នៅក្នុងភូមិស្វាយមានតែប្រវត្តិរូបរបស់ខ្ញុំទេដែលអន់ជាងគេ

(តាកែវ) ឌៀប យ៉េ អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម យ៉េ បានចូលរៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ពេលនៅរៀន យ៉េ ចេះអានអក្សរ និងគិតលេខ។ ចូលដល់សម័យខ្មែរក្រហម យ៉េ មិនបានរៀនសូត្របន្តទៀតនោះទេ គឺគាត់គិតតែពីធ្វើការងារតាមអង្គការចាត់តាំងប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ យ៉េ ចាប់ផ្ដើមបែកពីឪពុកម្ដាយ ទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។...

មនុស្សប៉ុនៗណាណីទុកឲ្យគេចង

(តាកែវ) ឈឹម សាក់ អាយុ៧៣ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សាក់ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង សាក់ រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) ប៉ុន្តែដោយសារតែរៀនមិនចេះ និងគ្រូវាយខ្លាំងពេក ទើបគាត់ឈប់រៀន។ នៅក្នុងសម័យខ្មែរក្រហម រឿងរ៉ាវដែល សាក់ នៅចងចាំ និងមិនអាចបំភ្លេចបាននោះគឺ អង្គការបង្អត់អាហារឪពុករបស់គាត់រហូតដល់ស្លាប់។ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស សាក់...

ប្ដីខ្ញុំបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហមដោយសារបានធ្វើអំពើល្អ

ប្ដីខ្ញុំឈ្មោះ ឯក អាន ប្រធានសហករណ៍ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា បានរួចផុតពីការសម្លាប់របស់ខ្មែរក្រហមដោយសារបានធ្វើអំពើល្អជាមួយអ្នកភូមិរំចេក។ នៅក្នុងឆ្នាំ១៩៧៨ កម្មាភិបាល និងកងទ័ពមជ្ឈិមនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលមកឃុំរំចេក ដើម្បីស្វែងរកចាប់ប្រធានឃុំ ប្រធានភូមិ ប្រធានកងធំ ប្រធានកងតូច និងប្រធានក្រុមយកទៅសម្លាប់។ ប្ដីខ្ញុំបានផុតពីការចាប់ខ្លួនដោយសារអ្នកភូមិរំចេកជួយលាក់អត្តសញ្ញាណដែលជាប្រធានសហករណ៍។ ប្តីខ្ញុំជាមនុស្សចិត្តល្អ ពេលអ្នកភូមិសុំសម្ភារអ្វីៗគាត់តែងតែឲ្យអ្នកភូមិដោយមិនប្រកាន់និន្នាការ។ អ្នកភូមិស្រឡាញ់អាប់រានប្តីខ្ញុំគ្រប់ៗគ្នា។ សេង សឿ បានរៀបរាប់រឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ...

សន សៀក៖ នារីកាត់ដេរសម្លៀកបំពាក់ ក្នុងជំនាន់ខ្មែរក្រហម

សន សៀក[1] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុបន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រេពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សៀក បាននិយាយរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួនដែលបានឆ្លងកាត់នៅជំនាន់ខ្មែរក្រហមថា៖  «ខ្ញុំ​មាន​បង​ប្អូនចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ឪពុកម្ដាយ​របស់​ខ្ញុំ​គាត់​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយ​សារ​ជំនាន់នោះខ្ញុំធំឡើងមកប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានជ្រើសរើសចូលទៅក្នុងចលនារំដោះ ដោយសារជំនាន់នោះខ្មែរ​ក្រហម​​រើស​មួយ​គ្រួសារ​យកមួយនាក់ ហើយខ្ញុំក៏គិតថាប្អូនប្រុសខ្ញុំនៅតូចពេក ហើយមិនមានអ្នក​នៅ​មើល​គោក្របី...

ប្រែង អោក ជាលេខាស្រុកចន្ទ្រា ត្រូវបានសម្លាប់នៅគុកទួលស្លែង

ប្រែង អោក ភេទប្រុស អាយុ៤៥ឆ្នាំ (ពេលស្លាប់) ដែលជាលេខាស្រុកចន្ទ្រាត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ប្រែង ទូច ជាប្អូនស្រីរបស់ ប្រែង អោក រស់នៅភូមិព្រៃអង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង​​។ ខាងក្រោមនេះគឺជាការបញ្ជាក់របស់ប្អូនស្រីអោក មុនពេលបងប្រុសបាត់ខ្លួនក្នុងរបបខ្មែរក្រហម៖ អោក មានស្រុកកំណើតនៅភូមិ អង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក...

កងចល័តនៅភូមិដើមឫស

ទិត អ៊ីម[1] ភេទស្រី មានអាយុ ៥០ឆ្នាំ (២០១១) ជាកងចល័តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ីម មានស្រុកកំណើតនៅភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងសព្វថ្ងៃរស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ៊ីម មានឪពុកឈ្មោះ ប៉ាត់ (ស្លាប់) នៅឆ្នាំ១៩៨៣ ដោយសារខ្យល់ និងម្ដាយឈ្មោះ វ៉ែន។ អ៊ីម...

