យោធាជើងទឹកខ្មែរក្រហមនៅកោះពូលូវៃ
នៅលើកោះពូលូវៃ មានកងវរសេនាតូច៦២១ ឈរជើងការពារដែនសមុទ្រនៅរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ូ គីម គឺជាយោធាម្នាក់នៃកងវរសេនានេះ ដែលប្រចាំការពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩។ តាមរយៈរឿងរ៉ាវរបស់ គីម បានឲ្យដឹងថា មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាមនៅដែនសមុទ្រ។ រឿងរ៉ាវផ្សេងទៀតដូចជានៅលើកោះពូលូវៃ មានការសម្លាប់ជនជាតិវៀតណាម និងជនជាតិថៃ។ គីម បន្តថា នៅកោះពូលូវៃ យោធាខ្មែរក្រហម បានរឹបអូសទូក និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាតិទាំងនោះ និងចោទថា ទូកទាំងនោះបានឆ្លងដែនសមុទ្រចូលប្រទេសកម្ពុជា ដោយខុសច្បាប់។ លើសពីនេះ...
រងចាំប្តីតែមិនឃើញវិលវិញ
(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...
ជីកស្រះសម្រាប់សម្លាប់ប្រជាជន
(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។ ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម...
អ្នកមិនចេះអក្សរធ្វើកងឈ្លប
(រតនគិរី)៖ ឃុត ឆាយ មានអាយុ ៦៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឃុត ឆាយ ធ្វើការនៅក្នុងកងកុមារ និងក្រោយមកទៀតធ្វើជាពេទ្យនៅសម័យខ្មែរក្រហម។ គាត់ត្រូវបានជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅតាមសហករណ៍ត្រពាំងក្រហមអស់រយៈពេលប្រហែលជាពីរខែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើពេទ្យនៅតាមភូមិជាមួយកុមារប្រាំនាក់ផ្សេងទៀត។ ខ្មែរក្រហមបានបង្ហាត់បង្រៀនគាត់ឲ្យដើររក និងជីករុក្ខជាតិក្នុងព្រៃដើម្បីយកមកធ្វើថ្នាំបុរាណ។ គាត់បានជីកយកឫសឈើ ដែលប្រើប្រាស់សម្រាប់ផ្សំថ្នាំរាករូស ដោយយកឫសទាំងនោះមកស្ងោរ និងរែង។ បន្ទាប់មកគាត់យកឫសទាំងនោះមកបុកនិងកិនឲ្យទៅជាម្សៅ ហើយសូនជាថ្នាំ។ ឃុត...
ខ្មែរក្រហមវាយមនុស្សទម្លាក់ទឹក
(រតនគិរី)៖ ម៉ា និម៉ល់ មានអាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់កើតនៅឆ្នាំ១៩៧៤ មួយឆ្នាំមុនការចាប់ផ្តើមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។ នៅក្រោមរបបនោះ គាត់ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្តាយតាំងពីតូច នៅពេលឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើការតាមវាលស្រែចម្ការ។ គាត់ត្រូវបានមើលថែដោយមនុស្សចាស់នៅតាមរោងកុមារ។ និម៉ល់ បានរលឹកថា គាត់មានអារម្មណ៍នឹកម្តាយជាខ្លាំង និងត្រូវរស់នៅដោយគ្មានការមើលថែពីឪពុកម្តាយនោះទេ។ គាត់បានចាំថា ម្តាយរបស់គាត់ធ្វើការនៅរោងបាយសហករណ៍ និងច្រូតស្រូវតាមវាលស្រែ។ បន្ទាប់មកគាត់ធ្វើការនៅក្នុងកងកុមារ ដោយត្រូវរស់នៅរួម...
ស្លាប់ដោយសារអត់បាយ
(រតនគិរី)៖ ប៉ែន គីមអ៊ាន មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហមគាត់និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅតាមសហករណ៍ត្រពាំងក្រហម។ នៅទីនោះ គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ គីមអ៊ាន ត្រូវដើរប្រមូលលាមកនៅតាមផ្ទះសម្រាប់ធ្វើជី ដោយនិយាយថា ក្រអូបនៅចំពោះមុខខ្មែរក្រហម។ ក្រៅពីនេះគាត់ត្រូវទៅជីកដំឡូង គល់ចេក និងបេះស្លឹកដំឡូង សម្រាប់លាយជាមួយបាយ។ គាត់បានបញ្ជាក់ថា ប្រជាជនទាំងចាស់ទាំងក្មេងដែលរស់នៅក្នុងសហករណ៍ត្រូវធ្វើពលកម្មទាំងអស់គ្នា អ្នកដែលមិនធ្វើទៅតាមបញ្ជារបស់ខ្មែរក្រហមនឹងត្រូវបានសម្លាប់...
អ៊ុំ វេង រៀបរាប់ពីបងប្អូនជីដូនមួយឈ្មោះ ឆាយ គឹមលាង ដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន
ខ្ញុំឈ្មោះ អ៊ុំ វេង[1] មានអាយុ៥៤ឆ្នាំ (នៅក្នុងកំឡុងពេលធ្វើបទសម្ភាសន៍ឆ្នាំ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃខ្ញុំរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងសម័យខ្មែរក្រហមអ្វីដែលខ្ញុំចាំមិនអាចបំភ្លេចបាននោះគឺ ខ្ញុំត្រូវបានខ្មែរក្រហមកេណ្ឌទៅធ្វើការដល់ស្រុកព្រៃឈរ ហើយត្រូវបានខ្មែរក្រហមប្រើឲ្យ លើកដីរៀបចំប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ ហើយនៅពេលដែលដល់រដូវត្រី ខ្ញុំនិងអ្នកភូមិមួយចំនួនទៀតត្រូវបានខ្មែរក្រហមឲ្យចុះទៅនេសាទត្រីដើម្បីដាក់ក្នុងរោងបាយ។ អ្វីដែលនឹកឃើញមួយទៀតពីរបបខ្មែរក្រហមគឺ បងប្អូនជីដូនមួយខ្ញុំរបស់ឈ្មោះ ឆាយ គឹមលាង ដែលជាអតីតប្រធានកងនៅកងពល៤៥០...
