សេក ឈឿន៖ អង្គការប្រុងហៅទៅហើយ ទៅលេងឪពុកម្ដាយម្ដងទៅ

ខ្ញុំឈ្មោះ សេក ឈឿន[1] អាយុ២៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨) ភេទប្រុស និងមានគ្រួសាររួចហើយ។ ខ្ញុំគឺជាយុវជនសហករណ៍ឃុំថ្មោងខាងត្បូង[2] ស្រុកកំចាយមារ តំបន់២០ ភូមិភាគបូព៌ា(២០៣)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិរកាកោះ ឃុំសំបាត់មានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ១៩៧៣ ខ្ញុំចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការបានឱ្យខ្ញុំមកនៅភូមិឃុំវិញ។ ពេលនោះខ្ញុំបានទាក់ទងជាមួយមីងខ្ញុំឈ្មោះ ង៉ាន់ រស់នៅសហករណ៍ភូមិព្រៃខ្លូត...

ចាន់ ធុង៖ ភ្នែករបស់ខ្ញុំត្រូវខ្វេះចេញទាំងគូ

ចាន់ ធុង[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទ្រាស ស្រុកក្រឡាញ់ ខេត្ត​សៀម​រាប។ បច្ចុប្បន្ន ធុង រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ធុង បាននិយាយថា​៖ «ខ្ញុំមាន​បងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនប្រុស​ច្បង​នៅក្នុងគ្រួសារ។ កាល​ពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេដោយសារតែជីវភាពគ្រួសារ​មាន​ភាព​ខ្វះខាត។ គ្រួសារ​ខ្ញុំ​ប្រកប​​​មុខ​របរ​ជាកសិករ នៅជំនាន់នោះប្រជាជនភាគច្រើនធ្វើស្រែចម្ការតែមួយមុខមិន​មានមុខ​របរ​រក​ស៊ី​អ្វី​ផ្សេង​ឡើយ។ បើ​ទោះ​បី​ជា​អ្នក​ភូមិ​មាន​ជីវភាព​ក្រ​ខ្សត់​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​ភូមិរស់​នៅ​​ក្នុង​សម័យ​នោះ​​មាន​​ការ​​គោរព​ស្រឡាញ់គ្នា និងជួយយក​អាសារ​គ្នាណាស់។ នៅ​សម័យ​នោះ​ប្រជាជន​ស្រឡាញ់​រាប់​អាន​គ្នា​មិន​ដែល​ឈ្លោះ​ទាស់​ទែង​អំពី​បញ្ហា​រឿង​រ៉ាវ​អ្វី​មួយ​នោះ​ទេ​។ ពេល​មាន​កម្ម​វិធី​ក្នុង​ភូមិ​ម្ដងៗ​ អ្នក​ភូមិ​មក​ជួយ​គ្នា​​សឹង​តែ​គ្រប់​ផ្ទះ​មិន​ដែរ​ខក​ខាន...

ការចូលបម្រើក្នុងជួរទាហាន ដើម្បីបំផ្លាញបដិវត្តន៍ របស់ អ៊ី អឹល

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់​ ​អ៊ី អឹល ​យុទ្ធជនវរតូច៣២២ វរធំ៣២ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៤៣) ​បង្ហាញអំពីសកម្មភាព ឈ្មោះ អឹល ចូលធ្វើទាហាន​ ដែលទទួលផែនការពី​ឈ្មោះ ​ឆង មាន​តួនាទី​សក្ដិ៣ ។ ក្នុងការ​ចូលបម្រើក្នុងជួរទាហាន ក្នុងគោលបំណង​បំផ្លាញបដិវត្តន៍​  អឹល ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៨នាក់ ​និងបាន​ប្រើអំពើហិង្សា គំរាមគំហែងដល់ព្រះសង្ឃ ប្លន់យកប្រាក់របស់ប្រជាជន និងប្រព្រឹត្តិអំពើពាលាអាវ៉ាសែ...

ឪពុកខ្ញុំ បានបង្រៀនកូនចៅឱ្យដាំដើមគ និង ចេះលះបង់ជូនអង្គការ

ហាក់ ម៉ាត់[1] អាយុ៥២ឆ្នាំ (ក្នុងឆ្នាំ២០០១) មានតួនាទីជាអធិការនគរបាលស្រុកក្រូចឆា្មរ និង រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ)។ ម៉ាត់ បានផ្ដល់បទសម្ភាសឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីការចងចាំនៃរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាពិសេសការលត់ដំខ្លួន និងលះបង់សម្ភារជូន អង្គការដើម្បីប្ដូរយកវណ្ណៈស្អាតស្អំ។ ម៉ាត់ បាន        រំឭកថា «ខ្ញុំមិនបានដឹងពីដើមហេតុអ្វី បានជាមានកម្លាំងខ្មែរក្រហមកើតឡើង? ស្រាប់តែសុខៗ ឃើញកងកម្លាំងខ្មែរក្រហមចូលមកត្រួតត្រាក្នុងភូមិខ្ញុំរស់នៅ។ ខ្ញុំចងចាំបានថា...

