ឃីម សារុំ៖ អ្នកដែលប្រកែកនឹងត្រូវកសាង

(រតនគិរី)៖ នៅសម័យកម្ពុជាប្រជាធិបតេយ្យ អ្នកដែលប្រកែកជាមួយប្រធានក្រុមនឹងត្រូវកសាង។ ឃីម សារុំ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សារុំ និងក្រុមគ្រួសារត្រូវបានជម្លៀសទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រុមគ្រួសាររបស់ សារុំ ត្រូវរស់នៅបែកបាក់គ្នា​។ ប្តីរបស់គាត់ត្រូវទៅធ្វើការនៅភូមិផ្សេង និងត្រលប់មកលេងផ្ទះ ក្នុងរយៈពីរសប្តាហ៍ម្ដង។ ចំណែកកូនរបស់ សារុំ ត្រូវផ្ញើឲ្យស្ត្រីវ័យចំណាស់ជាអ្នកមើលថែនៅពេលគាត់ទៅធ្វើការ។ ចំណែកបុរសវ័យចំណាស់ត្រូវទៅរកត្រីនៅអូរកន្ទឹងសម្រាប់ផ្គត់ផ្គង់ដល់ខ្មែរក្រហម។...

ឃឹម សារិន៖ ហូបបាយតែជាមួយអំបិល

(រតនគិរី)៖  ឃឹម សារិន មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់តែងនឹកឃើញអំពីការលំបាកនៅសម័យខ្មែរក្រហម ដោយសារការបែកបាក់ក្រុមគ្រួសារ និងការហូបចុកមិនគ្រប់គ្រាន់។ នៅមុនឆ្នាំ១៩៧៥ សារិន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅធ្វើជាកងយុវជនជាមួយជនជាតិដើមភាគតិចនៅអូរកន្ទឹង ដោយសារគាត់ជាកូនកសិករវណ្ណៈកណ្ដាល។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានរៀបចំផែនការឲ្យប្រជាជន ធ្វើស្រែប្រាំងឬហៅថាស្រែហិចតា។ សារិន ត្រូវដកសំណាប ស្ទូងស្រូវ និងធ្វើជីដោយប្រមូលលាមកមនុស្សលាយជាមួយទន្ទ្រានខេត្តទាំងគ្មានពេលសម្រាក។...

សែន សិន៖ ប្រជាជនមិនដែលបានហូបគ្រប់គ្រាន់

(រតនគិរី)៖ សែន សិន មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។  សិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលតែងតែនិយាយប្រាប់អ្នកជំនាន់ក្រោយថា នៅសម័យខ្មែរក្រហមគ្មានអ្វីសម្រាប់ហូបនោះទេ មានតែរបបអាហារបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ហូបដើម្បីរស់។ នៅឆ្នាំ១៩៧៥ សិន មានអាយុ ១៤ឆ្នាំ ត្រូវបានយោធាខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមរហូតដល់ឆ្នាំ១៩៧៩។ ដោយសារខ្មែរក្រហមចាត់ទុកគ្រួសាររបស់គាត់ក្នុង​កម្រិតខ្ពស់ គ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញមុនគេ។ ផ្ទះឈើនៅក្នុងភូមិ រួមទាំងផ្ទះរបស់គាត់ដែរ ត្រូវបានរុះរើដើម្បីយកទៅសង់ខ្ទមនៅក្នុងសហករណ៍។...

កែប សេង៖ បាយប្រឡាក់ដី

(រតនគិរី)៖ កែប សេង មានអាយុ ៦៧ឆ្នាំ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ សេង មានអាយុ ១៥ឆ្នាំ ធ្វើការក្នុង​កងយុវជន នៅអូរកាទឹង។ កងយុវជន ត្រូវធ្វើការរួមពីព្រឹកដល់ល្ងាច ដោយការងារដែលត្រូវធ្វើមានដូចជា ធ្វើស្រែចម្ការ, ប្រមូលលាមកសម្រាប់លាយជាមួយស្លឹកឈើ ដើម្បីធ្វើជីធម្មជាតិ និងការងារដទៃទៀតទៅតាមការបញ្ជារបស់ខ្មែរក្រហម។ ចំណែករបបអាហារ គឺមានតែបាយលាយជាមួយស្លឹកដំឡូង និងគល់ចេកប៉ុណ្ណោះ។...

