ប៉ៅវ រឹត៖អាយុ ៥៦ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ ប៉ៅវ រឹត ភេទប្រុស អាយុ៥៦ឆ្នាំ។ ទីកន្លែងកំណើតស្ថិតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះអិត ប៉ាន(ស្លាប់) ម្តាយឈ្មោះ មិន ទន (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន១០នាក់ ស្លាប់អស់មួយម្នាក់ហើយ ខ្ញុំជាកូនទី៤ក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនច្រើននោះទេ។ រហូតដល់ឆ្នាំ ១៩៧៥...
កែវ ខេត៖ ឈឺចិត្តដល់សព្វថ្ងៃ ឱ្យតែនឹកដល់ប្រយោគខ្មែរក្រហមចោទថា “អ្នកស្រុកមេមត់ជាជនក្បត់មនុស្សក្បាលយួនខ្លួនខ្មែរ”
បន្ទាប់ពីកងទ័ពមជ្ឈិមចូលចាប់ខ្លួនអ្នកធ្លាប់បម្រើការងាររបបមុន ដូចជាអតីតទាហាន លន់ នល់ ប្រធានកងតូច ប្រធានកងធំ គ្រូបង្រៀន និងអ្នកមានចំណេះដឹង ត្រូវបានខ្មែរក្រហមចោទថា ក្បត់អង្គការ មនុស្សក្បាលយួនខ្លួនខ្មែរ។ អ្នកទាំងនោះចាប់ទៅសម្លាប់នៅផ្ទះសង្គមនិយម ភូមិព្នៅ ឃុំរំចេក ស្រុកមេមត់។ ចុងឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមឱ្យប្រជាជនឡើងឡានចេញពីខេត្តកំពង់ធំទៅខេត្តកំពង់ចាម។ កែវ ខេត ទៅដល់កំពង់ចាម មានក្មេងៗមួយក្រុមចំនួន១០នាក់ ស្រែកច្រៀង ថា “អ្នកស្រុកមេមត់ជាជនក្បត់ មនុស្សក្បាលយួនខ្លួនខ្មែរ”...
សុខ ងួន ៖ អតីតឈ្លប់សង្កាត់
សុខ ងួន[1] ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរដាំបន្លែនិងជាមន្រ្តីរបស់សាលាស្រុក ។ ងួន មានស្រុកកំណើតនៅភូមិស្រឡៅ ឃុំរវាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ងួន មានឪពុកឈ្មោះ នៅ សួង និងម្ដាយឈ្មោះ អ៊ុក យីម (ស្លាប់ដោយសារជំងឺ)...
ចាប ចេង អនុលេខាអនុសេនាធំ២០៤
ចម្លើយសារភាពចំនួនបួននាក់ផ្សេងគ្នា នៅក្នុងឯកសារលេខJ00158 នៃបណ្ណសារដ្ឋានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តោតសំខាន់លើប្រវត្តិសកម្មភាពរបស់ ចាប ចេង[1] ឬ មូល ចេង ដែលបានបម្រើងក្នុងជួរបដិវត្តន៍ខ្មែរក្រហម ក្នុងឋានៈជាអនុលេខាអនុសេនាធំ២០៤ នៃកងវរសេនាតូច២៣៣ កងពលធំលេខ១៥២។ ចម្លើយទាំងបួននាក់ បានសង្កត់ធ្ងន់លើបញ្ហាចំនួនពីររួមមាន៖ «អំពីប្រវត្តិ» និង «ការអនុវត្តន៍មាគ៌ាបក្ស» ដែលបង្ហាញពីសកម្មភាពទំនាក់ទំនងនៃការកសាងបណ្តាញក្បត់បដិវត្តន៍របស់ ចាប ចេង។ នៅពេលខ្លះ អ្នកផ្តល់ចម្លើយបានបង្ហាញពីការជាប់ទាក់ទងគ្នារវាង ចាប ចេង...
សៀន នឹម រើសខ្ចៅ និងក្ដាម ក្នុងស្រែមកហូបឆៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ
នៅខែវិច្ឆិកា ឆ្នាំ១៩៧៧អង្គការជម្លៀសគ្រួសាររបស់ សៀន នឹម ទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ សៀននឹមបានទុកប្អូនស្រីឲ្យនៅមើលម្ដាយដេកឈឺ ដោយសារកើតបូសក្នុងភូមិស្អាត ហើយ សៀន នឹម បានបន្តដំណើរទៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅម្លិច អង្គការប្រើប្រាស់ប្រជាជន ដូចសត្វគ្មានពេលឈប់សម្រាក ចំណែកការហូបចុកក៏មិនបានគ្រប់គ្រាន់។ ពេលសៀន នឹម ទៅស្ទូងស្រូវបានឃើញខ្ចៅនិងក្ដាមក៏ចាប់យកមកហូបភ្លាមៗ ដើម្បីឲ្យបាត់ឃ្លាន។...
