Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

វ៉ិត ស្រី៖ ខ្មែរក្រហមបង្ខំឲ្យធ្វើការរហូតដល់ពិការភ្នែក

(កណ្ដាល)៖ វ៉ិត ស្រី ភេទស្រី មានអាយុ ៦០ឆ្នាំ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ស្រី មានទីកន្លែងកំណើតនៅសង្កាត់ទួលទំពូង ក្រុងភ្នំពេញ ដោយមានឪពុក និងបងស្រីធ្វើជាពេទ្យ។ នៅឆ្នាំ១៩៧០ ស្រី បានចូលរៀននៅសាលាទួលស្លែង នៅអាយុ ៦ឆ្នាំ។ ក្រៅពីម៉ោងសិក្សា ស្រី បានដើរលក់នំកង និងនំក្រូច។ នៅថ្ងៃទី១៧...

ធូ ឡាយ៖ បបរទឹកខ្មៅ

(កណ្ដាល)៖ ធូ ឡាយ ភេទស្រី មានអាយុ ៨៣ឆ្នាំ និងមានស្រុកកំណើត ព្រមទាំងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ឡាយ មានពិការភាពតាំងពីកំណើត។ នៅកុមារភាព ឡាយ ធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ឡាយ បានរៀបការ និងមានកូនបីនាក់។  នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារឡាយ ត្រូវរស់នៅតាមលេណដ្ឋាន ដោយសារមានការទម្លាក់គ្រាប់បែក។...

សៀវ អ៊ាវហេង៖ ចងចាំមិនភ្លេចពីភាពវេទនា

(កណ្ដាល)៖ សៀវ អ៊ាវហេង ភេទប្រុស អាយុ ៧២ឆ្នាំ ជាកសិករ មានភូមិកំណើតនៅភូមិទួលក្តី និងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៦៨ អ៊ាវហេង ឈប់រៀនត្រឹមថ្នាក់មជ្ឈិមដ្ឋានទី៣ និងធ្វើជាកម្មករ។ នៅឆ្នាំ១៩៧០ អ៊ាវហេង បានរៀបការ និងរស់នៅឃុំរកាខ្ពស់។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ មានការទម្លាក់គ្រាប់បែកបណ្ដាលឲ្យផ្ទះរបស់ឪពុកក្មេកគាត់ ឆាប់ឆេះ។...

ឈុន សុខហេង៖ ហូបអត់ហូបឃ្លាន

(កណ្ដាល)៖ ឈុន សុខហេង ភេទស្រី អាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៥ សុខហេង ឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) ដោយសារការប្លោងគ្រាប់បែកនៅក្នុងភូមិ។ នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាច សុខហេង ដែលជាប្រជាជនចាស់ ត្រូវគណៈកងបង្ខំឲ្យធ្វើការនៅអង្គភាពនារី នៅទួលក្រសាំង។ គណៈកងនោះ ក៏បានបញ្ជាឲ្យព្រះសង្ឃទាំងអស់នៅតាមទីវត្តអារាម...

សម្លាប់មនុស្សដោយគ្មានញញើតដៃ

(កំពត)៖ ម៉ី យ៉ុន បានចែករំលែកថា ខ្មែរក្រហម បានសម្លាប់មនុស្សដោយគ្មានញញើតដៃ សម្លាប់មនុស្សស្លូតត្រង់គ្មានកំហុស មិនលើកលែងសូម្បីតែកុមារតូចៗ។ ការសម្លាប់មនុស្សគ្មានការវិច្ឆ័យទោសកំហុស គឺសម្រេចទៅតាមការចោទប្រកាន់របស់ខ្លួន។  ម៉ី យ៉ុន អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅ នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម យ៉ុន មានអាយុ២៥ឆ្នាំ មានគ្រួសារ...

យាន សួន៖ ខ្មាំងរបស់អង្គការ

យាន សួន អាយុ៧៦ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅពេលដែលយោធាខ្មែរក្រហមទទួលបានជ័យជម្នះ សួន បានជម្លៀសចេញពីទីក្រុងភ្នំពេញទៅខេត្តតាកែវ។ នៅតាកែវ អង្គការបានចាត់ទុកគ្រួសារសួន និងប្រជាជនដែលជម្លៀសចេញពីទីក្រុងភ្នំពេញទាំងអស់ ជាប្រជាជនថ្មី ហើយបង្ខំឲ្យធ្វើការងារហួសម្លាំង និងហូបអាហារមិនគ្រប់គ្រាន់។ ចំពោះការហូបអាហារវិញ ប្រជាជនទទួលបានបបរស្ទើរគ្រប់ពេល លើកលែងតែនៅខែប្រមូលផល ទើបប្រជាជនបានទទួលបាយបន្តិចបន្តួច។ ចំពោះការងារ ប្រសិនបើមានអ្នកនិយាយប្រឆាំង ឬបដិសេធមិនព្រមធ្វើការងារ អ្នកនោះនឹងត្រូវសម្លាប់។ ក្រៅពីការធ្វើបាបខាងលើ...

