ថៃ នេន៖ ជាងកាត់ដេរសម្លៀកបំពាក់ នៅឃុំលាច ក្នុងតំបន់៦ ភូមិភាគពាយ័ព្យ

  នៅចុងខែមីនា ឆ្នាំ១៩៧៧ នេន ក្រុមគ្រួសារ និងជនជាតិដើមភាគតិចព័រមួយចំនួនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ដើរដោយថ្មើរជើងមកកានឃុំលាច ស្រុកភ្នំក្រវ៉ាញ ហើយ នេន និងជនជាតិដើមភាគតិចព័រពីរនាក់ទៀត ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាជាងកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅ សម្រាប់កងទ័ពខ្មែរក្រហម និងប្រជាជន។ ថៃ នេន[1] ភេទស្រី អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចព័រ។ នេន មានស្រុកកំណើតនៅក្នុងភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។...

ទេព ញឹម ៖ យោធានារី លេខាវរសេនាតូច អង្គភាពវរសេនាធំ១៥២

ខ្ញុំឈ្មោះ ទេព មួយស្រេង ឈ្មោះ បដិវត្តន៍ ទេព ញឹម[1] ភេទស្រី អាយុ២៤ឆ្នាំក្នុងឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកចង្ក្រាន ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង តំបន់២២ ភូមិភាគបូព៌ា។ ឪពុកឈ្មោះ ទេព ម៉ឹក អាយុ៥៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ និង ម្ដាយឈ្មោះ ស៊ូ អេង អាយុ៥២ឆ្នាំ...

ម៉ឹង ប៉ក់៖ អ្នកភូមិរបងច្រុះនិយាយថា ចឹងឆ្អោល ប្រែថាចោលឆ្អឹង

ចឹង ជាភូមិមួយនៅក្នុងចំណោមភូមិទាំងប្រាំបី ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិរបងច្រុះ ឃុំជាំក្រវៀន ឱ្យធ្វើស្រែនៅភូមិចឹង។ ប្រជាជនភូមិរបងច្រុះពាក់កណ្តាលបានស្លាប់នៅភូមិចឹង ដោយសារអត់បាយ និងជំងឺ។ ប៉ក់ ជាអ្នកប្រមូលសាកសពយកទៅកប់ចោល ឬបណ្តែតទឹក។ ប៉ក់ លើកសពដាក់លើរទេះបរទៅកប់ចោល ប៉ុន្តែយូរៗទៅគ្មានកម្លាំងកាប់រណ្តៅកប់ខ្មោច ក៏ដឹកទៅទម្លាក់ចោលនៅព្រែកផ្លាស់ ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល។ ឈ្មោះ ម៉ឹង ប៉ក់[1] ភេទប្រុស...

វ៉ន រ៉ន៖ អតីតកងកុមារលើកទំនប់យាយរឹម

នៅក្នុងឆ្នាំ១៩៧៨ អង្គការខ្មែរក្រហមបានចាត់ រ៉ន ឲ្យទៅលើកទំនប់យាយរឹម ដែលស្ថិតនៅក្នុងតំបន់៦ ភូមិភាគពាយ័ព្យ។ បច្ចុប្បន្ន ទំនប់យាយរឹម​ ស្ថិតនៅក្នុងភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ វ៉ន រ៉ន[1] ភេទស្រី អាយុ ៦២ឆ្នាំ ជាជនជាតិដើមភាគតិចព័រ ប្រកបរបរធ្វើស្រែចម្ការ។ រ៉ន មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅ...

ដោក ហឿន (ជនជាតិដើមភាគតិចព័រ)៖ ត្រូវបានខ្មែរក្រហមតាមសម្លាប់

នៅឆ្នាំ១៩៧៨ ប្រជាជនដែលជាជនជាតិដើមភាគតិចព័រជាច្រើន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយចោទប្រកាន់ថា មានកើតជំងឺអាសន្នរោគ(ជំងឺឃ្លង់)។ ហឿន ឃើញសភាពការណ៍មិនស្រួល ហឿន បានសម្រេចចិត្តរត់ចេញពីភូមិរកាត មកជួយធ្វើស្រែបងប្អូនជនជាតិព័រនៅក្បែរផ្សារក្រវាញ។ បន្ទាប់ពីដឹងដំណឹងថា ខ្មែរក្រហមតាមមកសម្លាប់ដល់ផ្សារក្រវាញ ហឿន បានរត់ចូលព្រៃមកចូលរួមជាមួយកងទ័ពខ្មែរស ហើយបានធ្វើដំណើរជាមួយកងទ័ពខ្មែរស រហូតមកដល់អូរសោម និងត្រូវបានកងទ័ពវៀតណាមចាប់ខ្លួននៅអូរសោម។ ហឿន បានរៀបរាប់ពីរឿងរ៉ាវដ៏សែនជូរចត់ដូចខាងក្រោម៖ ដោក ហឿន[1] ភេទស្រី អាយុ៦៣ឆ្នាំ​ ស​ព្វថ្ងៃជាកសិករ។ ហឿន មានស្រុកកំណើតនៅភូមិទួលគ្រួស...

