Category: អត្ថបទស្រាវជ្រាវ

ទិត សឿន ៖ សមាជិកមន្ទីរឃោសនាការ តំបន់២៣ ភូមិភាគបូព៌ា ២០៣

ខ្ញុំឈ្មោះ ទិត សឿន[1] ភេទប្រុស អាយុ៣៣ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិតាពៅ ឃុំបាវិត ស្រុកចន្រ្ទា តំបន់២៣ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ទិត ជៀវ និងម្ដាយឈ្មោះ ខៀវ ផង់។ ពេលខ្ញុំអាយុ៧ឆ្នាំឪពុកម្ដាយខ្ញុំស្លាប់ចោលខ្ញុំ។ ខ្ញុំមករស់នៅជាមួយបងស្រីខ្ញុំឈ្មោះ ទិត រៀម នៅភូមិកំណើតដដែល។ នៅឆ្នាំ១៩៥៤ បងស្រីខ្ញុំបានឱ្យខ្ញុំចូលរៀននៅសាលាបឋមសិក្សាឃុំបាវិត ស្រុកចន្រ្ទា ពីថ្នាក់ទី១២ដល់ថ្នាក់ទី៧។...

សូផាន់យ៉ា៖ សកម្មភាពចូលបម្រើបដិវត្តន៍ ដើម្បីស៊ើបការណ៍បក្ខពួកខ្មែរក្រហម

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ​ ជារបស់ ​ យិន សូផាន់យ៉ា[1] ​ កម្មករឡាន ទឹកសាធារណការ លើកទី១។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​២០៤) ​បង្ហាញអំពីសកម្មភាពឈ្មោះ ​ ​សូផាន់យ៉ា ចូលបម្រើ​​ សេ អ៊ី អា ដោយទទួល​ស្គាល់ពីឈ្មោះ ជា សំអុន ​ដែលជាខ្សែ សេ អ៊ី អា។...

ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត

នៅឆ្នាំ១៩៧៥ខ្មែរក្រហមបានបញ្ជូន ជ័យ ទូច ហៅ ជ័យ ណាត ទៅការដ្ឋានស្រែអំបិលកំពង់កណ្ដាល ខេត្តកំពត។ ជ័យទូចមានតួនាទីជាប្រធានកងហា គ្រប់គ្រងយុវនារីចំនួន ពីរក្រុម។ ក្នុងមួយក្រុមមានយុវនារីចំនួន១២នាក់។ ខាង ក្រោមនេះជាសាច់រឿងរបស់ ជ័យ ទូច[1]ហៅជ័យ ណាត ៖ ខ្ញុំឈ្មោះជ័យ ទូច ហៅក្រៅថា ជ័យ ណាត ភេទស្រី អាយុ៤៨ឆ្នាំ។...

ប៉ៅវ រឹត៖អាយុ ៥៦ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ ប៉ៅវ រឹត ភេទប្រុស អាយុ៥៦ឆ្នាំ។ ទីកន្លែងកំណើតស្ថិតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះអិត ប៉ាន(ស្លាប់) ម្តាយឈ្មោះ មិន ទន (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន១០នាក់ ស្លាប់អស់មួយម្នាក់ហើយ ខ្ញុំជាកូនទី៤ក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនច្រើននោះទេ។ រហូតដល់ឆ្នាំ ១៩៧៥​...

កែវ ខេត៖ ឈឺចិត្តដល់សព្វថ្ងៃ ឱ្យតែនឹកដល់ប្រយោគខ្មែរក្រហមចោទថា “អ្នកស្រុកមេមត់ជាជនក្បត់មនុស្សក្បាលយួនខ្លួនខ្មែរ”

បន្ទាប់ពីកងទ័ពមជ្ឈិមចូលចាប់ខ្លួនអ្នកធ្លាប់បម្រើការងាររបបមុន ដូចជាអតីតទាហាន លន់ នល់ ប្រធានកងតូច ប្រធានកងធំ គ្រូបង្រៀន និងអ្នកមានចំណេះដឹង ត្រូវបានខ្មែរក្រហមចោទថា ក្បត់អង្គការ មនុស្សក្បាលយួនខ្លួនខ្មែរ។ អ្នកទាំងនោះចាប់ទៅសម្លាប់នៅផ្ទះសង្គមនិយម ភូមិព្នៅ ឃុំរំចេក ស្រុកមេមត់។ ចុងឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមឱ្យប្រជាជនឡើងឡានចេញពីខេត្តកំពង់ធំទៅខេត្តកំពង់ចាម។ កែវ ខេត ទៅដល់កំពង់ចាម មានក្មេងៗមួយក្រុមចំនួន១០នាក់ ស្រែកច្រៀង ថា “អ្នកស្រុកមេមត់ជាជនក្បត់ មនុស្សក្បាលយួនខ្លួនខ្មែរ”...

សុខ ងួន ៖ អតីតឈ្លប់សង្កាត់

សុខ ​ងួន[1] ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរដាំបន្លែនិងជាមន្រ្តីរប​ស់សាលាស្រុក ។ ងួន មានស្រុកកំណើតនៅភូមិស្រឡៅ ឃុំរវាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ងួន មានឪពុកឈ្មោះ នៅ សួង  និងម្ដា​យឈ្មោះ អ៊ុក យីម (ស្លាប់ដោយសារជំងឺ)...

