ពីដំបូង ខ្ញុំមិនជឿថាខ្មែរក្រហមឃោរឃៅ
“កាលហ្នុង ភ្នំពេញស្ងាត់ឈឹង។ កន្លែងណាមានមនុស្សនៅ មានតែកន្លែងនឹង។ កន្លែងណាគ្មាន គ្មានទេ។ ភ្លើងតចោលតាមផ្លូវធំៗ។ កន្លែងណាគ្មានមនុស្សនៅងងឹតសូន្យហ្មង។ មនុស្សនៅដោយកន្លែង។”[1] សូ គឹមយ៉ន ហៅរ៉េន អតីតយុវជនក្នុងអង្គភាពពាណិជ្ជកម្មខ្មែរក្រហម[2] បានចែករំលែកយ៉ាងដូច្នេះ។ ខុសប្លែកពីប្រជាជនកម្ពុជាទូទៅ ជីវិតស្ថិតក្រោមរបបខ្មែរក្រហម ពុំបានប្រឈមជាមួយនឹងទុក្ខលំបាកនោះទេ។ កត្តានេះហើយ បានញ៉ាំងឲ្យ រ៉េន ភ្ញាក់ផ្អើលក្រោយពីត្រលប់ទៅស្រុកកំណើតវិញក្រោយរបបខ្មែរក្រហមដួលរលំ និងបានដឹងពីអំពើឃោរឃៅដែលខ្មែរក្រហមបានប្រព្រឹត្តលើប្រជាជននៅក្នុងភូមិស្រុករបស់ខ្លួន។ សូ គឹមយ៉ន ហៅ...
ព្រះតេជ អ៊ុន សន ៖ ប្រជាជនថ្មីដែលខ្មែរក្រហមជម្លៀសមកស្រុករំដួលត្រូវបានបញ្ជូនទៅសម្លាប់ នៅមន្ទីរសន្តិសុខកំពង់អំពិល
អាត្មាឈ្មោះ អ៊ុន សន[1] កើតនៅឆ្នាំ១៩៤៣ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ អាត្មាបួសចូលបួសលើកទី១នៅពេលសម្តេចព្រះ នរោត្តម សីហនុ ឡើងសោយរាជ្យ ហើយបួសលើកទី២នៅខែកុម្ភៈ ឆ្នាំ២០០១។ សព្វថ្ងៃអាត្មាគង់នៅវត្តកំពង់អំពិល។ អាតា្ម មានឪពុកឈ្មោះ អ៊ុក វណ្ណ និងម្តាយឈ្មោះ ឌើម សឹម។ ឪពុកម្តាយអាត្មាស្លាប់អស់ហើយ។ អាត្មាមានបងប្អូនបង្កើតចំនួន៤នាក់ គឺប្រុស៣នាក់...
អ្នកផ្សំថ្នាំ និងព្យាបាលយោធាខ្មែរក្រហម នៅក្នុងតំបន់២៤ ភូមិភាគបូព៌ា
អង្គការបានបញ្ជូន ព្រឿង ឲ្យទៅធ្វើជាពេទ្យយោធាតំបន់២៤ ដោយសារតែគាត់គ្មានឪពុកម្ដាយ និងបងប្អូនរងចាំនៅស្រុកកំណើត។ ព្រឿង បានចូលរួមជាមួយកម្លាំងខ្មែរក្រហមនៅក្នុងព្រៃរហូតដល់ទទួលបានជ័យជម្នះ។ នៅពេលទទួលបានជោគជ័យ ឆ្នាំ១៩៧៥ ព្រឿង មិនបានឡើងតួនាទី និងរស់នៅសុខស្រួលនោះទេ។ អង្គការបានប្រើ ព្រឿង ឲ្យធ្វើការងារធ្ងន់ៗ និងមិនមានអាហារហូបគ្រប់គ្រាន់។ លើសពីនេះទៀត ព្រឿង ស្ទើរតែមិនរួចជីវិត នៅពេលដែលអង្គការធ្វើបន្សុទ្ធកម្មទៅលើភូមិភាគបូព៌ា។ នៅពេលមានសង្គ្រាមជាមួយវៀតណាម ព្រឿង បានធ្លាក់ខ្លួនពិការ ដោយសារតែត្រូវគ្រាប់កាំភ្លើង នៅសមរភូមិកោះស្កូ។...
មេពួកផ្នែកវាស់ស្ទង់ មន្ទីរវ-៦៦
ឯកសារលេខ J០០១០១[1] ដែលផ្នែកក្របមុខបានបង្ហាញពីឈ្មោះ ខែម ហ៊ួត[2] មាននាទីជាមេពួក ផ្នែកវាស់ស្ទង់ មន្ទីរ វ-៦៦ និង បានចូលក្នុងបក្ស សេ-អ៊ី-អា[3] នៅខែសីហា ឆ្នាំ១៩៧៦។ ជនសង្ស័យជាច្រើនក្នុងរបបខ្មែរក្រហម ត្រូវអង្គការចោទប្រកាន់ថា បក្ខពួក សេ-អ៊ី-អា ជាខ្មាំង និងត្រូវចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។ ទំព័របន្ទាប់នៃឯកសារគឺឃើញសរសេរសេចក្ដីរាយការណ៍ជូនអង្គការអំពីប្រវត្តិផ្ទាល់ខ្លួនរបស់ ខែម ហ៊ួត និងក្រុមគ្រួសារ សកម្មភាពចូលបដិវត្តន៍...
