Category: អត្ថបទស្រាវជ្រាវ

តឹក គង់ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តឹក គង់[1] អាយុ៧២ឆ្នាំ កើតនៅភូមិកោះប្រាក់  ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់        ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ជា លឹមគ្រី និងមានកូនប្រុសស្រីចំនួន១០នាក់។ ឪពុកខ្ញុំឈ្មោះ កុងទ្រី និងម្ដាយឈ្មោះ  គុន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង...

តន់ សារ៉ន ៖ កងឈ្លបឃុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តន់ សារ៉ន[1] ភេទប្រុស កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៥២ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំស្រុកដដែល។  នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើឈ្លបឃុំគគីរ មានតួនាទីការពារសន្តិសុខនៅក្នុងភូមិឃុំ និងដើរល្បាតតាមព្រំដែនកម្ពុជា-វៀតណាម។ នៅអំឡុងឆ្នាំ១៩៧៤ ខ្ញុំបានរៀបការ ហើយបន្ទាប់ពីរៀបការរួច ប្រពន្ធខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងនៅខេត្តស្វាយរៀង ខ្ញុំនៅធ្វើឈ្លបឃុំដដែល។...

ញ៉ែម ខាន់ ហៅ ធឿន៖ ជានារីពេទ្យវ័យក្មេងម្នាក់នៅក្នុងរបបខ្មែរក្រហម

របបខ្មែរក្រហម បានយកជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ របបខ្មែរក្រហម ឡើងកាន់អំណាច និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយមិនបានយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាជន។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានក្រសួងសុខាភិបាលដូចជំនាន់មុនៗដែរ តែការសិក្សាអប់រំលើមុខវិជ្ជាពេទ្យមានសភាពខុសគ្នាផ្ទុយស្រឡះពីរបបមុនៗ។ ឈ្មោះ ញ៉ែម ខាន់ ជាក្មេងស្រីម្នាក់រស់នៅតាមទីជនបទស្រុកស្រែចម្ការ និងមិនបានសិក្សារៀនសូត្រ នៅតែអាចក្លាយជាបុគ្គលិកនៅមន្ទីរពេទ្យ(៦មករា) ក្នុងរបបខ្មែរក្រហមបានដែរ។ ខ្ញុំ​ឈ្មោះ ញ៉ែម ខាន់[1]...

ឈូក សុផាត៖ ជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ឈូក សុផាត ភេទស្រី អាយុ៦០ឆ្នាំ។ ខ្ញុំបច្ចុប្បន្ន រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥ នាក់។ ខ្ញុំ​មាន​ឪពុកឈ្មោះ ប៉ក់ ឈីន និងម្តាយឈ្មោះ សែន យុត។ នៅក្នុងឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ នៅពេលនោះ ខ្ញុំនិងគ្រួសារ ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រុកកំណើត ឲ្យទៅរស់នៅតាមជនបទស្រែចម្ការ។...

ជិម រ៉េត៖ តៃកុងឡានដឹកដី

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៥ រ៉េត ចូលបម្រើបដិវត្តន៍នៅមន្ទីរ២១ តំបន់២៥ តាមរយៈសមមិត្ត ហ៊ត សេ ជាគណៈមន្ទីរ២១[1]។ អង្គការបានបញ្ជូនរ៉េតឲ្យចូលនៅមន្ទីរបើកបរ នៅក្រសួងកសិកម្ម។ ខាងក្រោម នេះជាសាច់រឿងរបស់រ៉េត ៖ ឈ្មោះ ជិម រ៉េត[2] ហៅ មួន ភេទស្រី ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង...

ចេវ ផាត ចែករំលែកបទពិសោធន៍នៅកងចល័តនារីខ្មែរក្រហម

ខ្ញុំឈ្មោះ ចេវ ផាត[1] អាយុ៥៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។  ខ្ញុំរៀបការប្ដីឈ្មោះ ទូក ផៃ និងមានកូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំមានឪពុកឈ្មោះ ចេវ និងម្ដាយឈ្មោះ ស៊ិន។ ខ្ញុំមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ មានឈ្មោះ សឿន, បងស្រីទី២ មានឈ្មោះ ម៉ី, បងប្រុសទី៣...