ខាំ មួន៖ អតីតអនុប្រធានកងកាត់ដេរ

(រតនគិរី)៖ នៅសម័យសង្គមរាស្ត្រនិយម ខាំ មួន ដែលមានដើមកំណើតខ្មែរ-ឡាវ បានសិក្សារៀនសូត្រនៅ ភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ គាត់បានចាកចេញពីស្រុកកំណើតមករស់នៅខេត្តស្ទឹងត្រែង។ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនទូទៅរួមទាំងរូបគាត់ ត្រូវធ្វើការរួម ដូចជា លើកទំនប់, ជីកប្រឡាយ, ស្ទូងស្រូវ និងជីកគល់ឈើ ទាំងយប់ទាំងថ្ងៃ។ ខ្មែរក្រហមចាត់តាំងឲ្យ មួន ធ្វើជាប្រធានកងកុមារ។ នៅពេលដែលគាត់សម្រាកព្យាបាលនៅក្រចេះ...

ឌឹញូស៍៖ វេទិការក្សាការចងចាំអំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ឌឹញូស៍៖ វេទិកា​រក្សាការចងចាំអំពីអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម ដោយ៖ នេន ស្រីមុំ, ភា រស្មី, សុភ័ក្ត្រ ភាណា, ស្រ៊ាង លីហ៊ួរ និង​អេង សុខម៉េង អានអត្ថបទពេញ… ឆ្នាំ២០២៥ គឺជាឆ្នាំ​គួរជាទីកត់សម្គាល់​ ពីព្រោះឆ្នាំ​ ២០២៥ គឺជា​ខួប​លើកទី៥០នៃការឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម ដែល​មាន​ឈ្មោះជាផ្លូវការ​ថា «កម្ពុជាប្រជាធិបតេយ្យ» នៅក្នុងប្រទេសកម្ពុជា និង​ជា​ខួបទី៣០របស់មជ្ឈមណ្ឌលឯកសារកម្ពុជា[1] ដែល​ជា​ស្ថាប័ន​ឈានមុខ​ក្នុងការ​ចងក្រងឯកសារ និង​រក្សាការចងចាំអំពី​របប​ខ្មែរក្រហម។...

រឿងរ៉ាវកើតឡើងក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ក្នុងរបបខ្មែរក្រហម

ស្រាវជ្រាវ និងសរសេរដោយ៖  លី ដេវីត, សាំង ចាន់ធូ, និងទូច វណ្ណេត ពិនិត្យដោយ៖ ស៊ាង ចិន្ដា ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៤ អានអត្ថបទពេញ… ១. សេចក្ដីផ្ដើម ភូមិទី៨ គឺជាភូមិមួយក្នុងចំណោមភូមិទាំង១៤ ចំណុះរដ្ឋបាលឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ភូមិទី៨ មានប្រជាជនសរុបចំនួន ៣៧៨នាក់...

ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង

ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង អត្ថបទស្រាវជ្រាវខ្លីដោយ ៖ សោម ប៊ុនថន អានអត្ថបទពេញ… អត្ថបទស្រាវជ្រាវខ្លីនេះ នឹងធ្វើការសិក្សាដោយផ្តោតសំខាន់ទៅលើស្ថានភាពរស់នៅរបស់ប្រជាជនក្នុងភូមិ​តាណរ៍ ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ រហូតដល់របបខ្មែរក្រហមគ្រប់គ្រង និងការបង្កើតមន្ទីរសន្តិសុខក្នុងភូមិតាណរ៍។ អត្ថបទនេះក៏បានឆ្លើយតបនឹងសំណួរមួយចំនួន ដូចជា តើស្ថានភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិតាណរ៍ ក្នុងអំឡុងពេលរដ្ឋប្រហារ និងអំឡុងសង្រ្គាមឆ្នាំ១៩៧០ ជួបប្រទះបញ្ហាអ្វីខ្លះ? តើខ្មែរក្រហមជម្លៀសប្រជាជនក្នុងភូមិតាណរ៍ទៅតំបន់ណាខ្លះ? តើខ្មែរក្រហមរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិតាណរ៍របៀបណា? នៅក្នុងការសរសេរអត្ថបទស្រាវជ្រាវខ្លីនេះ ខ្ញុំបានធ្វើការសម្ភាសន៍ជាមួយមនុស្សប្រាំមួយនាក់...