រឿន ហៅ កែប សំ ជាកម្មករលីអង្ករនៅកំពង់ផែ កំពង់សោម

នៅឆ្នាំ១៩៧៦អង្គការបញ្ជូនរឿន ហៅ កែប សំ ទៅធ្វើជាកម្មករលីអង្ករនៅ ផែកំពង់សោម ខេត្តព្រះសីហនុ។ ខាង ក្រោមនេះជាសាច់រឿងរបស់ រឿន ហៅ កែប សំ ៖ ខ្ញុំឈ្មោះ កែប សំ[1]ភេទប្រុស អាយុ៤០ឆ្នាំ មានទីកន្លែងកំណើតនៅ ក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិរោងគោ...

អតីតអ្នកទោសនៅមន្ទីរ ស-២១ ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម ខឹម មន៖ ជួបគ្នាមួយពេល បែកគ្នាជារៀងរហូត

«ជួបគ្នាមួយពេល បែកគ្នាជារៀងរហូត» ជាសម្តីរបស់អ្នករស់រានមានជីវិតជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ឈ្មោះ ខឹម មន[1] និយាយប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០០៥ ក្នុងជំនួបនៅផ្ទះរបស់គាត់ឯភូមិរំដួល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អំពីប្អូនប្រុសរបស់គាត់ឈ្មោះ ខឹម ជុំ ដែលបានបាត់ខ្លួនអស់រយៈពេលជាង២០ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩។ មន និយាយថា គាត់នៅតែរង់ចាំដំណឹង និងចាំផ្លូវប្អូនប្រុសគាត់ជានិច្ច។ គាត់តែងតែអុជធូបនៅចំពោះមុខព្រះពុទ្ធប្បដិមា នៅពេលដែលគាត់នឹករឭកប្អូនប្រុសគាត់។ ប្រហែលជាងកន្លះឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩ មន...

អត្ថបទ ខឹម ខាន់ ហៅ សំអាង៖ អនុលេខាស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា

ឈ្មោះ ខឹម ខាន់[1] ហៅ សំអាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគ្រួស ស្រុកកំពង់រោទ៍ តំបន់២៣ ភូមិភាគបូព៌ា។ នៅខែឧសភា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលសំបុត្រពីបង កែវ អាន គណៈអចិន្ត្រៃយ៍តំបន់២៣ ឱ្យទៅចូលរួមប្រជុំការងារនៅភូមិប្រសាក់ នៅវេលាម៉ោង៧ព្រឹក ជាមួយអ្នកចូលរួមចំនួន៩នាក់ ក្នុងនោះ មានជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ទី បា...

ទក់ សឿន៖ «ប្រធានកងចល័តនៅសម័យខ្មែរក្រហម»

ខ្ញុំឈ្មោះទក់ សឿន[1] អាយុ ៧៥ឆ្នាំ ភេទស្រី។ ឪពុកឈ្មោះទក់ ឆេង ម្ដាយឈ្មោះសាយ វន មានបងប្អូនស្រី៣នាក់ ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ស្វាមីឈ្មោះយ៉េន ឃឿន មានកូន៥នាក់ (ស្រី៣/ប្រុស២)។ ខ្ញុំមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១០ កាលពីសង្គម រាស្រ្ដនិយម។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម្ដេចព្រះ នរោត្តម...

ហេង លី៖ ធ្វើការងារនៅក្នុងកងកុមារពិសេស

(តាកែវ) ហេង លី អាយុ៥៥ឆ្នាំ មានមុខរបរធ្វើស្រែ។ លី រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់ លី ឈ្មោះ គង់ គួយ និងម្ដាយឈ្មោះ យ៉ា។ លី មានបងប្អូនចំនួន ៣នាក់ ក្នុងនោះមានស្រីម្នាក់។ នៅក្នុងសម័យខ្មែរក្រហម សមាជិកគ្រួសាររបស់ លី ត្រូវធ្វើទាំងអស់គ្នា។...

គ្មាននិស្ស័យជាមួយកូនចិញ្ចឹមទាំងពីរនាក់

គង់ ស៊ឹម[1] ភេទប្រុស កើតក្នុងឆ្នាំ១៩៥៦ មានអាយុ ៥២ឆ្នាំ នៅក្នុងឆ្នាំ២០០៨។ ស៊ឹម មានស្រុកកំណើតនៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបច្ចុប្បន្នរស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ស៊ឹម មានប្រពន្ធឈ្មោះ អ៊ិន ទឹម មានអាយុ ៥២ឆ្នាំ (២០០៨) មកពីភូមិត្រពាំងជ្រៃ។ អ្នកទាំងពីរមានកូនប្រាំពីរនាក់...

Solverwp- WordPress Theme and Plugin