យុទ្ធជន កងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា
ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ (បាត់ខ្លួននៅឆ្នាំ១៩៧៨)[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជួបសម្ភាសជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។[2] ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានមុខរបរធ្វើស្រែ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី៣នាក់។ ជួន ជាកូនទី៣ក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយទាប) ខេត្តស្វាយរៀង។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់...
អ៊ៀម ឈុនគី ជាមិត្តនារីរៀនជួសជុលម៉ាស៊ីន
នៅឆ្នាំ១៩៧៨ អ៊ៀម ឈុនគី ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនជួសជុលម៉ាស៊ីនឡាន និងម៉ាស៊ីន ផ្សេងៗ នៅមុខទ្វារគុកទួលស្លែង។ ខាងក្រោមនេះជាសាច់រឿង អ៊ៀម ឈុនគី៖ នាងខ្ញុំឈ្មោះ អ៊ៀម ឈុនគី[1] អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ប៊ុន និង...
ភ្ជុំបិណ្ឌគ្រួសារខ្ញុំ
ជារៀងរាល់ឆ្នាំ ខែវស្សានៃរដូវបុណ្យភ្ជុំបិណ្ឌ បានឈានចូលមកដល់ ខ្ញុំតែងតែរឭកនូវរឿងរ៉ាវអនុស្សាវរីយ៍ជាច្រើនរវាងគ្រួសារខ្ញុំ និងទន្លេមេគង្គ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីកុមារភាពរបស់ខ្ញុំរហូតមកដល់បច្ចុប្បន្ន។ មុននឹងចូលដល់សាច់រឿងនៃការចងចាំរបស់ខ្ញុំ ខ្ញុំសូមរំឭកពីជីវប្រវត្តិរបស់ឪពុកខ្ញុំជាមុនសិន ដើម្បីយល់កាន់តែច្បាស់ថា ហេតុអ្វីបានជាគ្រួសារយើងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយត្រើយម្ខាងនៃទន្លេមេគង្គ? ឪពុករបស់ខ្ញុំឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្នមានអាយុ ៥៥ ឆ្នាំ។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់ជាអ្នករស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ដែលស្ថិតនៅត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ នៃដងទន្លេមេគង្គ។ នៅពេលឪពុកខ្ញុំមានអាយុ ២៣ ឆ្នាំ...
នួន រឿន យុទ្ធជនកងទ័ពខ្មែរក្រហម រំឭកអំពីមូលហេតុចូលធ្វើជាកងទ័ពខ្មែរក្រហម និងបទពិសោធន៍នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ នួន រឿន[1] កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធជាមួយឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំរៀននៅសាលាបឋមសិក្សានាងអង។ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត...
បទពិសោធន៍ និងរំឭកការចងចាំរបស់បងប្អូន២នាក់ពីរបបខ្មែរក្រហម
ស៊ឹង គឹមស្រ៊ុន (អាយុ៧៤ឆ្នាំ) និង អៀប គុយ (អាយុ៦៦ឆ្នាំ) គឺជាបងប្អូន ដែលមានម្ដាយបង្កើត និងឪពុកផ្សេងគ្នា រស់នៅក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គឹមស្រ៊ុន និង គុយ បានរស់នៅ និងធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម និងនិយាយចែករំលែកបទពិសោធន៍ និងរំឭកការចងចាំរបស់ខ្លួនក្នុងរបបខ្មែរក្រហម៖ ស៊ឹង គឹមស្រ៊ុន[1] ជាបងស្រី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងចល័តនារីវ័យកណ្ដាលខ្មែរក្រហម...
ឌុច សាវុធ៖ រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ឌុច វុធ កើតក្នុងឆ្នាំ១៩៥៦ អាយុ ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនច្រើននោះទេ គឺរៀននៅសាលាក្នុងវត្តអារាម។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីផ្ទះធ្វើដំណើរដល់ស្រុកទឹកឈូខាងជើង ខេត្តកំពត នៅទីនោះខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ ក្នុងតំបន់ដែលខ្ញុំធ្វើដំណើរទៅដល់។...
