លុន រី៖ គ្រួសារនាយទុន សក្ដិភូមិ
លុន រី[1] អាយុ៦៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង រី បានចូលរៀនត្រឹមថ្នាក់ទី២ និងចេះអានអក្សរបន្តិចបន្តួច។ ស្ថានភាពគ្រួសាររបស់រី ក្នុងពេលនោះ គឺធូរធារ មានហូបចុកគ្រប់គ្រាន់ ព្រោះគាត់ជាកូនអ្នករកស៊ី ហើយបងប្រុសច្បងធ្វើជាទាហានសម័យសង្គមរាស្រ្ដនិយម។ នៅក្នុងសម័យ លន់ នល់ ការរស់នៅរបស់គ្រួសាររី បានជួបប្រទះនូវការលំបាក ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ។...
ហែម ផល្លី៖ គេចាប់ប្ដីចងចប់ហើយ
បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាប់ប្ដីខ្ញុំចង នៅពេលដែលគាត់ជឿតាមការឃោសនាទៅចុះឈ្មោះធ្វើជាមន្ត្រីរាជការវិញ។ មួយវិញទៀត ប្រាក់ដែលខ្ញុំខំរកយ៉ាងលំបាកមកពីមុនជាច្រើន ត្រូវបានបោះបង់ចោលទាំងអស់។ ហែម ផល្លី[1] អាយុ៧៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផល្លី ប្រកបរបរដេរសម្លៀកបំពាក់ជាមួយចិន ហើយប្ដីធ្វើជាមន្ត្រីរាជការក្នុងទីរួមខេត្តតាកែវ។ អំឡុងពេលនោះ គ្រួសាររបស់គាត់ មានជីវភាពធូរធារខ្លាំង រហូតដល់មានលុយជិះយន្តហោះទៅទិញដីនៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតម្លៃមិនត្រូវគ្នា ទើបគាត់ត្រូវស្ពាយប្រាក់សុទ្ធត្រលប់មកវិញ។...
ភួង អុល៖ ប្រជាជនក្នុងភូមិគិតថាខ្ញុំប្រហែលជាស្លាប់ដោយសារជំងឺហើម
ខ្ញុំមានជំងឺហើមដៃ, ជើង និងខ្លួន រហូតដល់ដើរមិនរួច នៅពេលដែលធ្វើការងារនៅតំបន់ភ្នំ។ ជំងឺហើមរបស់ខ្ញុំកើតឡើងដោយសារតែកង្វះអាហារ, ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ និងសម្រាកមិនគ្រាប់គ្រាន់។ នៅពេលខ្ញុំត្រលប់មកផ្ទះវិញ សាច់ញាតិ និងប្រជាជនដទៃទៀត គិតថាខ្ញុំប្រហែលជាស្លាប់នៅពេលខាងមុខ ព្រោះជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ និងមិនមានថ្នាំព្យាបាល។ ភួង អុល[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន អុល រស់នៅភូមិបចាម...
ស្រី ញ៉េន៖ ខឹងប្រធានភូមិ ដែលបង្ខំឲ្យបងប្រុសពីរនាក់ទៅធ្វើជាយោធា
បងប្រុសទី៣របស់ខ្ញុំ ត្រូវស្លាប់ដោយសាររថក្រោះកិន ក្នុងពេលប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ បន្ទាប់មក ប្រធានសហករណ៍ បានបង្ខំឲ្យបងប្រុសទី២របស់ខ្ញុំ លាចាកសិក្ខាបទ រួចទៅធ្វើជាទាហានបន្តទៀត។ នៅក្នុងសមរភូមិ បងទី២របស់ខ្ញុំបានត្រូវរបួស និងពិការ ប៉ុន្តែអង្គការនៅតែបញ្ជូនគាត់ទៅសមរភូមិ។ នៅឆ្នាំ១៩៧៨ បងប្រុសរបស់ខ្ញុំមានរបួសធ្ងន់ធ្ងរពេលប្រយុទ្ធជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ប៉ុន្តែដោយសារប្រពន្ធរបស់គាត់រត់ចោល និងគ្មានអ្នកមើលថែ ទើបគាត់បាត់បង់ជីវិត។ ស្រី ញ៉េន ហៅសុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបចាម...
មន ប៊ុនធឿន៖ អតីតអ្នករស់នៅជំរំ
មន ប៊ុនធឿន ភេទស្រី មានអាយុ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិព្រះពន្លា ឃុំពន្លាះ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃនេះរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្ដីរបស់ខ្ញុំឈ្មោះ ហន សុខុម អាយុ៦៦ឆ្នាំ។ ខ្ញុំមានកូនចំនួន៦នាក់ (ស្រី៣នាក់ និងប្រុស៣នាក់)។ ឪពុករបស់ខ្ញុំឈ្មោះ មន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងម្ដាយឈ្មោះ ទុំ ស្លាប់កាលពីឆ្នាំ១៩៩៦។...
ជិន ជឿន៖ ប្រជាជនរស់នៅភូមិជោគជ័យ
ជិន ជឿន មានអាយុ៦២ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយខ្ញុំមានស្រុកកំណើតនៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ជុំ ជៀន ស្លាប់នៅក្នុងសម័យ លន់ នល និងម្តាយឈ្មោះ មុំ មុន ស្លាប់ឆ្នាំ១៩៧៥។ ខ្ញុំមានប្រពន្ធឈ្មោះ ប៊ូ ខេន មានអាយុ៦១ឆ្នាំ...
