ផូ ស្រី រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ផូ ស្រី[1] អាយុ៦៣ឆ្នាំ កើតនិងរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ចាន់ថា និងមានកូនប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំឈ្មោះ យោគ ហម និងម្ដាយឈ្មោះ ពិន កន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួចណាស់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ...
ធី ធួន ហៅ ផល៖ ខ្មែរក្រហមបង្រៀនខ្ញុំឲ្យចេះមើលថែកូនខ្ញុំ
«ខ្ញុំចេះមើលថែកូនខ្ញុំពេលវាឈឺម្តងៗ ដោយសារខ្ញុំធ្លាប់ជាពេទ្យក្នុងរបបខ្មែរក្រហម។ បង ម៉ិញ ជាគណៈមន្ទីរពេទ្យ នៅពេលគាត់មកប្រជុំម្តងៗ គាត់អត់មាននិយាយអ្វីក្រៅពីដាស់តឿននារីពេទ្យទាំងអស់ឲ្យស្រឡាញ់ការងារ បម្រើអ្នកជំងឺ និងយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ។ គាត់បានបង្រៀនខ្ញុំគ្រប់ពេលឲ្យយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយសារគាត់នេះហើយ បានជាខ្ញុំអាចមើលថែកូនខ្ញុំបាននាពេលនេះ។» នេះជាសម្តីរបស់ ធី ធួន[1] ក្នុងពេលផ្តល់បទសម្ភាស កាលពីចុងខែមីនា ឆ្នាំ២០០១ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ធួន មានប្តីឈ្មោះ យឹម ប៉ឹង។ គាត់មានកូន២នាក់ក្នុងបន្ទុក។...
វ៉ាត វ៉ាន់នី៖ បើអត់ពីម៉ែ កូនទៅរស់នៅជាមួយអង្គការ
វ៉ាត វ៉ាន់នី[1] ហៅ នី អាយុ៦៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ស វ៉ាត ម្ដាយ ទេព ប៉ាច និងមានបងប្អូនចំនួន៣នាក់។ បងប្រុសច្បងរបស់នី ដែលធ្វើការក្នុងកងពលលេខ១៣ របស់ទ័ពចន្ទរង្សី បានបាត់ដំណឹងចាប់ពីឆ្នាំ១៩៧០។ នី បានចូលរៀនដំបូងនៅអាយុ១១ឆ្នាំ នៅខេត្តកំពង់ស្ពឺ។ នី...
សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ
នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1] មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...
សុខ សុខុម៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ សុខ សុខុម ភេទស្រី អាយុ ៧៦ ឆ្នាំ។ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតកុមារភាពរបស់ខ្ញុំពោរពេញដោយសុភមង្គលដោយសារតែក្រុមគ្រួសាររបស់ខ្ញុំរស់នៅទីក្រុង។ ឪពុកម្តាយបានខំប្រឹងធ្វើការដើម្បីឲ្យខ្ញុំបានចូលរៀននៅសាលាសន្ធរម៉ុក ហើយខ្ញុំបានខិតខំសិក្សារហូតប្រឡងជាប់បាក់ឌុប។ ពេលខ្ញុំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យខ្ញុំមានគ្រួសារ ជីវិតគ្រួសារមានសុភមង្គលអំឡុងពេលខ្លីមួយប៉ុណ្ណោះ ដោយសារបញ្ហាផ្ទៃក្នុងទើបធ្វើឱ្យប្រទេសបានផ្លាស់ប្តូរកើតមានសង្រ្គាម។ ក្នុងឆ្នាំ ១៩៧០ មានរដ្ឋប្រហារដែលដឹកនាំដោយ លោកលន់ នល់ បណ្តាលឲ្យកើតសង្គ្រាមពេញផ្ទៃប្រទេស។ យ៉ាងណាមិញ...
លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង
កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា ងឹម...