អតីតក្រុមសិល្បៈ

(ក្រចេះ)៖ សេង គឹមសឿ អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន គឹមសឿ មានជំងឺប្រចាំកាយដូចជា៖ ឈឺក្រពះ ពោះវៀន លើសឈាម និងលើសជាតិស្ករ។ នៅក្នុងឆ្នាំ១៩៧០ គឹមសឿ មានតួនាទីជាគ្រូបង្រៀននៅសាលាមួយកន្លែងជិតផ្ទះរបស់គាត់។ នៅឆ្នាំ១៩៧៥ ឈានចូលដល់របបខ្មែរក្រហម គឹមសឿ មានអាយុ១៧ឆ្នាំ គាត់ធ្លាប់ចូលរួមជាមួយកងសិល្បៈ ហើយបន្ទាប់មកក៏ត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងកងចល័ត...

ឃួន សើន៖ ការគ្រប់គ្រងនៅក្នុងសម័យខ្មែរក្រហម គឺផ្ដាច់ការ

ឃួន សើន អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងសម័យ លន់ នល់ សើន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែគាត់នៅក្មេងពេកទើបមិនបានដឹងព័ត៌មានច្បាស់។ ចូលដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់សើន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញមកខេត្តតាកែវ។ ពេលមកដល់ភូមិ ក្រុមគ្រួសាររបស់សើនត្រូវអង្គការបានបំបែកពីគ្នា ដោយសើន ត្រូវទៅរស់នៅជាមួយកុមារផ្សេងទៀត ហើយឪពុកម្ដាយ និងបងប្អូនផ្សេងទៀតរបស់គាត់ ត្រូវទៅរស់នៅផ្ដុំគ្នាតាមកង ជាមួយប្រជាជនដទៃ។...

ហង់ វណ្ណា៖ បាត់បង់កូនពីរនាក់ដោយសារធ្វើការងារធ្ងន់

ហង់ វណ្ណា អាយុ៦៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វណ្ណា ចូលរៀនដំបូងនៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ជាមួយគ្រូឈ្មោះអឹម ថ្នាក់ទី១២។ ចូលដល់ថ្នាក់ទី១១ វណ្ណា ប្ដូរទៅរៀនជាមួយគ្រូឈ្មោះ នឹម។ វណ្ណា ចូលរៀនថ្នាក់ទី១១ បានប្រមាណកន្លះខែ  សាលាបានឲ្យសិស្សរៀនភាសាបារាំងបន្ថែមទៀត។​ នៅពេលដែលរៀនភាសាបារាំង វណ្ណា ត្រូវបានគ្រូវាយជាញឹកញាប់ ព្រោះគាត់រៀនមិនចេះ...

ហូបបាយជ្រូកដើម្បីចម្អែតក្រពះ

(កំពត)៖ ដោយសារតែនៅក្នុង​របប​ខ្មែរក្រហម សុខលី នៅក្មេង ដូច្នេះរឿងរ៉ាវមួយចំនួន ដែលគាត់ធ្លាប់ឆ្លងកាត់ គាត់អាចចងចាំបាន ហើយរឿងរ៉ាវមួយចំនួនទៀត គឺគាត់ដឹងតាមរយៈការនិយាយប្រាប់ពីសាច់ញាតិរបស់គាត់។ សួន សុខលី អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត ហើយបច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្ន សុខលី ជាស្រ្តីមេម៉ាយ និងមានកូនប្រុសម្នាក់នៅក្នុងបន្ទុក។ នៅក្នុងរបបខ្មែរក្រហម សុខលី...

សម្បូរស្រូវអង្ករ ប៉ុន្តែប្រជាជនហូបតែបបរ

(កំពត)៖ វ៉ិត ប៊ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ប៊ន បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រមាណជាង១៤ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងសហករណ៍រោងចម្អិនជាមួយនឹងក្រុមស្រ្តី។ ការងារស្នូលដែលគាត់ធ្វើគឺ បុកស្រូវ និងរែងអង្ករ។ ក្រៅពីបុកស្រូវ និងរែងអង្ករ គាត់ត្រូវធ្វើការងារមួយមុខទៀត គឺរែកទឹក។ ក្នុងក្រុមរបស់គាត់មានសមាជិកចំនួនប្រាំបីនាក់។ ក្រុមរបស់គាត់តែងតែមានឈ្លបតាមសង្កេតមើលជាប្រចាំ ព្រោះខា្លចមានអ្នកលួចខ្ជិលមិនធ្វើការងារ។...

Solverwp- WordPress Theme and Plugin