លី ម៉ិច៖ ស្លុតស្មារតី នៅពេលដែលឃើញអង្គការសម្លាប់មនុស្សទម្លាក់ចូលរណ្ដៅនៅក្នុងព្រៃ
លី ម៉ិច[1] ភេទស្រី មានអាយុ៧៨ឆ្នាំ(២០២១) រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ម៉ិច មានឪពុកឈ្មោះ ឈិន លី ហើយម្ដាយឈ្មោះ ហ័ង ម៉ុកមុត និងមានបងប្អូនចំនួន៧នាក់(ស្រី៣នាក់)។ ម៉ិច មានប្ដីឈ្មោះ អ៊ុង មាស និងមានកូនចំនួន៧នាក់(ស្រី៣នាក់) ក្នុងនោះបានបាត់បង់ជីវិតកូនប្រុសម្នាក់ និងស្រីម្នាក់។ កាលពីក្មេង ម៉ិច...
គង់ ប៊ុនលិន ៖ ប្រធានរោងពុម្ព ភូមិភាគឦសាន
នៅវេលាយប់ម៉ោង៩ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៧ ជាពេលវេលាដែល គង់ ប៊ុនលិន[1] បានស្ម័គ្រចិត្តបម្រើការងារនៅក្នុងកម្លាំង សេ-អ៊ី-អា តាមរយៈការឧទ្ទេសនាមពីសំណាក់ឈ្មោះ យោង (ជាគ្រូបង្រៀនថ្នាក់ទី១) និងប្រពន្ធរបស់យោង។ យោង បានធ្វើការប្រកាសបើកកម្មវិធីឧទ្ទេសនាមដោយការគោរពទង់សេ-អ៊ី-អា និងបានឧទ្ទេសនាមសកម្មភាពសំខាន់ៗ ព្រមទាំងលើកភារកិច្ចចំនួន៣គឺ៖ ខិតខំកសាងកម្លាំងឱ្យបានច្រើន, តាមដានក្ដាប់ឱ្យបាននូវកម្លាំងបដិវត្តន៍របស់ខ្មែរក្រហម និងរក្សាការសម្ងាត់របស់ក្រុម។ បន្ទាប់ពីនោះ ប៊ុនលិន បានប្ដេជ្ញាចិត្តចំពោះភាពស្មោះត្រង់ និងស្ម័គ្រចិត្តបម្រើក្នុងកម្លាំង សេ-អ៊ី-អា...
សៅ សុខ៖ ទាហានរបប លន់ នល់
សៅ សុខ ហៅ ម៉ម សុខ មានអាយុ ៦១ឆ្នាំ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។[1] ក្នុងបទសម្ភាសន៍ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សុខ ដែលធ្លាប់ជាទាហានរបប លន់ នល់ បានរៀបរាប់ពីខ្សែជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម[2]៖ «ខ្ញុំឈ្មោះ សៅ សុខ ឈ្មោះបដិវត្តន៍ ម៉ម សុខ កើតនៅឆ្នាំ១៩៤១ នៅក្នុងភូមិតាស្រី...
វីរកងទ័ព ស្រី ធឿន បានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ
ឧត្តមសេនីយ៍ត្រី ស្រី ធឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាវីរកងទ័ពដែលបានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ។[1] វីរកងទ័ពធឿន មានទួនាទីជានាយរងផ្នែកបំភ័ន្តអក្ខរ នៅកងពលតូចថ្មើរជើងលេខ២១ នៃភូមិភាគ២ ឈរជើងនៅសមរភូមិប្រាសាទតាមាន់ធំ។ វីរកងទ័ពធឿន មានឪពុកឈ្មោះ កែវ ដេត (ស្លាប់ក្រោយបែកខ្មែរក្រហម១ឆ្នាំ)[2] និងម្ដាយឈ្មោះ ងួន សារី អាយុ៨៣ឆ្នាំ (បច្ចុប្បន្នរស់នៅស្រុកកំណើត)។...
កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ
ការបូជាជីវិតរបស់អនុសេនីយ៍ទោវីរកងទ័ព កាន់ ចាន់គាន[1] បានបន្សល់ទុកនូវការសោកស្ដាយ និងការបាត់បង់ដ៏ធំធេងបំផុត។ វីរកងទ័ពដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។ ការបាត់បង់វីរកងទ័ព ចាន់គាន មិនត្រឹមតែជាទុក្ខធំចំពោះក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវធនធានយោធាដ៏សំខាន់ម្នាក់របស់កម្ពុជា។ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានជម្លោះដ៏ក្ដៅគគុកនៅតំបន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ វីរកងទ័ពចាន់គាន ជានាយទាហានខ្មែរម្នាក់បានទៅប្រចាំការនៅតំបន់មុំបី ដែលជាទីតាំងជួរមុខដ៏គ្រោះថ្នាក់មុនពេលមានសង្គ្រាមជាច្រើនខែមកហើយ ភារកិច្ចរបស់គាត់គឺការពារទឹកដីមាតុភូមិដោយភាពក្លាហានមោះមុត។ នៅវេលាម៉ោងប្រហែល...

