វិន ម៉ូត៖ ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់
ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់ គឺជាឃ្លាមួយដែលសរសេរនៅក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ូត នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច។ ឃ្លាខាងលើនេះ គឺជាសំណេរផ្ទាល់ដៃរបស់ម៉ូត ដែលបានសរសេរនៅលើក្រដាស់ប្រវត្តិរូប ដើម្បីបង្ហាញអំពីគោលបំណងរបស់ខ្លួនដែលចូលរួមក្នុងបដិវត្តន៍ ប៉ុន្តែការសរសេរឃ្លានេះមិនមែនកើតចេញពីការគិតរបស់ ម៉ូត នោះទេ គឺបានមកពីការឃោសនារបស់អង្គការ នៅពេលប្រជុំ។[1] មួយវិញទៀត ឃ្លាខាងលើដែល ម៉ូត សរសេរមិនមែនមានតែក្នុងប្រវត្តិរូបរបស់គាត់ម្នាក់ទេ ប៉ុន្តែវាស្ថិតនៅលើប្រវត្តិរូបរបស់អ្នកដែលចូលបដិវត្តន៍ស្ទើរទាំងអស់ ដែលលើកឡើងស្រដៀងគ្នា ក្នុងអត្ថន័យ លុបបំបាត់វណ្ណៈសក្ដិភូមិ នាយទុន និងលុបបំបាត់អ្នកមាន ដែលជិះជាន់អ្នកក្រ។...
សុន សំ៖ អតីតយោធាខ្មែរក្រហម
សុន សំ[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ស្រុកក្រឡាញ់ ខេត្តសៀម រាប។ សព្វថ្ងៃរស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុន សំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេដោយសារក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧២ ខ្ញុំបានចូលធ្វើជាឈ្លបភូមិនៅក្នុងភូមិកំណើតខ្ញុំ។ ខ្មែរក្រហមបានហ្វឹកហាត់មួយរយៈ ក្រោយមកបញ្ជូនខ្ញុំទៅកាន់ភូមិសាស្ដ្រនៅល្អក់ស្វាយធំ នៅឃុំមមាញ ខេត្ដសៀមរាប។...
សាញ់ សុគន្ធ៖ ខ្លួនប្រាណខ្ញុំឆ្អាបសុទ្ធតែឈាម
សាញ់ សុគន្ធ[1] ភេទស្រី អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុគន្ធ បាននិយាយរៀបរាបពីជីវិតតស៊ូរបស់ខ្លួនដូចតទៅ «នៅឆ្នាំ១៩៧០ ខ្ញុំមានអាយុ១៤ឆ្នាំ នៅពេលនោះខ្ញុំចាំបានថា មានព្រឹត្តិការណ៍មួយបានកើតឡើងគឺ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ពីតំណែង។ ក្នុងព្រឹត្តិការណ៍នេះ ខ្ញុំបានឃើញមាន សិស្ស និស្សិត...
ចាន់ ភឹម៖ ខ្ញុំបែកពីឪពុកម្តាយខ្ញុំជារៀងរហូត ចាប់តាំងពីចូលបម្រើបដិវត្តន៍ខ្មែរក្រហម
ចាន់ ភឹម[1] អាយុ៥៥ឆ្នាំ និងជាជាងសិប្បកម្ម មានស្រុកកំណើតនៅភូមិក្រាំងភ្ងារ ឃុំវាលពង្ស ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនេះ ភឹម រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភឹម បាននិយាយថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅក្នុងក្រុមគ្រួសារកសិករមួយ។ ឪពុកម្តាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំក៏ប្រកបរបរឡើងត្នោតដែរ។ ខ្ញុំបានបួសជាព្រះសង្ឃ រយៈពេលពីរវស្សាដែរ។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបង្ខំឲ្យចូលបម្រើបដិវត្តន៍ខ្មែរក្រហម...
ប្រធានកងធំដឹកជញ្ជូន ស្រុកចន្ទ្រា តំបន់២៣
កែវ ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ កែវ សាមឿន ត្រូវជាបងស្រី អាយុ ៦៥ឆ្នាំ។[1] ខាងក្រោមនេះគឺជាការរៀបរាប់របស់បងស្រី ពីប្រវត្តិរូបសង្ខេបរបស់ប៉ូ៖ ប៉ូ មានឪពុកឈ្មោះ កែវ សេង និងម្តាយឈ្មោះ សូ ឡុង អ្នកទាំងពីរបានស្លាប់ដោយសារជំងឺក្នុងរបបសង្គមរាស្រ្តនិយម។ ប៉ូ ជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ ដែលមានបងស្រី៣នាក់ និងប្អូនស្រីម្នាក់។ ក្នុងរបបខ្មែរក្រហមបងស្រីម្នាក់បាត់ខ្លួន,...
ក្បួនដង្ហែធម្មយាត្រា ទាមទារឱ្យថៃ ដោះលែងវីរកងទ័ពទាំង១៨នាក់មកកម្ពុជាវិញ
ក្បួនដង្ហែធម្មយាត្រា រយៈពេល១ម៉ោងកន្លះ ចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៨:៣០នាទី ព្រឹកនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ បានរៀបចំក្បួនដង្ហែធម្មយាត្រាពីសួនច្បារមាត់បឹងតាកែវ ឆ្ពោះទៅកាន់វិមានឯករាជ្យ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ការបង្កើតក្បួនដង្ហែនេះ ដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពទាំង១៨រូប ឱ្យមកកម្ពុជាវិញ។ ជាពិសេស ថែមទាំងបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពាក់លីនៅសមរភូមិជួរមុខ។ អ្នកចូលរួមមានប្រមាណ៩៩៩៩នាក់ រួមមាន មន្ត្រីរាជការស៊ីវិល, លោកគ្រូអ្នកគ្រូ, ព្រះសង្ឃ...
ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)
នៅឆ្នាំ១៩៧៦ ប៉ូច ត្រូវបានខាងខេត្ត និងខាងតំបន់ ចាត់តាំងឲ្យទៅអប់រំប្រជាជន និងដឹកនាំប្រជាជនធ្វើស្រែចម្ការនៅស្រុកស្អាង រហូតបានឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ ប៉ូច បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ទេព ប៉ូច[1] ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅឆ្នាំ១៩៤៧។ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាឃុំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។...
សាន ឌី រំឭកអំពីបទពិសោធន៍ជីវិតជាកងចល័តនៅសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ សាន ឌី អាយុ៧០ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចាន់ធី និងមានកូនប្រុសស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ សាន និងម្ដាយឈ្មោះ ឌីន។ ខ្ញុំមានបងប្អូនចំនួន៤នាក់ក្នុងស្រី២នាក់។[1] កាលពីវ័យកុមារខ្ញុំរៀនបានបន្តិចបន្តួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនទាហានមករស់នៅក្នុងភូមិ។ កាលណោះគ្រួសារខ្ញុំបានជីកលេណដ្ឋានដើម្បីការពារខ្លួន។ ខ្ញុំត្រូវដាំបាយទុកហូបក្នុងលេណដ្ឋាន ហើយនៅពេលឃើញយន្តហោះមកទម្លាក់គ្រាប់ត្រូវរត់ចូលលេណដ្ឋានភ្លាម។ ចាប់ពីឆ្នាំ១៩៧១...
ជីវិតគ្រួសារ និងការលះបង់ដ៏ធំធេងរបស់ ស៊ីថា រទ្ធី
សន អានីតា[1] អាយុ ៣០ឆ្នាំ ជាប្រពន្ធរបស់ ស៊ីថា រទ្ធី អាយុ២៧ គឺជាវីរកងទ័ពកម្ពុជា ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នីតា បានរំឭកពីអនុស្សាវរីយ៍ដែលអ្នកទាំងពីបានស្គាល់គ្នាដោយចៃដន្យតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយចំណងស្នេហ៍បានរីកដុះដាលយ៉ាងឆាប់រហ័ស។ នៅអំឡុងជំងឺកូវីដកំពុងរាតត្បាតខ្លាំង នីតា និងរទ្ធី បានសម្រេចចិត្តរស់នៅជាមួយគ្នាក្នុងបន្ទាយទាហាន ដោយសារតែពុំទាន់អាចរៀបពិធីមង្គលការបាន។ រហូតដល់ឆ្នាំ២០២២ ទើបនីតា និងរទ្ធី បានរៀបចំពិធីសែនព្រេនទៅតាមទំនៀមទម្លាប់ប្រពៃណី។ ជីវិតគ្រួសារដ៏សាមញ្ញរបស់ នីតា...
កែវ វី៖ អង្គការបញ្ជូនទៅលត់ដំនៅព្រៃស
នៅឆ្នាំ១៩៧៧ អង្គការ ដាក់ យោធាក្នុងកងពល១២ទាំងអស់ឲ្យជាប់និន្នាការនយោបាយ។ វី ស្ថិតក្នុងចំណោមយោធាននោះ ហើយត្រូវអង្គការបញ្ជូនទៅ លត់ដំនៅមន្ទីរពៃ្រសដែលមានប្រធានឈ្មោះ ហ៊ុយ។ ខាងក្រោមនេះជាសាច់រឿងរបស់ កែវ វី៖ កែវ វ៉ាន់ ហៅ កែវ វី[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិខ្ពប ឃុំខ្ពប ស្រុក២០ តំបន់២៥។ បច្ចុប្បន្នរស់នៅក្នុងភូមិឫស្សីស្រុក ឃុំខ្ពប...
តូ សេម៖ ប្រធានពេទ្យតំបន់៤១ ក្នុងរបបខ្មែរក្រហម
របបខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩ មានគ្រូពេទ្យព្យាបាលអ្នកជំងឺជូនប្រជាជននៅតាមមូលដ្ឋានដែលខ្មែរក្រហមគ្រប់គ្រង។ ប៉ុន្តែពេទ្យមិនមានគ្រប់តំបន់ទេ ជាពិសេសនៅជនបទ, តាមសហករណ៍ និងការដ្ឋាន។ ទោះបីជាមានគ្រូពេទ្យក៏គ្មានថ្នាំព្យាបាលត្រឹមត្រូវដែរ ភាគច្រើនមានតែថ្នាំមួយប្រភេទ គឺថ្នាំគ្រាប់ដូចអាចម៍ទន្សាយ។ តូ សេម[1] ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិចំការព្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិត្រពាំងគល់ ឃុំត្រពាំងធំ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ជួន ស្លាប់តាំងពីខ្ញុំអាយុ៣ឆ្នាំ, ម្តាយឈ្មោះ...