ងួន ឈឿន រំឭកអំពីបទពិសោធន៍ជាយុទ្ធជនខ្មែរក្រហម

ងួន ឈឿន[1] ភេទប្រុស អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនិងរស់នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំព់ចាម។ ឈឿន រៀបរាប់អំពីសាវតារ និងបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមថា៖ «ខ្ញុំរៀបការប្រពន្ធឈ្មោះ ទន់ សន ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់។ ឪពុកខ្ញុំឈ្មោះ ងួន និងម្ដាយឈ្មោះ ថុល។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាវត្តកងតាណឹង រហូតដល់ថ្នាក់ទី១០ ទើបខ្ញុំឈប់រៀន...

ប៉ាល់ សិត រៀបរ៉ាប់ដំណើរជីវិតជាយុទ្ធជនខ្មែរក្រហម

ប៉ាល់ សិត [1]ភេទប្រុស​ អាយុ៥០ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣)កើតនិងរស់នៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សិត និយាយចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម ដូចតទៅ៖ «ខ្ញុំរៀបការប្រពន្ធ ឈ្មោះម៉ុម សំ ប៉ុន្តែមិនមានកូននោះទេ។ ខ្ញុំមានបងប្អូនសរុបចំនួន៧នាក់ (ប្រុស៥/ ស្រី២)។ បងប្អូនរបស់ខ្ញុំចំនួន៤នាក់ ចេញពីផ្ទះដើម្បីចូលបម្រើបដិវត្តន៍ និងបានបាត់ខ្លួនចំនួន២នាក់ (ឈ្មោះ ប៉ែល និងឈ្មោះ ហយ)...

អុន ណាំ ពេទ្យ ៦មករា

អុន ណាំ អាយុ៣៩ឆ្នាំ(២០០៣) រស់នៅភូមិអង់តាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្ដីរបស់ ណាំ ឈ្មោះ អឿង ហន មានស្រុកកំណើតនៅស្រុកបាទី។ ឪពុករបស់ ណាំ ឈ្មោះ អុន(អ៊ន់) និងម្ដាយឈ្មោះ ណេន។ ណាំ មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់។ នៅក្នុងគ្រួសាររបស់ ណាំ មានសមាជិកចំនួន...

យ៉ាន គ្រីន អនុក្រុមផ្នែករោងជាង១៥២

យ៉ាន គ្រីន[1] ហៅ សៀក មានអាយុ៣៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ)។ ឪពុកឈ្មោះ ណៃ យ៉ាន ម្ដាយឈ្មោះ ប៉ែន រ៉ង មានបងប្អូនសរុបទាំងអស់៩នាក់(ស្រី៥នាក់) មុខរបរជាកសិករ។ ចាប់ពីឆ្នាំ១៩៥៥-១៩៦១ គ្រីន រៀននៅសាលាបឋមសិក្សាភូមិដំរិលពីថ្នាក់ទី១២ ដល់ថ្នាក់ទី៦ និងនៅក្នុងឆ្នាំ១៩៦២ រៀននៅអនុវិទ្យាល័យសមមិត្តសួង (ខេត្តកំពង់ចាម) ថ្នាក់ទី៦...

ម៉ក់ សំ៖ បើសិនជាប្អូនខ្ញុំនៅរស់ ពិតជាវិលមករកម្តាយ

«បានស្គាល់អត្ដចរិតរបស់ខ្លួន គឺមានចិត្តស្រាល ឆេវឆាវ ឆាប់ខឹង ចំពោះបង»[1] នេះគឺជាសំដីរបស់ ឡុញ សោ ហៅ ភា[2] ដែលបានសរសេរឆ្លើយតបនូវសំណួរក្នុងប្រវត្តិរូបបដិវត្តន៍របស់ខ្លួនជូនអង្គការ។ តែបន្ទាប់ពីចូលបដិវត្តន៍ ភា បានកែប្រែអត្ដចរិតរបស់ខ្លួន ព្រោះខ្លួនបានយល់ពីមាគ៌ាគោលនយោបាយរបស់បក្ស ដែលបក្សបានពន្យល់ណែនាំ។ ភា បានសរសេរបន្ថែមថា «បងស្រីខ្ញុំឈ្មោះ សំ គាត់ចេះសុភាពរាបសារ រាក់ទាក់ចំពោះអ្នកបដិវត្តន៍ គាត់មិនដែលធ្វើអ្វីច្រងេងច្រងាងនោះឡើយ។ បងស្រីខ្ញុំ ចេះណែនាំចំពោះរូបខ្ញុំឱ្យខិតខំធ្វើការងារជូនអង្គការបដិវត្តន៍...

Solverwp- WordPress Theme and Plugin