នុត នៅ៖ ខ្មែរក្រហមបំផុសកំហឹងប្រជាជនឲ្យស្អប់ លន់ នល់
សម័យ លន់ នល់ នៅ បានជឿតាមការឃោសនារបស់មេភូមិអង្គរនាប ឲ្យចូលទៅធ្វើបដិវត្តន៍។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅ បានចូលធ្វើជាសមាជិកឃុំ និងក្រោយមកបានក្លាយទៅជាគណៈឃុំស្រែ រនោង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចោទប្រកាន់ នៅ ថាខុសសីលធម៌ជាមួយនារីម្នាក់ និងបញ្ជូនគាត់មកអង្គតាសោម។ ពីរខែក្រោយមក កងទ័ពរណសិរ្សបានចូលមករំដោះប្រទេសកម្ពុជា។ កងទ័ព វៀតណាម បានចាប់ នៅ ដាក់គុកកោះអណ្ដែតរយៈពេល៥ឆ្នាំ ៨ខែ។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់...
នារីសិល្បៈស្ពាយកាំភ្លើងច្រៀងរាំ
(រតនគិរី)៖ ឈីម សារ៉េត មានអាយុ ៦៨ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សារ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសតាមភូមិឲ្យចូលបម្រើនិងហាត់រៀនក្នុងកងសិល្បៈ។ ក្នុងមួយភូមិខ្មែរក្រហមបានជ្រើសរើសមនុស្សមួយនាក់ទៅពីរនាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវហាត់សំដែងដោយការច្រៀងនិងរាំ តាមក្បាច់និងភ្លេងដែលមានគ្រូមកពីតំបន់ផ្សេងជាអ្នកបង្ហាត់បង្រៀន។ គាត់ត្រូវហាត់សំដែងរបាំជាច្រើនក្បាច់ទាំងយប់ទាំងថ្ងៃនៅភូមិស្រែអង្គ្រង ដោយមានកាយវិការជាមួយការស្ពាយកាំភ្លើង និងកាន់កាំបិតនៅពេលសំដែង។ ក្រោយពីរៀនចេះ ខ្មែរក្រហមបានបញ្ជូនគាត់ទៅសមរភូមិដើម្បីសំដែងឲ្យយោធាខ្មែរក្រហម។ គាត់ទទួលបានរបបអាហារបាយ និងសម្លលាយផ្កាចាហួយ និងសាច់ដំរី។...
ខ្មែរក្រហមបង្ខំឲ្យព្រះសង្ឃសឹក
(រតនគិរី)៖ ហ៊ុយ លត មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានបញ្ជូនឈ្មោះ ហន តាមបញ្ជាពីថ្នាក់លើឲ្យយកខោអាវពណ៌ខ្មៅ និងក្រមាក្រហមមកប្រគេនព្រះតេជគុណទាំងប្រាំអង្គដើម្បីសឹក។ ខ្មែរក្រហមបានចោទព្រះសង្ឃថា «ដេកស៊ី និងជិះជាន់អ្នកក្រ» ដូច្នេះខ្មែរក្រហមត្រូវតែបំផ្លាញព្រះពុទ្ធសាសនា។ ខ្មែរក្រហមបានដឹកជញ្ជូនគម្ពីរព្រះត្រៃបិដក និងស្បង់ចីពរយកទៅដុតបំផ្លាញ។ នៅពេលនោះ លត ដែលជាព្រះសង្ឃបានលួចកប់គម្ពីរត្រៃបិដក និងរូបសំណាក់ព្រះនៅក្នុងដីមុនពេលជម្លៀសចេញពីភូមិ។ ក្រោយមក...
ជិះទូកទៅជីកក្តួច
(រតនគិរី)៖ ខា ផាវ មានអាយុ ៧៥ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្នុងរបបខ្មែរក្រហម រាល់ព្រឹកព្រលឹម ខា ផាវ ត្រូវជិះទូកឆ្លងទន្លេដើម្បីជីកក្តួច និងទំពាំងនៅក្នុងព្រៃ។ នៅរដូវប្រាំងនាសម័យនោះ ផាវ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅជីកក្តួច និងទំពាំងឲ្យបានតាមចំនួនកំណត់។ គាត់បានលើកឡើងអំពីការលំបាកក្នុងការស្វែងរកក្តួច និងមានពេលខ្លះគាត់ត្រូវដើររកក្តួច ដោយមិនបានបរិភោគអាហារ និងមិនមានពេលសម្រាក។ បន្ទាប់មកគាត់ត្រូវដឹកជញ្ជូនទំពាំងនិងក្តួចទាំងនោះតាមទូក...
