ហុង ង៉ែត៖ បានឃើញអង្គការសម្លាប់មនុស្ស ៧នាក់
ហុង ង៉ែត អាយុ៨៤ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល ង៉ែត ចងចាំ និងមិនអាចបំភ្លេចបាននោះគឺការសម្លាប់មនុស្ស និងការរៀបអាពាហ៍ពិពាហ៍នៅក្នុងភូមិតាខូយ ក្នុងរបបខ្មែរក្រហម។ ង៉ែត បានរៀបរាប់ថា គាត់បានឃើញកម្មាភិបាលខ្មែរក្រហមឈ្មោះ យន់ ដែលជាប្រធានសង្កាត់ សម្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះមានស្រ្ដីម្នាក់ នៅភូមិតាខូយ។ ក្នុងចំណោមអ្នកស្លាប់ទាំង៧នាក់ មានមនុស្ស៣នាក់ត្រូវសម្លាប់ក្នុងផ្ទះ និងមនុស្ស៤នាក់ទៀតត្រូវយកទៅសម្លាប់នៅខាងត្បូងភូមិ។ នៅពេលដែលសម្លាប់រួច...
កម្មករជីករ៉ែធ្យូងថ្ម
(ក្រចេះ)៖ នៅខែមេសា ឆ្នាំ១៩៧៥ លីហេង មានអាយុ១៧ឆ្នាំ។ នៅពេលនោះ យុវជនចំនួន៥ស្រុក មានដូចជា ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកក្រចេះ, ស្រុកស្នូល និងស្រុកសំបូរ ត្រូវបានអង្គការប្រមូលយកទៅធ្វើជាកម្មកររ៉ែ។ អង្គការ បាននាំយុវជនទាំងអស់សរុបចំនួន៣៩នាក់ ទៅរៀននៅវត្តអូរឫស្សីរយៈពេល៣ថ្ងៃ។ បន្ទាប់ពីរៀនចប់រយៈពេល៣ថ្ងៃ អង្គការបាននាំយុរជនទាំងអស់ទៅខេត្តស្ទឹងត្រែង។ គាត់ក៏ចេញដំណើរបន្តទៀត តាមបណ្ដោយទន្លេសេសាន ទៅដល់ភូមិមួយមានឈ្មោះថាភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន។ ទៅដល់ទីនោះ...
ធ្វើបាបប្រជាជនគ្រប់បែបយ៉ាង
(បាត់ដំបង)៖ “របបខ្មែរក្រហម បានធ្វើបាបប្រជាជនកម្ពុជា មិនផ្ដល់អាហារហូបគ្រប់គ្រាន់ ប្រើឲ្យប្រជាជនធ្វើការងារលើសពីកម្លាំង និងគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយមានប្រជាជនស្លូតត្រង់ជាច្រើននាក់បានស្លាប់”។ ទាំងអស់នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សយ សារ៉ាត់ អាយុ៨៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ សារ៉ាត់ មានឪពុកឈ្មោះ សយ, ម្ដាយឈ្មោះ សន និងមានបងប្អូនចំនួន៦នាក់។ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីកុមារភាពគាត់ធ្លាប់បានសិក្សានៅសាលាវត្តចែង បានត្រឹមថ្នាក់ទី៣ ហើយក៏បញ្ឈប់ការសិក្សាបន្ទាប់ពីម្ដាយឪពុករបស់គាត់ទទួលមរណភាព។...
ភាំងអារម្មណ៍ មិនដឹងថាខ្លួនធ្លាក់ទឹកអូរ
(បាត់ដំបង)៖ “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចភ្លេចបានគឺ នៅពេលខ្ញុំកើតជំងឺគ្រុនចាញ់។ ពេលនោះ ខ្ញុំស្ទើរតែបាត់បង់ជីវិតដោយសារតែធ្លាក់ចូលទឹកអូរ។ ពេលនោះខ្ញុំដូចជាបាត់បង់ស្មារតី មិនដឹងថាខ្លួនកំពុងតែធ្លាក់ចូលនៅក្នុងទឹកនោះទេ ហើយក៏គ្មានកម្លាំងស្រវាឡើងមកវិញដែរ។ ខ្ញុំភាំងអារម្មណ៍ទាល់តែអ្នកនៅជាមួយលើកពីទឹកមកទើបដឹងខ្លួន” ប៉ិច ម៉ុត បានរៀបរាប់អំពីសាច់រឿងឆ្លងកាត់របបខ្មែរក្រហមរបស់ខ្លួន នៅខេត្តបាត់ដំបង។ ប៉ិច ម៉ុត អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ធៀប ប៉ិច, ម្ដាយឈ្មោះ មាឃ...
