Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ចាយ ឡាវ៖ ប្រព្រឹត្តិកំហុសបន្តិចបន្តួចអង្គការយកទៅកសាង

ចាយ ឡាវ អាយុ៥៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡាវ មានអាយុប្រមាណ១០ឆ្នាំ។ អង្គកាបានរៀបចំ កុមារដែលមានអាយុប្រហាក់ប្រហែល ឡាវ ឲ្យទៅរស់នៅក្នុងកងកុមារ បែកពីឪពុកម្ដាយ និងបងប្អូន។ នៅក្នុងកងកុមារ ឡាវ និងកុមារប្រមាណ២០នាក់ទៀត ត្រូវធ្វើការងាររែកដីដំបូក និងរើសអាចម៍គោ នៅត្រពាំងធំ និងភូមិថ្មី ក្បែរព្រៃត្បែង។ ពេលរស់នៅក្នុងកង...

ថោង គី៖ មិនហ៊ាននិយាយជាមួយឪពុកម្ដាយ នៅពេលដែលជួបចៃដន្យ

(តាកែវ) ថោង គី អាយុ៥៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គី នៅក្មេង មិនទាន់អាចធ្វើការងារបាន ប៉ុន្តែគាត់បានចូលរៀនជាមួយគ្រូឈ្មោះ មៀង និងម៉ាត់ នៅតាមផ្ទះប្រជាជនម្ដុំផ្លូវទទឹងថ្ងៃ។ ការរស់នៅក្នុងពេលនោះ គឺប្រជាជនធ្វើស្រែរួមគ្នា ប៉ុន្តែការហូបអាហារនៅតាមផ្ទះរៀងខ្លួន។ ក្រោយមក គី បានចូលទៅរស់នៅក្នុងកងកុមារ បែកពីម្ដាយឪពុក ហើយការហូបអាហារនៅក្នុងភូមិចាប់ផ្ដើមផ្លាស់ប្ដូរទៅហូបរួមគ្នានៅក្នុងរោងបាយ។ នៅក្នុងកងកុមារ...

តុប អ៊ក៖ កូនឈឺគេមិនឲ្យទៅមើល

(កំពត)៖ តុប អ៊ក ភេទប្រុស កើតក្នុងឆ្នាំ១៩៤៤ មានអាយុ ៧៨ឆ្នាំ​ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អ៊ក មានឪពុកឈ្មោះ តុប ឃុត, ម្ដាយឈ្មោះ ហែម ព្រីង និងមានបងប្អូនប្រាំបីនាក់។ គាត់មានប្រពន្ធឈ្មោះ សោម សន និងកូនចំនួន១០នាក់ ក្នុងនោះស្លាប់បីនាក់។ នៅរបបខ្មែរក្រហម...

ហែម ញ៉៖ បបរកន្លះត្រឡោកដូង

(កំពត)៖ ហែម ញ៉ ភេទប្រុស មានអាយុ ៦៣ឆ្នាំ និងជាកសិកររស់នៅភូមិខ្នាយ (ពីមុនហៅភូមិរវាង) ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ញ៉ មានប្រពន្ធឈ្មោះ ចិត ហន និងមានកូនប្រុសស្រីចំនួនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ រៀនត្រឹមថា្នក់ទី៣ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក៏មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ ធ្វើឲ្យប្រជាជនស្លាប់, រងរបួស...

ព្រុំ ក្រូច៖ កងឈ្លបតាមដានកិច្ចការប្រជាជនថ្មី

(កំពត)៖ ព្រុំ ក្រូច ភេទប្រុស មានអាយុ ៦០ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ក្រូច មានប្រពន្ធឈ្មោះ ហ៊ុន ងុយ, មានបងប្អូនប្រាំនាក់ និងកូនប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រូច បានឃើញមានការទម្លាក់គ្រាប់បែកនៅតាមភូមិ។ ដោយសារសង្គ្រាម ក្រូច មិនបានរៀនសូត្រនោះទេ។ នៅឆ្នាំ១៩៧៥ ក្រូច ដែលជាប្រជាជនចាស់...

