Category: អត្ថបទស្រាវជ្រាវ

យិន អេង អតីតយុទ្ធជនខ្មែរក្រហម

យិន អេង[1] ភេទប្រុស អាយុ៤៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនិងរស់នៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អេង មានឪពុកឈ្មោះ អុល និងម្ដាយឈ្មោះ ឡុង។ អេង មានបងប្អូនប្រុសស្រីសរុបចំនួន៦នាក់ (ស្រី១​ និងប្រុស៥)។ នៅវ័យកុមារ អេង រៀនសូត្រនៅសាលាបឋមសិក្សាគរ​ រហូតដល់ថ្នាក់ទី៦ (សង្គមចាស់)។ នៅថ្ងៃទី១៨ ខែមីនា...

ស្រី ហួន ៖ ពេទ្យឯកទេសជំងឺគ្រុនចាញ់នៅក្នុងរបបខ្មែរក្រហម

នៅពេលខ្មែរក្រហមដើរឃោសនានៅតាមភូមិឃុំ ដើម្បីប្រមូលកម្លាំងធ្វើការតស៊ូប្រឆាំងនឹងរបបសាធារដ្ឋខ្មែរដឹកនាំដោយ លន់ នល់ ខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលរៀនពេទ្យបឋមដើម្បីព្យា​បាលជំងឺប្រជាជនក្នុងភូមិ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅមន្ទីរពេទ្យតំបន់ ជំនាញ​ខាងជំងឺគ្រុនចាញ់រហូតដល់របបខ្មែរក្រហមដួលរលំ។ ខ្ញុំឈ្មោះ ស្រី ហួន[1] កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥១ នៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ខ្មែរក្រហមបានប្រកាសជ្រើសរើសយុវជននិងយុវនារីនៅតាមភូមិឱ្យចូលធ្វើពេទ្យ ហើយខ្ញុំក៏ត្រូវបានជ្រើសរើសឱ្យចូលរៀនពេទ្យនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង...

កងចល័តនារីឈានមុខខ្មែរក្រហម

ប៉េង តាំងសៀម[1] អាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។​ តាំងសៀម មិនអាចប្រកបរបរអ្វីនៅផ្ទះក្រៅពីមើលថែរក្សាចៅៗ ដោយសារតែវ័យជរា និងមានពិការភាពដៃស្ដាំ។  ​តាំងសៀម រៀបការមានគ្រួសារជាមួយឈ្មោះ ស៊ឹង ណាំ និងមានកូនប្រុសស្រីសរុបចំនួន៥នាក់។ តាំងសៀម ធ្លាប់ធ្វើជាកងចល័តនារីឈានមុខខ្មែរក្រហម ដែលត្រូវបានបង្ខំឲ្យធ្វើការងារជាទម្ងន់ គ្មានពេលសម្រាក និងគ្មានទិសដៅច្បាស់លាស់។ នៅពីវ័យក្មេង តាំងសៀម រៀនសូត្រនៅសាលាបឋមសិក្សាកណ្ដាលកោះ...

ឃើញត្រឹមរូបថតប្អូនប្រុសនៅទួលស្លែង

ហ៊ីម មុំ​ អាយុ៤៦ឆ្នាំ[1] គឺជាអ្នករស់​រានមានជីវិត​ពីរបប​ខ្មែរក្រហម​ម្នាក់ ដែល​បាន​ទទួល​រង​វិបត្តិ​ផ្លូវ​ចិត្តធ្ងន់ធ្ងរ នេះបើយោង​តាមគម្រោង​ “ជនរងគ្រោះពីអំពើទារុណកម្ម (Victim of Torture)”[2] របស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា។ គម្រោងនេះ ​បានកំណត់ថា គាត់​បាន​ទទួល​រងជំងឺបាក់ស្បាតក្រោយប៉ះ​ទង្គិច​ផ្លូវចិត្ត (PTSD)[3]។ ក្រៅពីជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ ហ៊ីម មុំ​ បាន​ប្រទះ​ឃើញ​រូបថតប្អូន​ប្រុស​របស់​ខ្លួន ដែលគាត់នឹកស្មានពុំ​ដល់​ថា ប្អូន​ប្រុសឈ្មោះ សាំង គឹមលាង​[4] បែរជា​ត្រូវ​ស្លាប់​នៅមន្ទីរស-២១។ ក្រោយទទួល​បានដំណឹងអំពី​ការ​ស្លាប់​របស់​ប្អូនប្រុស​...