ស្វាយ ធី បរិភោគមើមក្ដួចដើម្បីរស់
ឈ្មោះខ្ញុំ ស្វាយ ធី[1] អាយុ ៦៦ ឆ្នាំ ភេទប្រុស។ ឪពុកខ្ញុំឈ្មោះ ស្វាយ ណឹន ខណៈម្ដាយខ្ញុំ ខ្ញុំមិនអាចចាំឈ្មោះបានទេ ដោយសារម្ដាយខ្ញុំបានស្លាប់តាំងពីសម័យខ្មែរក្រហម។ ខ្ញុំមានបងប្អូន ៤នាក់ មានស្រី ១នាក់ ហើយខ្ញុំជាកូនទី ៣ ក្នុងចំណោមបងប្អូនទាំងអស់។ ខ្ញុំមានភរិយាយឈ្មោះ ទក់ លី ហើយមានកូនស្រី ២...
ម៉ី អ៊ន រំឭករឿងរ៉ាវដែលបានកើតឡើងក្នុងឃុំគគីរ
ទោះបីជាមានវ័យចំណាស់ និងសុខភាពមិនសូវរឹងមាំ ប៉ុន្តែ ម៉ី អ៊ន បានចងចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើតរបស់គាត់តាំងពីគាត់នៅវ័យក្មេង រហូតដល់ខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឃុំរបស់គាត់។ ម៉ី អ៊ន[1] មានអាយុ៨៦ឆ្នាំ (នៅក្នុងឆ្នាំ២០២១) សព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា ៖ នៅពេលកងទ័ពជប៉ុនចូលមកប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤0 ខ្ញុំធំដឹងក្តីហើយ។ សម័យនោះប្រជាជននៅក្នុងភូមិមានការខ្វះខាតខ្លាំងណាស់ សូម្បីតែខោអាវក៏គ្មានស្លៀកពាក់សមរម្យដែរ។ ប្រជាជនមួយចំនួនបានយកបាវ ឬស្លឹកឈើមកបិទបាំងរាងកាយ។ ផ្ទះរបស់ខ្ញុំស្ថិតនៅជិតវត្តគគីរ និងមានផ្ទះយាយអុំ...
ទេព ឃី៖ «ប្រធានពេទ្យឃុំទន្លូង»
ឆ្នាំ១៩៧៦ ប្រធានកងធំ ចាត់តាំង ទេព ឃី រៀនពេទ្យចំនួនបីខែ នៅថ្នាក់ស្រុក។ ក្នុងនាមជាអ្នកក្តោបក្តាប់ពេទ្យក្នុងឃុំទន្លូង មានសមាជិកចំនួន១០ទៅ១៥នាក់។ ឃី តែងតែធ្វើការ មើលថែអ្នកជំងឺ១៣ភូមិក្នុងឃុំទន្លូង។ ឃុំទន្លូង មានមន្ទីរពេទ្យបីកន្លែង។ មួយសម្រាប់គ្រូពេទ្យស្នាក់អាស្រ័យ និងពីរកន្លែងសម្រាប់អ្នកជំងឺដេកព្យាបាលរយៈពេលខ្លី។ មួយឆ្នាំ អង្គការខ្មែរក្រហមកំណត់ឱ្យពេទ្យចុះពិនិត្យសុខភាពតាមភូមិចំនួនពីរទៅបីលើក ជាក់ស្តែងមិនបានធ្វើតាមផែនការ ដោយសារពេទ្យមួយចំនួនខ្មែរក្រហមជ្រើសធ្វើកងទ័ព កងចល័ត។ ឈ្មោះ ពេទ ឃី[1] ជនជាតិស្ទៀង...
ការជម្លៀសដោយបង្ខំតាមរថភ្លើង
រថភ្លើងជាមធ្យោបាយពេញនិយមមួយនៅក្នុងរបបខ្មែរក្រហមសម្រាប់ប្រើប្រាស់ដើម្បីជម្លៀសប្រជាជនដោយបង្ខំច្រើននាក់ក្នុងពេលតែមួយ។ ពិសេសការជម្លៀសដោយបង្ខំ នៅក្នុងដំណាក់កាលទី៣ ចុងឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨ ចំពោះប្រជាជនដែលរស់នៅ ខេត្តព្រៃវែង និងស្វាយរៀង ឲ្យទៅរស់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ែន ណន ភេទប្រុស អាយុ៨៨ឆ្នាំ(២០១៨)[1] ជាអ្នករស់រានមានជីវិតម្នាក់ដែលមានបទពិសោធន៍ឆ្លងកាត់ការជម្លៀសដោយបង្ខំតាមរថភ្លើងនៅក្នុងរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ណន មានប្រពន្ធឈ្មោះ ស្រី ខិត(ស្លាប់) និងមានកូនចំនួន៨នាក់...