ពេទ្យព្យាបាលកុមារនៅព-១
គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនមិនមានជំនាញច្បាស់លាស់ទេ។ នៅអំឡុងពេលនោះមានវេជ្ជបណ្ឌិតបង្រៀនជំនាញពេទ្យដែរ ប៉ុន្តែការរៀននោះមានរយៈពេលត្រឹមតែ៣-៦ខែប៉ុណ្ណោះ ដូច្នេះហើយចំណេះដឹងដែលទទួល មិនបានច្បាស់លាស់នោះទេ។ ជាក់ស្ដែង យ៉ន[1] បាននិយាយថា៖ «ចេះស្អី មានទាន់បានរៀនសូត្រ ទើបតែចូលទៅធ្វើមិនទាន់បាន១ឆ្នាំស្រួលបួលផង» ។ ឯក យ៉ន ភេទស្រី អាយុ៤២ឆ្នាំ (២០០៤) មានទីលំនៅ នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ឪពុកឈ្មោះ ឯក...
អ្នកការពារភ្ញៀវចិន និងកូរ៉េ ប្រចាំនៅខេត្តបាត់ដំបង
ដើមឆ្នាំ១៩៧៧ សន ត្រូវបានអង្គការបញ្ជូនចេញពីខេត្តតាកែវ ដោយធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ សន មានតួនាទីជាអ្នកយាម និងចាំការពារភ្ញៀវជនជាតិចិន និងជនជាតិកូរ៉េ ដែលបានស្នាក់នៅក្នុងខេត្តបាត់ដំបង។ ឈ្មោះ វង់ សន ភេទប្រុស អាយុ៦៣ឆ្នាំ[1]។ មានមុខរបរជាអ្នកប៉ះកង់ម៉ូតូ និងធ្វើស្រែចម្ការ។ សន មានស្រុកកំណើតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន រស់នៅក្នុងភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក្ស...
ការជម្លៀសចាកឆ្ងាយពីស្រុកកំណើត (១៩៧៥-១៩៧៩)
ប្រជាជននៅតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្ដិភាព ក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំឲ្យប្រជាជនចាកចេញពីស្រុកកំណើត។ ប្រជាជនត្រូវបានជូនដំណឹង ជាទូទៅតាមរយៈស្នូរកាំភ្លើង ថាខ្លួនត្រូវតែចាកចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ[1]។ ខាងក្រោមនេះជាសាច់រឿង៖ ឈ្មោះ មុំ ឆក[2] អាយុ៨២ឆ្នាំ ភេទស្រី ទីកន្លែងកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆក...
បទពិសោធន៍របស់និគមន៍ជនសង្គមរាស្រ្តនិយម ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទាវ ឆុន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង គឺជាប្រជាជនដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅក្រុងបុរីអូរស្វាយសែនជ័យ ចាប់តាំងពីឆ្នាំ១៩៦៧មកម្លេះ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចេង សាមី ដែលជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង និងមានកូនប្រុសស្រី១០នាក់ ចៅជិត២០នាក់ និងចៅទួត១នាក់។ ខ្ញុំមានឪពុក...
កងយាមល្បាតជនជាតិចិននៅបាត់ដំបង
នៅសម័យខ្មែរក្រហម មានជនជាតិចិន មករស់នៅ និងធ្វើការនៅម្តុំស្ពានថ្មថ្មី (ជិតផ្សារបឹងឈូក) និងនៅម្តុំសួនច្បារមហាទេព (សេះស) ស្ថិតនៅក្នុងភូមិមហាទេព ក្រុងបាត់ដំបង។ ខ្មែរក្រហមបានប្រាប់ សន ដែលជាអ្នកយាមល្បាតថា ជនជាតិចិនទាំងនោះ គឺជាអ្នកការទូតចិន មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីជនជាតិចិន សន ក៏ឃើញមានជនជាតិកូរ៉េ មកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។ វ៉ង់ សន[1] ភេទប្រុស មានអាយុ ៤៩ឆ្នាំ...
ការចងចាំពីអតីតកាលដ៏លំបាករបស់ ថាច់ ហឿង
ខ្ញុំឈ្មោះ ថាច់ ហឿង[1] ភេទប្រុស អាយុ ៥៧ឆ្នាំ ឪពុកឈ្មោះថាច់ ខក (ស្លាប់)ម្ដាយឈ្មោះ ញ៉ង ភី មានបងប្អូន ៨នាក់ ស្រី២ ខ្ញុំជាកូនចម្បងក្នុងគ្រួសារ។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀបការនៅឆ្នាំ ១៩៩០...
ប្រើប្រាស់រុក្ខជាតិ “ដើមប្រមាត់មនុស្ស” ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ
នេះជាដើម”ប្រមាត់មនុស្ស” ប្រើជាឱសថព្យាបាល រោគគ្រុនចាញ់ ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំនួយ ក្រពះ ពោះវៀន។ វិធីប្រើប្រាស់៖ យកទាំងមែកទាំងស្លឹកស្ងួត១ក្តាប់ ស្ងោរទឹក១លីត្រ ពិសាមុនអាហារ ២ដង ក្នុង១ថ្ងៃ ម្តងពិសាមួយកែវ សម្រាប់ព្យាបាល ផ្តាសាយធំ ឈឺក រលាកផ្លូវដង្ហើម គ្រុនចាញ់ ឈឺក្បាល ក្តៅខ្លួនជាដើម។ យកទាំងមែកទាំងស្លឹកស្ងួត ៩ក្រាម ដាំទឹកពិសាពេញមួយថ្ងៃ...