ខ្មែរក្រហមបន្សល់ទុកនូវការចងចាំដ៏ឈឺ ចាប់មិនអាចបំភ្លេចបានសម្រាប់គ្រួសារខ្ញុំ
ខ្ញុំឈ្មោះ គង់ កោលិនី[1] អាយុ៩៥ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត និងបច្ចុប្បន្ន រស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ុំ និងមានកូនប្រុសស្រីសរុបចំនួន៧នាក់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ និងស្នាក់នៅក្រោមផ្ទះអ្នកភូមិ។ ពេលនោះគឺជាការចាប់ផ្ដើម កើតមានសង្រ្គាមនៅក្នុងប្រទេស។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងនៅភូមិសាស្រ្តនានានៅទីជនបទនៃខេត្តកំពង់ចាម។ ខ្ញុំមានកូនម្នាក់...
ជិន ថុល៖ ជាអនុយោធាវរសេនាតូចលេខ២៣៤ កងពល ២៩០
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២0ទំព័រ ជារបស់ឈ្មោះ ជិន ថុល។ មុនពេលអង្គការចាប់ខ្លួន គាត់មានតួនាទីជា អនុយោធាវរសេនាតូចលេខ២៣៤, វរសេនាធំលេខ២៣, កងពល២៩០។ អំឡុងពេល ចូលធ្វើបដិវត្តន៍ ជិន ថុល បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន២៧នាក់ក្នុងការ បំផុសដល់ប្រជាជន ឱ្យប្រព្រឹត្តិអំពើខុសសីលធម៌ និងប្រឆាំងនឹងជំនឿរបស់អង្គការ ហើយត្រឡប់មកជឿជាក់លើបក្សកុម្មុយនីស្ដវិញ។ រហូតមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៧៧ ថុល ត្រូវបានអង្គការចាប់ខ្លួន។ ខាងក្រោមនេះ...
ហិម សុខឃាន៖ «ខ្មែរក្រហមសម្លាប់សាច់ញាតិខ្ញុំទាំងអស់»
ហិម សុខឃាន[1] មានអាយុ ៦២ ឆ្នាំ ភេទស្រី។ ឪពុកខ្ញុំឈ្មោះ សឹង ហិម និងម្ដាយឈ្មោះ នួន ខឹម។ ខ្ញុំមានបងប្អូនសរុបចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំរៀបការជាមួយ សៀ អឿន ហើយមានកូនចំនួន៦នាក់ (ស្រី១ ប្រុស៥)។ ស្រុកកំណើតខ្ញុំ ស្ថិតនៅភូមិដូនហីរក្រោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ២០០៤។...
ប្រជាជនជួយលាក់ប្រវត្តិរូបពីយោធាភូមិភាគនិរតី
នៅពេលយោធាភូមិភាគនិរតីកំពុងស្រាវជ្រាវ និងតាមចាប់ប្តីរបស់ពៅ ដែលធ្វើការក្នុងកងសេដ្ឋកិច្ច នៅស្រុកថ្មគោល, ពៅ និងប្តីរបស់គាត់ បានរស់រានមានជីវិត ដោយសារប្រជាជនជួយលាក់ប្រវត្តិរូប។ ធុយ ពៅ[1] ភេទស្រី មានអាយុ ៥៥ឆ្នាំ (២០១១) និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ពៅ មានប្តីឈ្មោះ អែម ឡាយ និងកូនប្រាំពីរនាក់ ក្នុងនោះស្រីបួននាក់។ ពៅ...
គីម រី៖ ប្តីខ្ញុំស្លាប់ដោយសារការផ្ទុះគ្រាប់មីន
គីម រី[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ បច្ចុប្បន្ន គីម រី រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រី បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រហ្នឹងគេនោះទេ។ ក្រុមគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំរស់នៅជាមួយម្ដាយដែលជាស្ដ្រីមេម៉ាយ ព្រោះឪពុកបានស្លាប់ចោលតាំងពីខ្ញុំនៅតូច។ ខ្ញុំជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ខ្ញុំត្រូវរ៉ាប់រងការងារជាច្រើនដូចជា ការងារផ្ទះ...
ប្រវត្តិប្រធានមន្ទីរសន្តិសុខ ស្រុកកោះជ័យ ក្បត់អង្គការបដិវត្តន៍
ថោង ឈឺន ប្រធានមន្ទីរសន្តិសុខស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៧។ ក្នុងប្រវត្ដិសកម្មភាពក្បត់ដែលសួរដោយឆ្មាំគុកឈ្មោះ ថន ចុះថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៧៧ ឈឺន បានផ្តល់ចម្លើយពីកម្លាំងក្បត់ដែលមានឋានៈចាប់ពីគណៈតំបន់២៤ រហូតដល់ប្រជាជនជាកសិករសរុបចំនួន៤០នាក់។ កម្លាំងក្បត់ដែលមានក្នុងប្រវត្ដិសកម្មភាពក្បត់របស់ ឈឺន ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួន។ ថោង ឈឺន[1] ភេទប្រុស អាយុ៥១ឆ្នាំ (ពេលចាប់ខ្លួន) មានស្រុកកំណើតនៅភូមិស្នាយព្រឹម...