ញឹម ប៉ាន់៖ ការងាររបស់កុមារនៅក្នុងឃុំជាងទង ស្រុកត្រាំកក់

ញឹម ប៉ាន់[1] ភេទស្រី អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្បាត ឃុំជាងទង(បច្ចុប្បន្នឃុំត្រពាំងធំខាងជើង) ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ ប៉ន មានស្រុកកំណើតនៅភូមិតាសួន និងម្ដាយឈ្មោះប៉ែត មានស្រុកកំណើតនៅភូមិព្រៃស្បាត។ ប៉ាន់ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។  នៅក្នុងសម័យខ្មែរក្រហម ប៉ាន់ បាត់បង់បងប្អូនចំនួន២នាក់(ស្រីម្នាក់)។ បងប្រុសរបស់ ប៉ាន់ ស្លាប់នៅពេលដែលទៅធ្វើជាយោធា និងប្អូនស្រីដែលរស់នៅជាមួយ ប៉ាន់ នៅទីក្រុងភ្នំពេញគឺបាត់ដំណឹង។...

ណុប ចាំ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ណុប ចាំ  ភេទប្រុស អាយុ៦៤ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ ១៩៦១ ទីកន្លែងកំណើតស្ថិតក្នុងភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ណុប ញិល (ស្លាប់) និងម្ដាយឈ្មោះ ហ៊ុន ខុន (ស្លាប់)។ ខ្ញុំមានបងប្អូន៤នាក់ ស្រី២នាក់...

បាត់ឆ្នាំកំណើត

ការបាត់ឆ្នាំកំណើត គឺនិយាយអំពីកុមារដែលបាត់អត្តសញ្ញាណរបស់ខ្លួន នៅពេលឪពុកម្ដាយរបស់កុមារទាំងនោះយកទៅផ្ញើនៅមន្ទីរដែលជាកន្លែងធ្វើការរបស់ខ្មែរក្រហម ហើយមូលហេតុចម្បងនៃការបាត់អត្តសញ្ញាណគឺដោយសារតែកុមារនោះមានជំងឺជាប្រចាំត្រូវបញ្ជូនទៅព្យាបាលចុះឡើងៗមិនដាច់ ទើបអត្តសញ្ញាណដែលមាននៅជាប់ជាមួយនឹងខ្លួនគាត់ត្រូវបាត់បង់។ បាត់ឆ្នាំកំណើត នៅត្រង់ចំណុចនេះគឺសំដៅទៅលើកុមារដែលទទួលបានការថែទាំ និងព្យាបាលជំងឺនៅក្នុងមន្ទីរព-៣ ស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅក្នុងខេត្តតាកែវ។ សយ សាមិត[1] ភេទស្រី អាយុ៤៣ឆ្នាំ (២០០៣) មានប្ដីឈ្មោះ ឈិល ប៉េង អាយុ៤៤ឆ្នាំ (២០០៣)។ មានឪពុកឈ្មោះ ដួង ម្ដាយឈ្មោះ សាន...

ភោគ ឃុន៖ អតីតជាងក្រឡឹង ក្នុងរោងចក្រ នៅទីក្រុងភ្នំពេញ

ចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឃុន ត្រូវបានអង្គការខ្មែរក្រហមឲ្យធ្វើការងារចល័តនៅក្នុងរោងចក្រចំនួនពីរគឺ រោងចក្រនៅទឹកថ្លា និងរោងចក្រនៅអូរឌឹម ស្ថិតក្នុងទីក្រុងភ្នំពេញ ហើយ ឃុន មានតួនាទីជាជាងក្រឡឹងគ្រឿងបន្លាស់ និងគ្រឿងម៉ាស៊ីនរបស់រថយន្ត និងអាត្រាក់ទ័រ។ ឈ្មោះ ឃុន ភោគ[1] ភេទស្រី អាយុ៦៦ឆ្នាំ។ សព្វថ្ងៃ ឃុន មានមុខរបរជាកសិករ។ ឃុន មានស្រុកកំណើតនៅក្នុងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។...