ចាប ចេង អនុលេខាអនុសេនាធំ២០៤

ចម្លើយសារភាពចំនួនបួននាក់ផ្សេងគ្នា នៅ​ក្នុង​ឯកសារលេខ​J00158 នៃ​បណ្ណសារ​ដ្ឋាន​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ បានផ្តោតសំខាន់​លើ​ប្រវត្តិសកម្មភាព​របស់ ចាប ចេង[1] ឬ មូល ចេង ដែល​បាន​បម្រើងក្នុង​ជួរបដិវត្តន៍ខ្មែរក្រហម ក្នុង​ឋានៈជា​អនុលេខាអនុសេនាធំ​​២០៤ នៃ​​កង​វរសេនា​តូច​​២៣៣​ កងពលធំលេខ​១៥២។ ចម្លើយទាំងបួននាក់ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ចំនួន​ពីរ​រួម​មាន៖ «អំពីប្រវត្តិ» និង «ការអនុវត្តន៍មាគ៌ាបក្ស» ដែល​បង្ហាញពីសកម្មភាពទំនាក់ទំនងនៃការកសាង​បណ្តាញក្បត់បដិវត្តន៍របស់​ ចាប ចេង។ នៅពេលខ្លះ អ្នកផ្តល់ចម្លើយ​​បាន​បង្ហាញពីការ​ជាប់ទាក់ទងគ្នា​រវាង ចាប ចេង...

សៀន នឹម រើសខ្ចៅ និងក្ដាម ក្នុងស្រែមកហូបឆៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ

នៅខែវិច្ឆិកា ឆ្នាំ១៩៧៧អង្គការជម្លៀសគ្រួសាររបស់ សៀន នឹម ទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ សៀននឹមបានទុកប្អូនស្រីឲ្យនៅមើលម្ដាយដេកឈឺ ដោយសារកើតបូសក្នុងភូមិស្អាត ហើយ សៀន នឹម បានបន្តដំណើរទៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅម្លិច អង្គការប្រើប្រាស់ប្រជាជន ដូចសត្វគ្មានពេលឈប់សម្រាក ចំណែកការហូបចុកក៏មិនបានគ្រប់គ្រាន់។ ពេលសៀន នឹម ទៅស្ទូងស្រូវបានឃើញខ្ចៅនិងក្ដាមក៏ចាប់យកមកហូបភ្លាមៗ ដើម្បីឲ្យបាត់ឃ្លាន។...

ខ្មែរក្រហមបន្សល់ទុកនូវការចងចាំដ៏ឈឺ ចាប់មិនអាចបំភ្លេចបានសម្រាប់គ្រួសារខ្ញុំ

ខ្ញុំឈ្មោះ គង់ កោលិនី[1] អាយុ៩៥ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត និងបច្ចុប្បន្ន រស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ុំ និងមានកូនប្រុសស្រីសរុបចំនួន៧នាក់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០  ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ និងស្នាក់នៅក្រោមផ្ទះអ្នកភូមិ។ ពេលនោះគឺជាការចាប់ផ្ដើម កើតមានសង្រ្គាមនៅក្នុងប្រទេស។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងនៅភូមិសាស្រ្តនានានៅទីជនបទនៃខេត្តកំពង់ចាម។ ខ្ញុំមានកូនម្នាក់...

ជិន ថុល៖ ជាអនុយោធាវរសេនាតូចលេខ២៣៤ កងពល ២៩០

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២0ទំព័រ​ ជារបស់ឈ្មោះ ជិន ថុល។ ​ មុនពេលអង្គការចាប់ខ្លួន ​គាត់មានតួនាទីជា អនុយោធាវរសេនាតូចលេខ២៣៤, វរសេនាធំលេខ២៣, កងពល២៩០។ អំឡុងពេល ចូលធ្វើបដិវត្តន៍ ជិន ថុល បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន២៧នាក់ក្នុងការ បំផុសដល់ប្រជាជន ឱ្យប្រព្រឹត្តិអំពើខុសសីលធម៌ និងប្រឆាំងនឹងជំនឿរបស់អង្គការ ហើយត្រឡប់មកជឿជាក់លើបក្សកុម្មុយនីស្ដវិញ។  រហូតមកដល់ថ្ងៃទី៩ ខែ​មករា ឆ្នាំ១៩៧៧ ​ថុល ត្រូវបានអង្គការចាប់ខ្លួន។ ​ខាងក្រោមនេះ...

ហិម សុខឃាន៖ «ខ្មែរក្រហមសម្លាប់សាច់ញាតិខ្ញុំទាំងអស់»

ហិម សុខឃាន[1] មានអាយុ ៦២ ឆ្នាំ ភេទស្រី។ ឪពុកខ្ញុំឈ្មោះ សឹង ហិម និងម្ដាយឈ្មោះ នួន ខឹម។ ខ្ញុំមានបងប្អូនសរុបចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំរៀបការជាមួយ សៀ អឿន ហើយមានកូនចំនួន៦នាក់ (ស្រី១ ប្រុស៥)។ ស្រុកកំណើតខ្ញុំ ស្ថិតនៅភូមិដូនហីរក្រោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ២០០៤។...

Solverwp- WordPress Theme and Plugin