ហួន គឹមស្រេង៖ ឪពុកស្លាប់ដោយសារអត់អាហារ ហើយបងប្អូនត្រូវអង្គការចាប់យកទៅសម្លាប់
នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់គឹមស្រេង ត្រូវបានឆេះដោយសារការទម្លាក់គ្រាប់បែក។ បន្ទាប់ពីឆេះផ្ទះ បងប្អូនរបស់គឹមស្រេង បានបែកចេញពីគ្នា ដើម្បីរការងារធ្វើ។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់គឹមស្រេង បាត់បង់ឪពុកម្នាក់ដោយសារកង្វះអាហារ និងជំងឺ និងបងប្អូន៤នាក់ទៀត ត្រូវអង្គការសម្លាប់នៅកន្លែងផ្សេងៗគ្នា។ គឹមស្រេង មិនបានឃើញអង្គការយកបងប្អូនរបស់គាត់ទៅសម្លាប់ផ្ទាល់ទេ ប៉ុន្តែបានឮពីអ្នកស្គាល់គ្នា ប្រាប់គាត់បន្ទាប់ពីរបបខ្មែរក្រហមដួររលំ។ ហួន គឹមស្រេង ភេទស្រី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិរមូល ស្រុកកំពង់សៀម...
Priorities in Protection: Assessing the Impact of International and Domestic Cultural Heritage Preservation Policy in Cambodia
by JP Leskovich Documentation Center of Cambodia December 25, 2025 Cambodia is a land rich with cultural heritage, from the sweeping temples of ancient Angkor...
អាទិភាពនានាក្នុងការការពារ៖ ការវាយតម្លៃផលប៉ះពាល់របស់គោលនយោបាយអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិអន្តរជាតិ និងក្នុងស្រុកនៅកម្ពុជា
ជេភី លេសកូវីច មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជាគឺជាដែនដីសម្បូរបែបទៅដោយមរតកវប្បធម៌ រួមទាំងប្រាសាទស្កឹមស្កៃនានានៃបុរាណដ្ឋានអង្គរ រហូតដល់ការកើតមានសោកនាដកម្មរន្ធត់ប្រល័យពូជសាសន៍នៅពាក់កណ្តាលសតវត្សរ៍ទី២០។ ប្រទេសកម្ពុជានិងអន្តរជាតិបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងសកម្មនាទសវត្សរ៍ចុងក្រោយនេះ ដើម្បីលើកកម្ពស់ពង្រឹងកិច្ចគាំពារអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃចលនាពិភពលោកក្នុងគោលបំណងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ហើយសកម្មភាពនេះត្រូវបានអនុវត្តឡើងក្រោមក្របខ័ណ្ឌច្បាប់ជាតិនិងអន្តរជាតិ។ ស្របពេលដែលថវិកា ពេលវេលា និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាកំពុងផ្តោតទៅលើកិច្ចការគាំពារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ សំណួរមួយចំនួនបានចោទឡើងថា៖ តើកិច្ចខិតខំប្រឹងប្រែងទាំងនេះពិតជាទទួលបានប្រសិទ្ធភាពដែរឬទេ? តើនរណាខ្លះដែលទទួលបានផលពិតប្រាកដពីការខិតខំប្រឹងប្រែងទាំងនេះ? របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងការចុះអង្កេតផ្ទាល់នៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ។ ការសិក្សាស្រាវជ្រាវបានចាប់ផ្តើមដោយការពិភាក្សាអំពីក្របខ័ណ្ឌច្បាប់សម្រាប់កំណត់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌...
ជា សៀប៖ មិនចងចាំនូវអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម
(តាកែវ)៖ ជា សៀប កើតក្នុងឆ្នាំ១៩៣៣ (ឆ្នាំរកា) ភេទស្រី មានអាយុ ៨៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សៀប ប្រកបរបរជាកសិករ និងមានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សៀប មានឪពុកឈ្មោះ ជា, ម្តាយឈ្មោះ យ៉ែម, និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។ សៀប មានប្តីឈ្មោះ...