ហេង ស៊ីម៖ អតីតកងចល័ត
ក្នុងឆ្នាំ១៩៧៥ ស៊ីម ត្រូវបានខ្មែរក្រហមបង្ខំឲ្យផ្សឹក រួចបញ្ចូនចេញពីស្រុកថ្ពងទៅកាន់ទីក្រុងភ្នំពេញ ដើម្បីឲ្យចូលរួមធ្វើការងារក្នុងកងចល័ត។ ក្នុងកងចល័តមានប្រជាជន និងអតីតកងទ័ពខ្មែរក្រហមសរុបប្រហែល១០០០នាក់ ដែលមានប្រធានកងចល័តឈ្មោះ កែវ ប៉ាន់ និងអនុប្រធានឈ្មោះ ប៉ិច ផាន។ ឈ្មោះ ហេង ស៊ីម[1] ភេទប្រុស អាយុ៦៨ឆ្នាំ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ស៊ីម...
ហង់ សេង ហៅ សាយ ៖ ខ្ញុំពិការក៏ខ្មែរក្រហមបញ្ជូនឱ្យទៅវាយនៅសមរភូមិមុខលើកលែងតែអ្នកពិការភ្នែកទាំងសងខាងតែប៉ុណ្ណោះ
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧៦ សាយ បានសរសេរឆ្លើយតបទៅនឹងសំណួរអំពីប្រវត្តិរូបសង្ខេបរបស់ខ្លួនជូនអង្គការថ្នាក់លើ បូករួមទាំងសេចក្ដីសន្និដ្ឋានលើ៤ចំណុចមានដូចជា៖ ១)ចំណុចខ្លាំងគឺនយោបាយបានយល់ជ្រួតជ្រាបលើមាគ៌ាមួយកម្រិត។ សតិអារម្មណ៍បាននឹងនរ មិនងាករេពីជួរបដិវត្តន៍។ ការចាត់តាំងគឺគោរពបទបញ្ជាដាច់ខាត។ ២) ចំណុចខ្សោយគឺ នយោបាយមិនទាន់ជ្រួតជ្រាបពីបដិវត្តន៍សង្គមនិយម។ សតិអារម្មណ៍មិនទាន់នឹងនរ នៅមានការស្មុគស្មាញ។ ការចាត់តាំងមិនទាន់គោរពបទបញ្ជា ឱ្យបានម៉ឺងម៉ាត់នៅឡើយទេ។ ៣) ចំណុចពិសេស គឺគ្មាន។ និង៤)ទិសកសាង គឺខិតខំពង្រឹងនយោបាយ សតិអារម្មណ៍ចាត់តាំង ឱ្យបានទាន់បដិវត្តន៍សង្គមនិយម និងមានការដាច់ខាត[1]។...
ណង ឈឿង៖ បដិវត្តន៍ខ្មែរក្រហមធ្វើឲ្យខ្ញុំឃ្លាតពីឪពុកម្តាយជារៀងរហូត
ណង ឈឿង[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឈឿង បច្ចុប្បន្នរស់នៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឈឿង បាននិយាយថា៖ «មុនឆ្នាំ១៩៧០ ប្រជាជនបានរស់នៅដ៏ល្អប្រសើរ និងមានភាពសម្បូរសប្បាយ នៅក្នុងស្រុកភូមិកំណើតរបស់ខ្ញុំ។ លុះដល់ឆ្នាំ១៩៧០ ប្រទេសកម្ពុជាទាំងមូលត្រូវធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ អំឡុងពេលនោះ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ កាលណោះ...
អ៊ុក ហឿន៖ ខ្ញុំបានបម្រើការជាពេទ្យកងទ័ពខ្មែរក្រហម
អ៊ុក ហឿន[1] ភេទប្រុស អាយុ៦៥ មានស្រុកកំណើតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ហឿន សព្វថ្ងៃរស់នៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហឿន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្លាប់ចំនួនបីនាក់)។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រជាជននៅក្នុងសង្គមរាស្រ្តនិយម បានរស់នៅយ៉ាងសុខសាន្ត។ លុះដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម...
ឆៃ គ្រី រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ធាវ ឆៃគ្រី[1] អាយុ ៧១ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទិត ណៃហុង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ រិទ្ធ ធាវ និងម្ដាយឈ្មោះ តាំង ឡាំង...

