Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សួស សាម៉ៃ៖ ខ្មែរក្រហមបង្ខំមនុស្សឲ្យធ្វើការដូចសត្វធាតុ

(កំពត)៖ សួស សាម៉ៃ ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សាម៉ៃ មានឪពុកឈ្មោះ ប៉ោត, ម្ដាយឈ្មោះ ផន និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះបងទី១ ឈ្មោះ ហៀង (ស្លាប់),​ ទី២ ឈ្មោះ ហៀក (ស្លាប់), ទី៣...

លីម ចាន់៖ «កូនអើយ‌‌! សង្គ្រាមជារឿងមិនល្អទេ»

(កំពត)៖ លីម ចាន់ ភេទប្រុស មានអាយុ ៦៤ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ចាន់ មានស្រុកកំណើតនៅភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចាន់ មានឪពុកឈ្មោះ ម៉ិន, ម្ដាយឈ្មោះ ស្រេង, ប្រពន្ធឈ្មោះ យឹម ងីម និងមានកូនប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០...

គង់ ធីវ៖ សោកស្តាយគ្រាដែលកន្លងហួស

(កំពត)៖ គង់ ធីវ ភេទស្រី មានអាយុ ៨០ឆ្នាំ រស់នៅនិងមានស្រុកកំណើតនៅភូមិកណ្ដាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ ធីវ មានឪពុកឈ្មោះ គង់, ម្ដាយឈ្មោះ ប៉ុន និងមានបងប្អូនបង្កើតពីរនាក់។ ធីវ មានប្តីឈ្មោះ ជួន ជីម និងមានកូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅកុមារភាព ធីវ មិនបានសិក្សានោះទេ...

សិន មុំ៖ ខ្មែរក្រហមរឹបអូសសម្ភារពីប្រជាជន

(កំពត)៖ សិន មុំ ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និងមានភូមិកំណើត នៅភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ មុំ មានឪពុកឈ្មោះ សិន សែន, ម្ដាយឈ្មោះ ឃួន លន់ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់។ មុំ មានប្តីឈ្មោះ...

ខ្ញុំមានជំងឺក្រពះពោះវៀន, លើសឈាម និងធ្លាក់ទឹកចិត្ត ដោយសាររបបខ្មែរក្រហម

រស់ ម៉ាកដ្ឋ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពី​របបខ្មែរក្រហម ខាងក្រោមនេះគឺជាដំណើរជីវិតរបស់គាត់៖ «ខ្ញុំឈ្មោះ រស់ ម៉ាកដ្ឋ កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៣។ ខ្ញុំមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ ខ្ញុំមានបងប្អូនសរុបចំនួន ៦នាក់ (ស្រី ៣នាក់ និងប្រុស ៣នាក់) ហើយខ្ញុំមានកូនចំនួន ៣នាក់...

អ្នកជីកព្រែកសាត្រាវសម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ជួង អៃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អៃ មានបងប្អូនបួននាក់ និងមានកូនពីរនាក់។ កាលពីកុមារភាព អៃ រៀនសូត្របានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តព្រៃវល្លិ៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ ឆ្នាំ១៩៧៥ អៃ រស់នៅស្រុកកំណើតជាមួយឪពុកម្តាយមានជីវភាពមធ្យម។ នៅពេលនោះគាត់បានឃើញមានសង្គ្រាមរវាងទាហាន លន់ នល់...

ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ

(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង​ មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...

សួង សុខជា៖ បាត់បង់ប្ដី និងកូនស្រីម្នាក់

នៅក្នុងសម័យខ្មែរក្រហម អង្គការកុហក សុខជា ថាយកប្ដីទៅរៀនសូត្រ ប៉ុន្តែការពិតយកទៅសម្លាប់នៅភ្នំរង្វិចរង្វាល ខេត្តកំពត។ ចំណែកកូនច្បងរបស់គាត់ ដែលបានបែកចេញពីម្ដាយឪពុកទៅធ្វើការងារក្នុងកងចល័ត ហើយក្រោយមកធ្លាក់ខ្លួនឈឺស្លាប់នៅក្នុងមន្ទីរពេទ្យស្រុក។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់គ្រួសារសុខជា នៅក្នុងរបបខ្មែរក្រហម៖ សួង សុខជា ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សុខជាឈ្មោះ ម៉ម សួង ហើយម្ដាយឈ្មោះ ធូរ ខៀវ...

ណយ លឹម៖ ខ្ញុំត្រូវស្លៀកសំលៀកបំពាក់សើមនៅរដូវវស្សា

(ខេត្តព្រៃវែង) ណយ លឹម មានអាយុ ៦៨ឆ្នាំ មានស្រុកកំណើតនិងបច្ចុប្បន្នរស់នៅក្នុងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លឹម មានឪពុកឈ្មោះ ណយ និងមានបងប្អូនចំនួន ៧នាក់ ប៉ុន្តែជាអកុសលបងចំនួន ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីតទាហានរបប លន់ នល់។ បច្ចុប្បន្ន លឹម រស់នៅជាមួយកូនៗចំនួន ៣នាក់។ កាលពីវ័យកុមារភាព...

គុណ វណ្ណា៖ ដោយសារតែពិការ ទើបបានធ្វើការងារនៅក្នុងក្រុមកាត់ដេរ

កាលពីក្មេង វណ្ណា បានកើតជំងឺកញ្ជ្រឹល ហើយដោយសារតែមិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យគាត់ស្វិតជើង។ នៅក្នុងសម័យ លន់ នល់ វណ្ណា បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចពីគ្រាប់ផ្លោង និងគេចពីការប្រយុទ្ធគ្នារបស់ទាហាន។ នៅក្នុងសម័យខ្មែរក្រហម វណ្ណា បានធ្វើការងារដេរស្លឹក។ ដោយសារតែ វណ្ណា ដេរស្អាត ទើបអង្គការបញ្ជូនគាត់ទៅរៀនដេរសម្លៀកបំពាក់ និងចេញធ្វើការងារដេរសម្លៀកបំពាក់យោធារហូតដល់ខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ វណ្ណា នៅក្នុងអំឡុងពេល និងក្រោយរបបខ្មែរក្រហម៖ គុណ...

ពី សុខគ្រុយ៖ ធ្វើការងារនៅកន្លែងលំបាក និងខ្វះអាហារហូប

នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខគ្រុយ ត្រូវរត់ភៀសខ្លួនចុះឡើងគេចពីការទម្លាក់គ្រាប់បែកបេ, គ្រាប់បែកធុងសាំង និងការប្រយុទ្ធគ្នារវាងខ្មែរក្រហម និងទាហាន លន់ នល់។ នៅក្នុងសម័យខ្មែរក្រហម សុខគ្រុយ ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ទាំងដែលខ្លួនមានទម្ងន់ ហើយអាហារហូបមិនបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សុខគ្រុយ តាំងពីក្មេងរហូតដល់ខ្មែរក្រហមដួលរលំ៖ ពី សុខគ្រុយ ហៅយាយង៉ោល អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។...

Solverwp- WordPress Theme and Plugin