ចាប់បង្ខំព្រះសង្ឃក្នុង វត្តអង្គព្រៃ ឲ្យដោះស្បង់ចីពរចេញ រួចប្រើឲ្យរែកមាន់យកទៅសម្លាប់ធ្វើម្ហូបឲ្យអង្គការ។ ក្នុងនាម រិន ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ ទិដ្ឋភាពដ៏សែនបាបកម្មនេះបានធ្វើឱ្យគាត់គ្រាំចិត្តស្ទើរក្អួតឈាម...
ហៃ បូរីន៖ ព្រាត់ប្រាសឪពុកនៅឆ្នាំ១៩៧៦
(កណ្ដាល)៖ ហៃ បូរីន ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅនិងមានទីកន្លែងកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ បូរីន មានបងប្អូនចំនួនបួននាក់ ក្នុងនោះមានស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅស្រុកស្អាង។ នៅឆ្នាំ១៩៧២ គ្រួសាររបស់បូរីន បានទៅរស់នៅទីក្រុងភ្នំពេញ និងប្រកបរបរលក់បន្លែនៅផ្សារថ្មី។ ជួនកាល បូរីន កាត់ស្លឹកចេកយកទៅលក់នៅតាខ្មៅ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់បូរីន...

