Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ

(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង​ មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...

មូ ចក៖ ស្អប់របបខ្មែរក្រហម

(កំពត)៖ មូ ចក ភេទប្រុស មានអាយុ ៧១ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ចក មានឪពុកឈ្មោះ សូ និងមានបងប្អូនប្រាំមួយនាក់។ គាត់មានប្រពន្ធឈ្មោះ ហែម គ្រឿន និងមានកូនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចក ដែលមានអាយុ ១៤ឆ្នាំ បានឈប់រៀនត្រឹមថា្នក់ទី៩ (សង្គមរាស្ត្រនិយម) នៅសាលាវត្តព្រៃត្រសក់។...

ឡុង ខីម៖ ខ្មែរក្រហមវាយដំធ្វើបាបខ្ញុំ

(កំពត)៖ ឡុង ខីម ភេទស្រី មានអាយុ ៥៦ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ខីម មានឪពុកឈ្មោះ ឡុង, ម្ដាយឈ្មោះ សំ ឃួន និងមានបងប្អូនប្រាំពីរនាក់។ ខីម មានប្តីឈ្មោះ អូន គាប់ និងមានកូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ខីម បានរៀននៅសាលាវត្តព្រៃត្រសក់...

នេត ម៉ុន៖ ខ្មែរក្រហមនាំប្រជាជនថ្មីទៅទឹកឈូ

(កំពត)៖ នេត​ ម៉ុន​​ ភេទស្រី​​​ មានអាយុ​ ៦២​ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុន មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ង៉យ (ផុន) និងមានបងប្អូនដប់នាក់។ ម៉ុន មានប្តីឈ្មោះ ញ៉ និងមានកូនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ម៉ុន ចូលរៀនបានមួយសប្ដាហ៍នៅសាលាវត្តព្រៃត្រសក់។ នៅពេលនោះ...

នេត ម៉ុត៖ ខ្មែរក្រហមរុញទម្លាក់មនុស្សពីលើទំនប់

(កំពត)៖ នេត​ ម៉ុត​​ ភេទស្រី​​​ មានអាយុ​ ៦៣​ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បាននិយាយថា៖ “នៅរបបនោះ គឺពិបាកណាស់ វេទនាណាស់ បើសិនជាក្មេងជំនាន់ឥឡូវ ប្រហែលជាស្លាប់អស់ហើយ”។ ម៉ុត មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ផុន និងមានបងប្អូនដប់នាក់។ បច្ចុប្បន្ន...

មុំ ស្រ៊ី៖ ខឹងសម្បារនឹងរបបខ្មែរក្រហម

(កំពត)៖ មុំ ស្រ៊ី ភេទស្រី មានអាយុ ៥៨ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ស្រ៊ី មានឪពុកឈ្មោះ មុំ មួន និងម្តាយឈ្មោះ ភី។ ស្រ៊ី មានប្តីឈ្មោះ ឡាក់ និងមានកូនបួននាក់។ នៅរបប លន់ នល់ ស្រ៊ី បានរៀនតែមួយសប្តាហ៍ប៉ុណ្ណោះ...

កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី

(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក...

អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន

អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។  នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ...

មិន ទូច៖ មនុស្សស្លាប់យ៉ាងអាណោចអាធ័ម

មិន ទូច អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ទូច ចងចាំថា គាត់បានធ្វើដំណើរទៅតាមម្ដាយនៅកន្លែងធ្វើការងារ។ ដោយសារតែ ទូច នៅក្មេងពេកបានជាគាត់មិនបានធ្វើការងារនោះទេ ហើយរបបអាហារដែលគាត់ទទួលបានគឺបាយ ឬបបរលាយជាមួយដំឡូងមី។ នៅក្នុងសម័យខ្មែរក្រហម ទូច បានទទួលសម្លៀកបំពាក់ពីម្ដាយរបស់គាត់បន្តិចបន្តួច ហើយគ្មានស្បែកជើងពាក់នោះទេ។ ចំណែកសាប៊ូដុះខ្លួន, ថ្នាំដុះធ្មេញ, សាប៊ូកក់សក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតគឺមិនមាននោះទេ។ ដើម្បីជំនួសសាប៊ូកក់សក់...

សូ ស្ដើង៖ ជម្លៀសទៅស្រុកគីរីវង់

(កំពត)៖ សូ ស្តើង ភេទស្រី មានអាយុ ៦១ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត និងមានភូមិកំណើត នៅភូមិកំពែង។ ស្តើង មានឪពុកឈ្មោះ សូ រិន, ម្ដាយឈ្មោះ ហែម ម៉ៅ និងមានបងប្អូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ស្តើង ឈប់រៀនត្រឹមថ្នាក់ទី២ នៅវត្តកំពែង ដោយសារសង្គ្រាម។...

សា សារឹម៖ កងចល័តនៅភូមិបន្ទាយមាស

(កំពត)៖ សា សារឹម ភេទប្រុស មានអាយុ ៥៨ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ សារឹម មានឪពុកឈ្មោះ សា ងី,ម្ដាយឈ្មោះ ពិល នន និងមានបងប្អូនប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារសារឹម បានរត់ភៀសខ្លួនទៅរស់នៅភូមិស្តៅ និងភូមិអង្គាញ់។ សារឹម និយាយថា គាត់ឃើញមានកងទ័ពវៀតកុង...

Solverwp- WordPress Theme and Plugin