អីម អាល់៖ ខ្មែរក្រហមចោទថាជាអ្នកសក្តិភូមិ

(ព្រះវិហារ)៖ អីម អាល់ កើតក្នុងឆ្នាំ១៩៦៧ មានអាយុ ៥៤ឆ្នាំ ភេទប្រុស ជាកសិករ រស់នៅភូមិក្របៅ ឃុំគូលែងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ អាល់ មានស្រុកកំណើតនៅក្នុងស្រុកថ្មពួក​ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ អាល់ ជាកូនទី៤ និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អាល់ ឃើញមានយន្តហោះទម្លាក់គ្រាប់បែកដោយទាហាន លន់ នល់ទៅលើវត្តអារាម...

ពុំ្រ រុង៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ នៅកំពង់ស្វាយ

(កំពត)៖ ពុំ្រ រុង ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រុង មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ចាប និងមានបងប្អូនប្រាំពីរនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ រុង បានឈប់រៀនត្រឹមថា្នក់ទី២ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ នៅក្នុងភូមិ ក៏មានវត្តមានកងទ័ពវៀតណាមខាងត្បូង និងការទម្លាក់គ្រាប់បែកដែរ។...

សំ ភី៖ ទើបតែយល់ពីពាក្យថ្កោលទោស

សំ ភី អាយុ៥៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភី និងកុមារជាច្រើននាក់ទៀតដែលមានអាយុប្រមាណ១០ឆ្នាំ ត្រូវទៅរស់នៅ និងធ្វើការងារក្នុងកងកុមារកំពង់រោង តាមការចាត់តាំងរបស់អង្កការ។ នៅក្នុងកងកុមារ ភី ត្រូវក្រោកតាំងពីព្រលឹម ដើម្បីធ្វើការងារដាំបន្លែ, ដងទឹកស្រោចដំណាំ និងដាក់ជី ជារៀងរាល់ថ្ងៃ ប៉ុន្តែការហូបអាហារវិញគឺបានតែបបររាវៗមួយចានប៉ុណ្ណោះ។ ដោយសារតែឃ្លានខ្លាំងពេក ភី បានយកស្រកីត្រីកេស ដែលអង្គការបោះចោល...

ខ្វៃ ឆុន៖ កុំស្មោះត្រង់ពេក នៅរបបខ្មែរក្រហម

(កំពត)៖ ខ្វៃ ឆុន អាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ឆុន មានឪពុកឈ្មោះ ខ្វៃ រួញ និងម្ដាយឈ្មោះ ឃុន ហិន។ នៅមុនឆ្នាំ១៩៧០ ឆុន បានឈប់រៀនត្រឹមថ្នាក់ទី៣ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ឆុន បានធ្វើស្រែចម្ការជាមួយឪពុកម្ដាយ...

ម៉ី ញ៉៖ ប្តីស្លាប់នៅកោះស្លា

(កំពត)៖ ម៉ី ញ៉ ភេទស្រី មានអាយុ ៦៩ឆ្នាំ មានភូមិកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ ចូលរៀននៅសាលាព្រៃត្រសក់។ ក្រោយមក ញ៉ បានឈប់រៀន និងធ្វើស្រែជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ហើយរបប លន់ នល់ ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងរបប...

វ៉ិន ថៃ៖ គ្រួសារបងប្រុសខ្ញុំបានបាត់ខ្លួន

(កំពត)៖ វ៉ិន ថៃ ភេទប្រុស មានអាយុ ៥៨ឆ្នាំ និងជាគ្រូបង្រៀន។ ថៃ មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ថៃ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះបងប្រុសម្នាក់របស់គាត់ និងប្រពន្ធកូនរបស់បងប្រុសរូបនោះ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ នៅមុនឆ្នាំ១៩៧០ ថៃ បានចូលរៀនថ្នាក់មតេ្តយ្យ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ ថៃ បានឈប់រៀនដោយសាររដ្ឋប្រហារទម្លាក់...

Solverwp- WordPress Theme and Plugin