នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏វិសេសវិសាលបំផុតមួយ របស់ប្រជាជនកម្ពុជាដែលជាធម្មតាត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដោយកំណត់បង្ហាញអំពីការបញ្ចប់ទៅនៃរដូវប្រមូលផល និងការចាប់ផ្តើមនៃរដូវវស្សា។ ឱកាសនេះគឺជាពេលវេលាសម្រាប់ការជួបជុំគ្រួសារបងប្អូនសាច់ញាតិ លេងល្បែងប្រជាប្រិយកំសាន្ត សម្អាតផ្ទះសម្បែង ទៅវត្តអារាម និងក៏ជាឱកាសសម្តែងការគោរពចំពោះបុព្វបុរសដូនតារបស់យើងដូច្នោះដែរ។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ វីរកងទ័ពជាច្រើនរូប នឹងត្រូវប្រារព្ធពិធីនេះ ទៅតាមទីដាច់ស្រយាល តំបន់ព្រៃភ្នំ ឬតំបន់ជួរភ្នំ តាមបណ្តោយព្រំដែនខ្មែរ-ថៃទៅវិញ។ វីរកងទ័ពយើង មិនមែនពុំធ្លាប់ប្រឈមនឹងស្ថានភាពលំបាកលំបិន ឬខកខានមិនបានចូលរួមថ្ងៃបុណ្យទាន ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងការរស់នៅតាមបែបសាមញ្ញនោះទេ។ នេះគឺជាជីវិតរបស់វីរកងទ័ព...

ង៉ែត ងឿន៖ “គេប្រុងយកយាយទៅសម្លាប់”

(កណ្ដាល)៖ ង៉ែត ងឿន ភេទស្រី មានអាយុ ៨០ឆ្នាំ (ឆ្នាំវក)។ ងឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ងឿន មានទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ងឿន មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ មុត និងមានបងប្អូនចំនួន៣នាក់។ កាលពីកុមារភាព ងឿន...

ញឹម ខុន៖ “ប្រាប់ក៏វាមិនជឿដែរ!”

(កណ្ដាល)៖ ញឹម ខុន ភេទស្រី មានអាយុ ៨០ឆ្នាំ។ ខុន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ខុន មានឪពុកឈ្មោះ ញឹម, ម្ដាយឈ្មោះ ម៉ុក ធី និងមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៦នាក់។ ខុន រំឭកថា ខ្មែរក្រហមបញ្ជាឲ្យគាត់ធ្វើការស្ទើរតែបាត់បង់ជីវិត។ ខុន ត្រូវធ្វើការតាំងពីព្រលឹមដល់ព្រលប់...

ឡាច វណ្ណី៖ “ពិបាកជាងនរក”

(កណ្ដាល)៖ ឡាច វណ្ណី ភេទស្រី មានអាយុ ៦១ឆ្នាំ។ វណ្ណី មានទីកន្លែងកំណើត និងរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ វណ្ណី មានឪពុកឈ្មោះ ស៊ិន ឡាច, ម្ដាយឈ្មោះ ហែម នឹម និងមានបងប្អូនស្រី៣នាក់។ វណ្ណី មានកូន៥នាក់ ក្នុងនោះមានស្រី៣នាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម វណ្ណី...

សេម ឡុក៖ ខ្ញុំដើរប្រមូលលាមកតាមផ្ទះយកធ្វើជី

(កណ្ដាល)៖ សេម ឡុក ភេទប្រុស កើតក្នុងឆ្នាំ១៩៦១ មានអាយុ ៦១ឆ្នាំ។ ឡុក ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឡុក មានឪពុកឈ្មោះ ឃ្លោក សេម, ម្ដាយឈ្មោះ សៀន យ៉ុម និងមានបងប្អូនចំនួន៤នាក់។ ឡុក មានប្រពន្ធឈ្មោះ សេង និ...

ផួង ផាស៊ី៖ “នៅពេលនឹកឃើញប្តីនិងម្ដាយ, ខ្ញុំយំ!”

(កណ្ដាល)៖ ផួង ផាស៊ី ភេទស្រី កើតនៅក្នុងឆ្នាំ១៩៥៦ មានអាយុ ៦៦ឆ្នាំ។ ផាស៊ី រស់នៅនិងមានភូមិកំណើតនៅភូមិប្រំាបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាស៊ី មានឪពុកឈ្មោះ ម្លិះ ផួង និងម្ដាយឈ្មោះ ដួង អឿន។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផាស៊ី បានឈប់រៀនត្រឹមថ្នាក់ទី៩ នៅសាលារៀនវត្តអង្គពពាយ។ មិនយូរប៉ុន្មាន ផាស៊ី...