យ៉ែម ស៊ុន៖ បោចស្មៅក្នុងបឹង
(កំពង់ស្ពឺ)៖ យ៉ែម ស៊ុន ភេទប្រុស មានអាយុ ៧៨ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៣)។ ស៊ុន មានទីកន្លែងកំណើតនៅភូមិត្រពាំងជំរៅ និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ស៊ុន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ តន់ ទិព្វ និងមានបងប្អូនចំនួនដប់ពីរនាក់។ នៅវ័យកុមារភាព ស៊ុន បានស្នាក់អាស្រ័យ និងសិក្សានៅក្នុងវត្ត។ ក្រោយមក...
ចៀម អុង៖ រែកដីរហូតដល់រលូតកូន
(កំពង់ស្ពឺ)៖ ចៀម អុង កើតក្នុងឆ្នាំ១៩៤២ ភេទស្រី មានអាយុ ៧៩ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អុង មានឪពុកឈ្មោះ ចៀម មឿង, ម្ដាយឈ្មោះ សោម អ៊ុក និងមានបងប្អូនស្រីបីនាក់។ នៅវ័យកុមារភាព អុង ដែលមានអាយុ១៣ឆ្នាំ បានឈប់រៀននៅសាលាវត្តស្តុក ដោយសារម្ដាយរបស់អុងឲ្យគាត់ជួយធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០...
អំ អូន៖ លួចកន្ទក់ហូប
(កំពង់ស្ពឺ)៖ អំ អូន ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ អូន មានទីកន្លែងកំណើតនិងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អូន មានឪពុកឈ្មោះ ញិល, ម្ដាយឈ្មោះ ង៉ែត និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ អូន មានកូនប្រុសបីនាក់ ក្នុងនោះកូនពៅបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ បងប្រុសរបស់អូន...
អំ វឿន៖ កងចល័តនារីស្រុក
(កំពង់ស្ពឺ)៖ អំ វឿន ភេទស្រី មានអាយុ ៦៦ឆ្នាំ កើតក្នុងឆ្នាំ១៩៥៥ និងមានទីកន្លែងកំណើតក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន វឿន ជាកសិកររស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វឿន មានឪពុកឈ្មោះ អ៊ំ យ៉ែម, ម្ដាយឈ្មោះ គីម និងមានបងប្អូនចំនួនដប់ពីរនាក់។ នៅវ័យកុមារភាព...
នួន ថុល៖ ចេញពីកងកុមារ ចូលធ្វើការងារក្នុងកងយុវនារី
នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់ ថុល ត្រូវបានភ្លើងឆេះអស់ពាក់កណ្ដាល។ បន្ទាប់ពីមានភ្លើងឆេះ គ្រួសារថុល បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅក្នុងសម័យខ្មែរក្រហម ថុល បានចូលធ្វើការងារនៅក្នុងកងកុមារ មើលគោ និងធ្វើជី។ បន្ទាប់មក ថុល បានចូលទៅធ្វើការងារក្នុងរោងបាយ រួចចូលក្នុងកងចល័ត ធ្វើស្រែ និងលើកទំនប់ ជីកប្រឡាយ។ ក្រោយមក អង្គការបានប្ដូរ ថុល ពីកងចល័តទៅក្នុងកងធ្វើកន្ទេល...
យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត
ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេភាគីនេះហាក់មានលក្ខណៈជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី...
ង៉ែត ងីន៖ ជានារីកងចល័ត
នៅក្នុងសម័យ លន់ នល់ លោកតារបស់ងីន បានស្លាប់ដោយសារគ្រាប់កាំភ្លើង។ ចំណែកផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗរបស់គ្រួសារងីន ត្រូវឆេះអស់អំឡុងពេលទម្លាក់គ្រាប់បែក។ នៅក្នុងសម័យខ្មែរក្រហម ងីន បានចូលធ្វើការងារ លើកទំនប់, ជីកប្រឡាយ,ស្ទូងដក, ធ្វើជី, រែកលាមកដាក់ស្រែ និងធ្វើស្រែ ទៅតាមរដូវកាល។ នៅឆ្នាំ១៩៧៨ ងីន បានប្ដេជ្ញាក្នុងសហករណ៍។ បន្ទាប់ពីរៀបការរួច ងីន ធ្វើការងារភ្ជួរ និងរាស់ដីស្រែឲ្យក្រុមកងចល័តស្ទូង។ (តាកែវ)...