ភាពអត់ឃ្លានរបស់ប្រជាជន
(បាត់ដំបង)៖ អ្វីដែល អ៊ីវ ពៅ ចងចាំជាងគេអំពីរបបខ្មែរក្រហម គឺអង្គការមិនផ្ដល់អាហារឲ្យប្រជាជនហូបគ្រប់គ្រាន់ ទាំងដែលទិន្នផលស្រូវ និងដំណាំផ្សេងទទួលបានសមនឹងប្រជាជនហូបបានឆ្អែត។ ជាក់ស្ដែងខ្មែរក្រហមបានរឹតបណ្តឹងរបបអាហាររបស់ប្រជាជន ឲ្យប្រជាជនហូបតែបបររាវមានតែទឹក លាយជាមួយនឹងសម្លត្រកួន ព្រលឹត ហើយពេលខ្លះព្រលឹតត្រូវស្លទាំងសំបក។ ភាពអត់ឃ្លានរបស់ប្រជាជនបានបណ្ដាលឲ្យប្រជាជនកើតមានជំងឺ និងខ្សោយកម្លាំងធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះពេលខ្លះ ប្រជាជនត្រូវទទួលរងការធ្វើទារុណកម្មពីសំណាក់អង្គការខ្មែរក្រហម ដោយសារតែធ្វើការយឺតយ៉ាវ។ អ៊ីវ ពៅ មានអាយុ៥៦ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។...
ការកសាងអត្តសញ្ញាណរួមគ្នានៅអន្លង់វែង
ការកសាងអត្តសញ្ញាណរួមគ្នានៅអន្លង់វែង អត្ថបទស្រាវជ្រាវដោយ លី សុខឃាង សួត វិចិត្រ និងមេក វិន...
ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង
ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង អត្ថបទស្រាវជ្រាវខ្លីដោយ ៖ សោម ប៊ុនថន...
រឿងរ៉ាវកើតឡើងក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ក្នុងរបបខ្មែរក្រហម
ស្រាវជ្រាវ និងសរសេរដោយ៖ លី ដេវីត, សាំង ចាន់ធូ, និងទូច វណ្ណេត ពិនិត្យដោយ៖ ស៊ាង ចិន្ដា ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៤...
ព្រំ ជីម ៖ ខ្ញុំរបួសជើង និងខ្លួន ក្នុងពេលប្រយុទ្ធ
ព្រំ ជីម[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងដូង ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ជីម រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជីម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារប្រទេសជាតិកើតមានសង្គ្រាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកម្ដាយខ្ញុំប្រកបរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចាប់តាំងពីខ្ញុំដឹងក្ដីមកនៅក្នុងភូមិរបស់ខ្ញុំ ប្រជាជនតែងតែមានការចែករំលែក...
ប្រធានកងចល័តនារីភូមិក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ខោល ស្រូន[1] ភេទស្រី អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ សេក ឃី ដែលបានទទួលមរណៈភាពនៅឆ្នាំ២០២០។ ខ្ញុំមានកូន ចំនួន១០នាក់ (កូនប្រុស៤នាក់ និងកូនស្រីចំនួន៦នាក់)។ ខ្ញុំមានឪពុកឈ្មោះ ខោល ថាយ និងអ្នកម្តាយឈ្មោះ រស់ ហ៊ីម។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ កាលពីនៅកុមារភាព...
ឈិត ឆេង៖ ជាងកាត់ដេរនៅឃុំលាច ស្រុកភ្នំក្រវ៉ាញ
ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឆេង បានធ្វើជាជាងកាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងភូមិ ឃុំ ស្រុក និងសម្រាប់កងទ័ពខ្មែរក្រហម។ ឆេង ធ្វើការងារនៅក្នុងការដ្ឋានមួយក្នុងឃុំលាច ស្រុកលាច ខេត្តពោធិ៍សាត់ ស្ថិតនៅតំបន់៦ ក្នុងភូមិភាគពាយ័ព្យ ដែលប្រធានការដ្ឋានកាត់ដេរស្រុកលាច ឈ្មោះ តា ថាស ។ ឈ្មោះ ឈិត ឆេង[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃ ឆេង...

