Category: អត្ថបទស្រាវជ្រាវ

ឆន ឈុន រៀបរាប់ពីការចងចាំទាក់ទងនឹងឪពុក

ឆន ឈុន[1] ភេទស្រី អាយុ​ ៣៤ឆ្នាំ​(គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើត និងអាស័យដ្ឋានរស់នៅ នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈុន មានឪពុកឈ្មោះ នូ ឆន និងមានម្តាយឈ្មោះ បៀន យែម។ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោត្តម សីហនុនៅក្នុងខែមីនា​ ឆ្នាំ១៩៧០មក ប្រជាជននៅក្នុងភូមិបានចាប់ផ្តើមនាំគ្នាដង្ហែជាក្បួនបាតុកម្មទៅកាន់ទីរួមខេត្តកំពង់ចាម ដែលប្រជាជនជនទាំងអស់នាំគ្នាជួបជុំ នៅខាងមុខទីតាំងសាលាខេត្តកំពង់ចាម ដើម្បីធ្វើការប្រឆាំងនឹងការធ្វើរដ្ឋប្រហារមួយនេះ...

យិន ឡូ ហៅ ខាន់ ដេ ៖ អនុលេខាស្រុកសំរោង តំបន់២៣ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ យិន ឡូ ហៅ ខាន់ ដេ[1] អាយុ៤០ឆ្នាំក្នុងឆ្នាំ១៩៧៨ គឺជាជនជាតិខ្មែរ មានប្រពន្ធឈ្មោះ  ភឹម ធិន។ ខ្ញុំមានកូនចំនួន៥នាក់ ក្នុងនោះកូនស្រីម្នាក់ធ្វើការនៅផ្នែកបង្កបង្កើនផល របស់អង្គការ ក្រៅពីនេះកូនៗនៅផ្ទះជាមួយប្រពន្ធខ្ញុំទាំងអស់។ ខ្ញុំមានស្រុកកំណើតនៅ ភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៤ឆ្នាំម្ដាយខ្ញុំបានឱ្យខ្ញុំទៅនៅវត្តក្ដីកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ធ្វើជាកូនសិស្សព្រះសង្ឃ។...

ប៉ែន ផាត់៖ ប្រធានកងតូចភូមិមង់ ឃុំជាំ

នៅឆ្នាំ ១៩៧៦ ប៉ែន ផាត់[1] ទទួលបញ្ជាពីថ្នាក់លើ ឲ្យមើលការខុសត្រូវភូមិមង់ ឃុំជាំ។ ផាត់ ជាអ្នកបែងចែកតួនាទីការងារតាមក្រុមនីមួយៗ ដើម្បីបង្កបង្កើតផល។ ១០នាក់ទៅឃ្វាលគោ-ក្របី ២០នាក់ធ្វើជាកម្លាំងមុខព្រួញ មនុស្សចាស់នៅផ្ទះមើលក្មេងៗ និងមួយក្រុមទៀតឲ្យទៅធ្វើស្រែ។ ចំណែកក្មេងៗឲ្យទៅធ្វើជី និងដកស្មៅស្រែ។ ស្រូវទទួលបាន ផាត់ បែងចែកបីផ្នែក ទី១)ទុកសម្រាបផ្គត់ផ្គង់សហករណ៍ក្នុងភូមិ ទី២)ស្រូវ យកទៅដោះដូរដូចជា ក្រហុក អំបិល សម្ភារប្រើប្រាស់ជាដើម...

យី ងាវ និងបក្ខពួក ធ្វើសកម្មភាព ឃោសនាដល់ប្រជាជន ដើម្បីបំផ្លាញនឹងអង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ​របស់ យី ងាវ [1]​ មុនអង្គការចាប់ខ្លួន ​មានតួនាទីជាយុវជនកងចល័តការដ្ឋានព្រៃមាន់ ស្រុកព្រះនេត្រព្រះតំបន់៥ ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០)ខេត្តបាត់ដំបង។[2] ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​១០៣) ​បង្ហាញអំពីសកម្មភាព ឈ្មោះ ងាវ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ ដែលទទួល​ស្គាល់ពីឈ្មោះ ​ ​សឿ ក្លូ មានតួនាទីជាអនុរៈនៃវិទ្យាល័យព្រះឧទ័យ។ ការធ្វើបដិវត្តនេះ ងាវ ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៥១នាក់ ដោយធ្វើផែនការបំផ្លាញកម្លាំងបដិវត្តន៍ ​និងបំផុសឲ្យយុវជនស្អប់បក្ខពួករបស់ខ្មែរក្រហម។...

តៅ ថូន ៖ កម្មករលីសែងសម្ភារដាក់កប៉ាល់នៅខេត្ត ព្រះសីហនុ

នៅក្នុងឆ្នាំ១៩៧៥ ថូន ជាកងទ័ពម្នាក់ក្នុងចំណោមកងវរសេនាធំឯករាជ្យ ដែលមានតួនាទីការពារ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ជូនឲ្យទៅជួយវាយរំដោះទីក្រុងភ្នំពេញ។​ បន្ទាប់ពីទទួលបានជ័យជម្នះ ​ប៉ុល ពត  បានបញ្ជូនកងវរសេនាធំឯករាជ្យ ឲ្យទៅធ្វើជាកម្មករលីសែងសម្ភារដាក់កប៉ាល់​នៅខេត្ត ព្រះសីហនុ។ ថូន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ តៅ ថូន[1] ភេទប្រុស អាយុ៧៩ឆ្នាំ។​ ស​ព្វថ្ងៃជាកសិករ។ ថូន មានស្រុកកំណើតនៅភូមិតានៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃរស់នៅភូមិថ្មី...

កុយ ដឹក៖ ប្តីស្លាប់ និងបាត់បង់កូន៤នាក់ក្នុងរបបខ្មែរក្រហមម្តាយខ្ញុំមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ថ្ងៃស្លាប់

សមាជិកគ្រួសារខ្ញុំ ៤នាក់ត្រូវខ្មែរក្រហមសម្លាប់ (ឪពុក បង២នាក់ និងប្អូន១នាក់) ដោយឡែកប្អូនប្រុសពៅខ្ញុំម្នាក់ទៀតស្លាប់ពេលបែកខ្មែរក្រហម ដោយសារវកងទ័ពវៀតណាមយកទៅសម្លាប់ចោល។ ម្តាយខ្ញុំរស់នៅបន្សល់ទុកដោយភាពឈឺចាប់ និងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ (ឆ្កួត) អស់រយៈពេល៤ឆ្នាំរហូតដល់ថ្ងៃស្លាប់។ ដោយឡែកខ្ញុំតែងតែនឹកឃើញពីបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដូចជានៅថ្មីៗរាល់ពេលដែលរំឭកម្តងៗ។ ខ្ញុំយកធម៌មកដាក់ក្នុងចិត្តដើម្បីរំងាប់អារម្មណ៍ឈឺចាប់ ដោយគិតថា នេះជាកម្ម ជាវាសនា ជានិស្ស័យ មានតែតស៊ូអត់ទ្រាំ ខិតខំរកស៊ីចិញ្ចឹមជីវិតបន្តទៀត។ ខ្ញុំចងចាំមិនអាចបំភ្លេចបាន នូវរាល់សកម្មភាពដែលខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការធ្ងន់ហួសកម្លាំង។ ដោយសារគ្រួសារខ្ញុំមានជាប់និន្នាការនយោបាយធ្ងន់ធ្ងរ ខ្ញុំ និងសមាជិកគ្រួសារ ត្រៀមចិត្តត្រៀមកាយធ្វើការដូចជា...

តស៊ូដើម្បីបដិវត្តន៍ ប៉ុន្តែចុងក្រោយស្លាប់ដោយសារតែបដិវត្តន៍

ហាច អេង[1] ភេទប្រុស អាយុ៧៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានភូមិកំណើត និងអាស័យដ្ឋានរស់នៅបច្ចុប្បន្ន នៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អេង មានឪពុកឈ្មោះ សេង ចន និងម្ដាយឈ្មោះ មុំ ឌិន ស្លាប់ក្នុងរបបខ្មែរក្រហមទាំង២នាក់។ អេង មានបងប្អូនប្រុសស្រីសរុបចំនួន៧នាក់ (ស្រី៥​ និងប្រុស៣) បងប្អូន៣នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្នុងអំឡុងពេលសង្រ្គាម...

