
នុន ហឿន៖ ប្រធានកងសេនាជនភូមិ ឬហៅថាកងឈ្លប
នុន ហឿន អាយុ៧៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ហឿន មិនបានជម្លៀសទៅឆ្ងាយនោះទេ ដោយអង្គការបានបំបែកឲ្យធ្វើការងារផ្សេងគ្នានៅពេលថ្ងៃ និងត្រលប់មកស្នាក់នៅក្នុងផ្ទះវិញនៅពេលយប់។ នៅក្នុងសហករណ៍ ហឿន មានតួនាទីជាប្រធានកងសេនាជន