គឹម ប៉ាវ៖ អតីតយោធាខ្មែរក្រហម

គឹម ប៉ាវ[1]​ ​ភេទ​​ប្រុស​​ អាយុ​​៦៨​ឆ្នាំ​ មាន​​ទី​​កន្លែង​​កំណើត​​នៅ​​ក្នុង​​ភូមិ​​ត្រពាំង​​ឃ្លោង​​ សង្កាត់​​ជី​​នៀង​​   ស្រុ​ក​​​​បារ៉ាយ​​ ខេត្ដ​​កំពង់ធំ។​ ​បច្ចុប្បន្ន គឹម ប៉ាវ ​​រស់​​នៅ​​ក្នុង​​ភូមិ​​ផ្អាវ​​ ឃុំ​​ផ្អាវ​ ​ស្រុក​​ត្រពាំង​​ប្រាសាទ​ ​ខេត្ដ​​ឧត្ដរមានជ័យ។ ​​ ប៉ាវ ​​បាន​​រៀប​​រាប់​​​ថា៖ “​ឪពុក​​ម្ដាយ​​របស់​​ខ្ញុំ​​ជា​​កសិករ។​ ​ខ្ញុំ​​បាន​​រៀន​​សូត្រ​​ត្រឹម​​ថ្នាក់​​កុមារ​ដ្ឋាន​​ កាល​​ពី​​ជំនាន់​​សង្គម​​រាស្ដ្រ​និយម​​ ហើយ​​ក្រោយ​​មក​​ក៏​​បាន​​ឈប់​​រៀន​​វិញ​ ​​ដោយ​​សារ​​ជីវភាព​​ខ្វះ​​ខាត​​ និង​​ត្រូវ​​ឃ្វាល​​គោ​​ក្របី ​​ជា​​ពិសេស​...

គា យ៉េប ៖ ម្តាយខ្ញុំស្លាប់ដោយសារអត់អាហារនៅក្នុងជំនាន់ខ្មែរក្រហម

គា​ យ៉េប​[1] ភេទ​ស្រី​ អាយុ​៧៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ផ្អាវ​ ស្រុក​អន្លង់​វែង​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​។ យ៉េប​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​យាង​ត្បូង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ យ៉េប បាននិយាយថា៖ “កាល​ពី​កុមារ​ភាព ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ឡើយ​​ ព្រោះ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។​ ខ្ញុំ​ មាន​បង​ប្អូន​បង្កើត​​ចំនួន​៣នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ ​មិន​ទាន់​មាន​សាលា​រៀននៅ​ឡើយ​​ទេ ព្រោះ​​ស្ថាន​ភាពភូមិ​របស់​ខ្ញុំ​សុទ្ធ​តែ​ព្រៃ​ និង​ដាច់​ស្រយាល​ខ្លាំង​។​ ឪពុក​ម្ដាយ​​ខ្ញុំ​...

ខឹម ខាន់ ហៅ សំអាង៖ អនុលេខា ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ខឹម ខាន់ ហៅ សំអាង[1] ភេទប្រុស មានអាយុ៣៨ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៨)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ តំបន់២៣(បច្ចុប្បន្នក្នុងខេត្តស្វាយរៀង) ភូមិភាគបូព៌ា។ ខ្ញុំ​មានឪពុកឈ្មោះ ខឹម ជាម និងម្ដាយឈ្មោះ ចាន់ សួន។ ខ្ញុំមានប្រពន្ធឈ្មោះ ធូ សាមិត ដែលមាននាទីផ្នែកតម្បាញនៅស្វាយរៀង ព្រមទាំងមានកូនចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់។[2] នៅខែឧសភា...

អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ  K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...

យុវនារី អតីតគ្រូបង្រៀនកុមារ

ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖​ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...

Solverwp- WordPress Theme and Plugin