កាន់ ឯម៖ អតីតកម្មារិនីនៅមន្ទីរកាត់ដេរ
នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំ បានធ្វើការងារនៅមន្ទីរកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅនៅផ្សារអូរឫស្សី ក្រុងភ្នំពេញ។ ខ្ញុំឈ្មោះ កាន់ ឯម ភេទស្រី[1] អាយុ៦៦ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិជង្ហុក ឃុំសំបូរមាស(បច្ចុប្បន្នស្ថិតក្នុងឃុំអំពិល) ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំ រស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ កាន់ ម៉េត (ស្លាប់)...
តាត់ ប៊ុនសុង រំឭកពីបទពិសោធន៍នៅកងកុមារ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ តាត់ ប៊ុនសុង[1] អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ តាត់ យិត និងម្ដាយឈ្មោះ អន សឹម ឪពុកម្ដាយខ្ញុំមានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។ កាលនោះ សម្ដេចតាបានឲ្យប្រជាជនមករស់នៅតំបន់សម្បូរព្រៃ កាឡុង ដើម្បីការពារព្រំដែនកុំឲ្យប្រទេសជិតខាងឈ្លានពានយកទឹកដីរបស់យើង។ ពេលខ្ញុំមកដំបូងមានព្រៃច្រើន សម្ដេចតាបានចែកដីកាឡុង...
ស៊ីវ អេង៖ ខ្មែរក្រហមបម្រុងយកខ្ញុំទៅវាយចោលចំនួនពីរលើក
ស៊ីវ អេង[1] ភេទស្រី អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកត្រពាំងក្រឡឹង ខេត្ដកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ស៊ីវ អេង បាននិយាយថា៖ «នៅពេលនឹកឃើញពីរបបខ្មែរក្រហម ខ្ញុំដឹងត្រឹមថាវាមានការលំបាក និងជួបប្រទះការអត់ឃ្លានខ្លាំង។ ទ្រព្យសម្បត្ដិក្រុមគ្រួសាររបស់ខ្ញុំដែលខិតខំកសាងតាំងពីជំនាន់សង្គម រាស្រ្ដនិយម ត្រូវបានរឹបអូសទាំងស្រុងដាក់ក្នុងសហករណ៍ខ្មែរក្រហម ហើយអ្វីដែលខ្ញុំទទួលបាន គឺកម្លាំងដើម្បីធ្វើការងាររួម។ នៅក្នុងជំនាន់ខ្មែរក្រហមខ្ញុំនៅសល់តែបាតដៃទទេប៉ុណ្ណោះ ហើយខ្ញុំគ្មានអ្វីដែលត្រូវសោកស្ដាយ ឬខឹងនឹងខ្មែរក្រហមដែរ។ កាលពីកុមារភាពខ្ញុំធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។...
ញឹម សឿន៖ ពេទ្យកងទ័ព
ញឹម សឿន[1] អាយុ៥៨ឆ្នាំ មានទីលំនៅកំណើតនៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿន បាននិយាយអំពីបទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំធ្លាប់បានរៀនសូត្រនៅត្រឹមថ្នាក់ទី៥ នៅក្នុងខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ហើយប្អូនទាំងពីរនាក់បានស្លាប់ដោយសារជំងឺ។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
ស៊ុត ពិល៖ យើងអាចរកយុត្ដិធម៌បានលុះត្រាតែប្រទេសយើងមានសន្ដិភាព
ស៊ុត ពិល[1] កើតក្នុងឆ្នាំ១៩៤៩ ក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសាលា ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ស៊ុត ពិល និយាយថា៖ “នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានឃើញស្ថានភាពរស់នៅមួយដ៏សែនលំបាក។ នៅចន្លោះឆ្នាំ១៩៧២-១៩៧៣ ខ្មែរក្រហមដាក់ឲ្យខ្ញុំរស់នៅក្នុងកងចល័ត។ បន្ទាប់មកនៅចន្លោះឆ្នាំ១៩៧៤-១៩៧៥ ខ្ញុំផ្លាស់ពីកងចល័តទៅធ្វើជាអ្នកឡើងត្នោត ដើម្បីផលិតស្ករក្នុងសហករណ៍។ ខ្ញុំបានធ្វើការងារនេះរហូតដល់កងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា ហើយសហករណ៍ខ្មែរក្រហមត្រូវបានរំសាយនៅឆ្នាំ១៩៧៩។ បន្ទាប់មក ខ្ញុំបានបន្ដរស់នៅក្នុងភូមិកំណើតក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាម។ នៅជំនាន់ខ្មែរក្រហម...