នាង ស៊ឹម៖ អង្គការបង្ខំឲ្យបងប្រុសខ្ញុំចូលធ្វើជាយោធា

នាង ស៊ឹម អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស៊ឹម រស់នៅភូមិអង្គធ្លក។ នៅទីនោះ ស្ថានភាពរបស់គ្រួសារគាត់មានភាពលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ។ ចំណែកប្អូនតូចៗរបស់គាត់ ត្រូវស្នាក់នៅផ្ទះ ដោយមិនមានអ្នកមើលថែរក្សា។ នៅឆ្នាំ១៩៧៦ ដោយទ្រាំជាមួយការលំបាកក្នុងសហករណ៍មិនបាន ឪពុករបស់ស៊ឹម បានសម្រេចចិត្តនាំគ្រួសារទៅរស់នៅភ្នំម្លូ ខេត្តកំពត ដែលជាកន្លែងធ្វើការងារកាប់អុសធ្វើធ្យូងរបស់គាត់។គ្រួសាររបស់ស៊ឹម ធ្វើដំណើរនៅតាមផ្លូវដោយថ្មើជើង និងគ្មានអាហារហូបរយៈពេលប្រមាណ១យប់...

ឡុង សៀង៖ អត់ចេះលួចអង្គការទើបមានជីវិតមកដល់ឥឡូវ

ឡុង សៀង អាយុ៧៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម  អង្គការបានជម្លៀស សៀង ទៅធ្វើការងារនៅក្បែរភ្នំដំរីរមៀល ខេត្តកំពត។ នៅទីនោះ សៀង ត្រូវធ្វើការងារ រែកដី, លើកទំនប់, ជីកប្រឡាយ និងធ្វើស្រែស្ទូងដក ជាមួយប្រជាជនមូលដ្ឋាន។ ថ្ងៃមួយនៅពេលដែល សៀង សម្រាលកូនរួចមិនយូរប៉ុន្មាន អង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងាររែកដីបន្តទៀត ដែលជាហេតុធ្វើឲ្យគាត់ធ្លាក់ឈាមយ៉ាងច្រើន។...

ម៉ៅ ខាន់៖ នឹករលឹកដល់សាច់ញាតិដែលបានបាត់បង់ជីវិត

ខ្ញុំមិនចង់និយាយពីរបបខ្មែរក្រហមនោះទេ ព្រោះរំឭកពីរបបនេះ ធ្វើឲ្យខ្ញុំឈឺក្បាល និងស្រក់ទឹកភ្នែក។ ប្ដីរបស់ខ្ញុំ ត្រូវបានអង្គការចាប់យកទៅសម្លាប់ តាំងពីកូនខ្ញុំមានអាយុត្រឹម១ខែ។ កូនរបស់ខ្ញុំត្រូវឈឺជាញឹកញាប់ ព្រោះតែមិនទទួលបានការមើលថែត្រឹមត្រូវ។ ខ្ញុំត្រូវធ្វើការងារធ្ងន់រាល់ថ្ងៃ ហើយហូបមិនបានគ្រប់គ្រាន់។ ម៉ៅ ខាន់ អាយុ៧៧ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ខាន់ បានរៀបការជាមួយប្តីដែលជាទាហាន ក្នុងសម័យសង្គមរាស្រ្ដនិយម។ ពេលរៀបការរួច គ្រួសាររបស់ខាន់ រស់នៅដោយសេចក្ដីសុខ ព្រោះប្ដីរបស់គាត់ជាមនុស្សស្លូតបូត...

សៅ ង៉ែត៖ ត្រូវរត់ចេញពីសាច់ញាតិ ដើម្បីបានរស់រានមានជីវិត

សៅ ង៉ែត[1] អាយុ៥៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ង៉ែត ទៅរស់នៅ និងធ្វើការងារនៅខេត្តពោធិ៍សាត់ ព្រោះឪពុករបស់គាត់ជាអតីតទាហានកាលពីសង្គមចាស់។ នៅខេត្តពោធិ៍សាត់ គ្រួសាររបស់ង៉ែត ស្នាក់នៅតាមជើងភ្នំ តំបន់រកាត ឬបាក់ចិញ្ចៀន និងបានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការមិនបានផ្ដល់អាហារអ្វីសោះឲ្យគាត់។ ក្នុងនាមឪពុករបស់ង៉ែត ធ្លាប់ធ្វើជាទាហានគាត់បានដើររកមើមក្ដួច, ផ្លែឈើ, ត្រី និងរុក្ខជាតិក្នុងព្រៃផ្សេងៗដែលគាត់ស្គាល់យកមកធ្វើជាអាហារឲ្យកូនហូប។ បន្ទាប់មក...

Solverwp- WordPress Theme and Plugin