កៅ សំអូន ហៅ សារ៉ាវុធ ប្រធានរោងចក្របាវដូនទាវ

កៅ សំអូន ហៅ សារ៉ាវុធ[1] ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៧៧ រួចបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១[2]។ តាមរយៈឈ្មោះ ចិន សឿន ជាអ្នកសង្ខេបចម្លើយសារភាពរបស់ សារ៉ាវុធ ជូនថ្នាក់លើ និង ជាអ្នកសួរចម្លើយផ្ទាល់[3] បានបញ្ជាក់ថា ខ្លួនបានសួរសង្កត់ឱ្យ សារ៉ាវុធ និយាយអំពីបញ្ហាក្បត់, បញ្ជាក់ពីមូលហេតុនាំឱ្យជាប់ខ្សែសង្វាក់ពីមួយទៅមួយ និង បញ្ជាក់ឈ្មោះអ្នកដែលបានជាប់ទាក់ទងធ្វើសកម្មភាពកសាងកម្លាំងក្បត់ក្នុងជួរបដិវត្តន៍។ លើសពីនេះ ចិន...

កង លឿង៖ ការផ្ទុះគ្រាប់មីនធ្វើឲ្យខ្ញុំពិការ និងមិត្តរួមការងារ៥នាក់ស្លាប់ភ្លាមៗ

កង លឿង[1] ភេទ​ស្រី អាយុ៦៦ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ដំរី​ស្លាប់ ស្រុក​ក្រឡាញ់​ ខេត្ត​សៀម​រាប​។ លឿង បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។ លឿង បាន​និយាយ​ថា៖ ​«​កាល​ពី​កុមារ​ភាព​ ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​។ នៅពេល​ដែល​​ខ្ញុំ​​ធំ​ដឹង​ក្ដី​ ​ស្រុក​ទេសចាប់​ផ្តើម​កើត​សង្គ្រាម​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ។ កាល​ពី​សង្គម​ចាស់​ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​​របរ​ធ្វើ​ស្រែ​ចម្ការ ​ដើម្បី​ចិញ្ចឹម​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​។ នៅ​ក្នុង​ជំនាន់​នោះ ​ប្រជាជន​នៅ​ក្នុង​ភូមិ​សុទ្ធសឹង​​តែ​ជា​កសិករ​។...

ម៉ៃ ផូរ៖«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង?»

«ឯងធ្វើ​បដិវត្តន៍​នឹង​គេដែរ ម៉េច​ក៏នៅ​តែ​រហាម​​​អញ្ចឹង? ធ្វើបដិវត្តន៍ កុំ​ខ្វះពេក កុំ​​ធ្វើក្រពេក បដិវត្តន៍​អ្នក​ណា​ គេធ្វើ​ដូចឯងនោះ?» ចំណែក​ឯការ​ប្រើ​ប្រាស់​សម្ភារ​​ផ្សេងៗ​វិញ ម៉ៃ ផូរ ក៏​បានណែនាំ​ យឿន​ ថា៖ «បើខូច ត្រូវ​ផ្លាស់​ភ្លាម កុំ​ធ្វើ​ឫក​រហាម​ពេក»។ ​នេះគឺជាសម្តី​របស់ ម៉ៃ ផូរ ដែល​ជា​គណៈស្រុក​មេមត់ ​ទៅ​កាន់​ ពេជ្រ យឿន ដើម្បី​​ជំរុញឲ្យ​ធ្វើ​សកម្មភាពក្បត់​បដិវត្តន៍។ ពេជ្រ...

Solverwp- WordPress Theme and Plugin