ខ្មែរក្រហមជម្លៀសមនុស្សទៅភូមិជនជាតិ
(រតនគិរី)៖ ហិន សាវីន មានអាយុ ៥១ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានវ័យក្មេងនៅសម័យនោះ ប៉ុន្តែគាត់បានដឹងតាមរយៈម្ដាយរបស់គាត់ប្រាប់ថា ប្រជាជននៅក្នុងភូមិមួយចំនួន និងម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងភូមិ ដែលសម្បូរទៅដោយជនជាតិដើមភាគតិចមួយដែលម្ដាយរបស់គាត់មិនចាំឈ្មោះភូមិនោះទេ។ នៅសម័យខ្មែរក្រហម គាត់រស់នៅជាមួយម្តាយដោយសារគាត់មានអាយុតិចនៅឡើយ។ កាលនោះម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មហួសកម្លាំងដូចជាលើកទំនប់ ជីកប្រឡាយ ច្រូតស្រូវ និងស្ទូងស្រូវនៅតាមសហករណ៍។ ម្តាយរបស់គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ ឬហូបចុកបានគ្រប់គ្រាន់នោះទេ។...
កុមារភាពនៅសម័យខ្មែរក្រហម
(រតនគិរី)៖ លី ផាក់ មានអាយុ ៥៣ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ លី ផាក់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យខ្មែរក្រហម។ គាត់កើតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានស្រុកកំណើតនៅឯខេត្តស្ទឹងត្រែង។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែលជាបួនទៅប្រាំឆ្នាំប៉ុណ្ណោះ។ អ្វីដែលគាត់ចងចាំនោះ គឺការហូបចុកមិនគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ ឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មដូចជា ជីកប្រឡាយ លើកទំនប់ ច្រូតស្រូវ ស្ទូងស្រូវ...
បងប្រុស៣នាក់ជាទាហានបានស្លាប់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ជ័យ សាវង់ ហៅ វង់ ជាកសិករអាយុ៦៥ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វង់ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ប្រុសទាំងអស់។ វង់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា សង្រ្គាមពីអតីតកាលបានបន្សល់ទុកនូវស្នាមរបួសលើខ្លួនបង្កឡើងដោយអំបែងគ្រាប់បេដែលទម្លាក់ពីយន្តហោះ។ នៅឆ្នាំ១៩៧០ សង្គ្រាមបានបង្កជាភាពអសន្តិសុខនៅក្នុងភូមិធ្លក ដោយ វង់ បានឆ្លងកាត់ផ្ទាល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
គ្មានមនុស្សទំនេរទេក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ប្រជាជនគ្រប់រូបក្នុងរបបខ្មែរក្រហមត្រូវបានអង្គការកំណត់ឲ្យធ្វើការងារទាំងអស់គ្នាទាំងចាស់ ទាំងក្មេង។ ការងាររបស់ប្រជាជនស្ទើរគ្រប់រូប ធ្វើដោយគ្មានពេលឈប់សម្រាក គ្មានថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អ៊ុក សាមឿន មានអាយុ៦៦ឆ្នាំ (ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ អ៊ុក ផង់ និងម្តាយឈ្មោះ ម៉ា ថឹង។ សាមឿន...
ប្រាំមួយគូក្នុងពេលតែមួយ
(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។ ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួមទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់សម្លាប់។ បុណ្ណ...
យោធាជើងទឹកខ្មែរក្រហមនៅកោះពូលូវៃ
នៅលើកោះពូលូវៃ មានកងវរសេនាតូច៦២១ ឈរជើងការពារដែនសមុទ្រនៅរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ូ គីម គឺជាយោធាម្នាក់នៃកងវរសេនានេះ ដែលប្រចាំការពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩។ តាមរយៈរឿងរ៉ាវរបស់ គីម បានឲ្យដឹងថា មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាមនៅដែនសមុទ្រ។ រឿងរ៉ាវផ្សេងទៀតដូចជានៅលើកោះពូលូវៃ មានការសម្លាប់ជនជាតិវៀតណាម និងជនជាតិថៃ។ គីម បន្តថា នៅកោះពូលូវៃ យោធាខ្មែរក្រហម បានរឹបអូសទូក និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាតិទាំងនោះ និងចោទថា ទូកទាំងនោះបានឆ្លងដែនសមុទ្រចូលប្រទេសកម្ពុជា ដោយខុសច្បាប់។ លើសពីនេះ...
រងចាំប្តីតែមិនឃើញវិលវិញ
(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...