ទឹត នឹម៖ ខ្មែរក្រហមយកប្តីខ្ញុំទៅរៀនសូត្រពេលជម្លៀសចេញពីភ្នំពេញ

ខ្ញុំឈ្មោះ ទឹត នឹម[1] ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូន ៤នាក់ (ប្រុស៣នាក់ ស្រីតែខ្ញុំម្នាក់ប៉ុណ្ណោះ)។ ឪពុកឈ្មោះ ទឹត សយ ជាអតីតចៅសង្កាត់ក្នុងរបប លន់ នល់ ស្លាប់ឆ្នាំ១៩៧៥ ខ្មែរក្រហមយកទៅសម្លាប់នៅគុកក្រាំងតាចាន់។ ម្តាយឈ្មោះ ឈិន ស៊ន...

អ្នកទោសនៅមន្ទីរឃុំឃាំងព្រៃតាតែ

មន្ទីរឃុំឃាំងព្រៃតាតែ សិ្ថតនៅក្នុងភូមិជ្រុងពពេល ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលគ្រប់គ្រងដោយចលនាកម្លាំងខ្មែរក្រហមពីឆ្នាំ១៩៧១ និងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩។ នាង សាលឹម ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ធ្លាប់ជាប់នៅមន្ទីរឃុំឃាំងនេះរយៈពេលបីខែ ដោយការចោទប្រកាន់ថាបានលួចគោ ក្របីរបស់ប្រជាជនយកទៅលក់ឲ្យឈ្មួញជនជាតិវៀតណាម។ នាង សាលឹម ភេទប្រុស កើតនៅឆ្នាំ១៩៤២[1]។ សាលឹម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។...

គល់ ឌឹម ៖ ចូលរួមជាមួយចោរព្រៃ តំបន់២៣ ផែនការរដ្ឋប្រហារ បន្ទាប់ពី សោ ភឹម ត្រូវចាប់ខ្លួន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបថតតំណាង)ខ្ញុំឈ្មោះ គល់ ឌឹម[1]  ភេទប្រុស អាយុ៥៤ឆ្នាំ ក្នុងឆ្នាំ១៩៧៨ មានស្រុកកំណើតនៅភូមិថ្លុកពពូល ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំមានគ្រួសាររួចហើយ។ កាលពីមុនខ្ញុំគឺជាអតីតគណៈឃុំសម្បត្តិមានជ័យ តំបន់២៣ ភូមិភាគបូព៌ា។  តំបន់២៣រួមមាន៖ស្រុករមាសហែក,ស្រុក      ចន្រ្ទា,ស្រុកសំរោង,ស្រុកមានជ័យថ្មី[2],ស្រុកប្រសូត[3],ស្រុកក្រសាំង[4],ស្រុកកំពង់ត្រាច[5],ស្រុកកំពង់រោទិ៍[6] និងស្រុកស្វាយរៀង[7]។ នៅឆ្នាំ១៩៧០ ខ្ញុំចូលជាសមាជិក...

មើក នូវ៖ គ្រោះក្លាយជាលាភ

    ឆ្នាំ១៩៧៨ ប្រជាជន និងកម្មាភិបាលភូមិភាគបូព៌ា ត្រូវខ្មែរក្រហមចោទថាជាជនក្បត់។ ភូមិភាគបូព៌ាក្លាយទៅជាសមរភូមិរវាងកងទ័ពរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និងកងកម្លាំងបះបោរ[1]។ មើក នូវ និងក្រុមទាំង១៤នាក់ រត់ភៀសខ្លួនទៅប្រទេសវៀតណាម។ កងទ័ពវៀតណាមឆែកឃើញមានគ្រាប់បែក ហើយចាប់បញ្ជូនអ្នកទាំង១៥នាក់ ទៅសួរចម្លើយ។  ខណៈនោះប្រធានអង្គភាពកងទ័ពផ្នែកជួសជុលគ្រឿងយន្ត ខេត្តព្រៃវែង មានឈ្មោះ តាគីន និង ទីន ជាអ្នកធានាឲ្យកងទ័ពវៀតណាមដោះលែងអ្នកទាំង១៥នាក់។ មើក នូវ និងអ្នកទាំង១៤នាក់...

Solverwp- WordPress Theme and Plugin