ការកសាងអត្តសញ្ញាណរួមគ្នានៅអន្លង់វែង

ការកសាងអត្តសញ្ញាណ​រួមគ្នា​​នៅ​​អន្លង់វែង អត្ថបទស្រាវជ្រាវដោយ​ លី សុខឃាង សួត វិចិត្រ និងមេក​ វិន អានអត្ថបទពេញ… សេចក្តីផ្តើម ការ​កសាងអត្តសញ្ញាណរួមគ្នានៅតាម​ភូមិនីមួយៗរបស់ប្រជាជន​នៅ​ស្រុក​អន្លង់វែង បាន​ក្លាយ​ជា​កិច្ចការ​​មួយដ៏ចាំបាច់​របស់​ប្រជាជន ដើម្បីការ​ចងចាំរួមគ្នា​ និងជាចំណុចចាប់ផ្តើមនៃ​ការ​កំណត់អត្ថិភាព​របស់​ភូមិ ក្នុងដំណើរការថែរក្សា និង​អភិវឌ្ឍន៍សហគមន៍​របស់ខ្លួន។ ការ​កត់​ត្រាទុក​រួមគ្នាអាចមាន​សារ​សំខាន់​​​ដល់​​ការ​ចងចាំ និង​បូរណភាពទឹកដីនៃប្រទេសកម្ពុជា។ ការ​រៀប​រាប់​រឿង​រ៉ាវ​នៃ​ការ​តស៊ូ​ជាមួយ​បដិវត្តន៍​​ខ្មែរ​ក្រហម ការ​រត់ភៀសខ្លួន​បន្ទាប់ពីការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ជីវិត​រស់នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ ដំណើរការ​តស៊ូប្រដាប់​អាវុធ​ ការ​ធ្វើ​សមា​ហរ​ណ​​កម្ម​ចូល​មក​ក្នុងសង្គមជាតិវិញ​នាថ្ងៃទី​២៩...

ដួង សារឹម៖ ការងាររដ្ឋ ស្រែអំបិលរដ្ឋ

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នេរខ្សាច់កំពត (តំបន់៣៥​) គឺជាប្រភពអំបិលដ៏ចម្បងតែមួយគត់របស់កម្ពុជា ដែលជាហេតុធ្វើឲ្យភូមិភាគនិរតីមានសារប្រយោជន៍ជាងភូមិភាគឯទៀតៗ។[1] អង្គការបានហៅអ្នកធ្វើការងារនៅស្រែអំបិលថា ការងាររដ្ឋ ស្រែអំបិលរដ្ឋ ព្រោះផលអំបិលដែលទទួលបាននឹងត្រូវយកទៅចិញ្ចឹមប្រជាជនទូទាំងប្រទេស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ឈ្មោះ ដួង សារឹម ជាអ្នកធ្វើស្រែអំបិលម្នាក់ ក្នុងចំណោមនារីធ្វើស្រែអំបិលជាច្រើននាក់ផ្សេងទៀតនៅខេត្តកំពត៖ ឈ្មោះ ដួង សារឹម អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ សារឹម ឈ្មោះ...

សាំង សុខុម៖ អាយុ ៥៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

  ខ្ញុំឈ្មោះ សាំង សុខុម ភេទស្រី កើតនៅឆ្នាំ១៩៦៧ បច្ចុប្បន្នមានអាយុ ៥៨ឆ្នាំ។ ទីកន្លែងកំណើតស្ថិតនៅភូមិស្រុកចេក ឃុំជើងឯក ស្រុកដង្កោ ខេត្តកណ្តាល។ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកខ្ញុំឈ្មោះ ទៀប សាំង (ស្លាប់) ម្តាយខ្ញុំឈ្មោះ យឹម ឃឹម (ស្លាប់)។...

Solverwp- WordPress Theme and Plugin