សរ ស៊ីម៖ កម្មករស្រែអំបិលជំនាន់ខ្មែរក្រហម

សរ ស៊ីម[1]ភេទ​ស្រី​ អាយុ​៧២ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅភូមិ​ថ្មី​ ស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ​​។ បច្ចុប្បន្ន​ ស៊ីម រស់​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ស៊ីម​ បាន​និយាយ​​ថា​៖«កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ​ជំនាន់នោះ​​​ខ្ញុំ​បាន​រៀន​អក្ខរ​កម្ម​​​ក៏​បាន​ចេះ​អាន​សៀវ​ភៅ​បានល្អ​ស្មើ​ហ្នឹង​ថ្នាក់​ទី​១២​បច្ចុប្បន្ន​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៦នាក់​។ គ្រួសារ​​​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​មិន​មែន​ជា​គ្រួសារ​ធូរ​ធារ​នោះ​ទេ​។ ខ្ញុំ​រស់​នៅ​ជា​មួយ​គ្រួសារ​​ដល់​ឆ្នាំ​១៩៧២ ខ្ញុំ​ក៏​បាន​ចូល​ក្នុង​សមាគមន៍​ភូមិ​​។ ​នៅ​ឆ្នាំ​ដដែល​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​ក៏​មាន​ការ​ជ្រើស​រើស​អ្នក​សិល្បៈ​ស្រុក​។ កាល​នោះ​អ្នក​ដែល​ត្រូវ​បាន​​ជ្រើស​រើស​ឲ្យចូល​ជា​អ្នក​សិល្បៈ​មាន​គ្នាជាង​៣០​នាក់​។ ការរស់​នៅ​ ព្រម​ទាំង​ការ​​ហូប​ចុក​ហូប​ជា​ក្រុម​ ឬ​ជា​កង​អង្គ​ភាព​។ ​ខ្ញុំ​ចេះ​រាំ...

សួន ម៉ុត៖ ប្រធានភូមិថ្មីប្រចាំតំបន់៥ ស្រុកសេរីសោភ័ណ

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានជ្រើសរើសប្រជាជនក្នុងស្រុកអង្គរជ័យប្រហែល១០នាក់ និងជ្រើសរើសប្រជាជនក្នុងស្រុកមួយចំនួនក្នុងខេត្តកំពត និងតាកែវ ដើម្បីទៅរស់នៅភូមិភាគពាយ័ព្យ ហើយខ្មែរក្រហមបានប្រាប់ប្រជាជនថានៅភូមិភាគពាយ័ព្យដីមានជីវជាតិអាចទទួលផលបានច្រើន។ នៅពេលធ្វើដំណើរទៅដល់ភូមិភាគពាយ័ព្យ ម៉ុត ត្រូវបានអង្គការតែងតាំងឲ្យធ្វើជាប្រធានភូមិនៅ ភូមិថ្មី ឃុំភ្នៀត ស្រុកសេរីសោភ័ណ្ឌ តំបន់៥។ សួន ម៉ុត[1] ភេទប្រុស អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែជា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះរស់នៅ ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក...

សង្គមបាក់ផ្នត់

សង្គមបាក់ផ្នត់ គឺជាសង្គមមួយដែលដឹកនាំបែបនិយមបក្សពួក ឬគ្រួសារនិយម។ សង្គមមួយនោះគឺតែងតែគិតពីផលប្រយោជន៍បក្សពួក និងគ្រួសាររបស់ខ្លួន ហើយបានកៀបសង្កត់ ព្រមទាំងជិះជាន់សិទ្ធិរបស់អ្នកដទៃ។ ជាកស្ដែងនៅក្នុងរបប លន់ នល់ ជារបបមួយដែលសម្បូរទៅដោយ អ្នកមូលធននិយម ដែលតែងតែធ្វើទុក្ខបុកម្នេញលើប្រជាជនក្រីក្រ។ ឈានចូលដល់របបខ្មែរក្រហម គឺមានការស្អប់ខ្ពើមវណ្ណៈមូលធន បានលុបបំបាត់ចោលទាំងស្រុងនូវការប្រកាន់បក្សពួក និងអ្នកមូលធននិយមទាំងអស់នោះ  ញ៉ន[1] ៖ «គេថាយើងធ្លាប់ឆ្ងាញ់វាបាក់ផ្នត់ពីសង្គមចាស់យើងនោះ គេថាយើងមិនជម្រុះជម្រះហ្នឹងហើយ គេឲ្យយើងទៅរៀនសូត្រ តែមិនមែនរៀនអក្សរទេ រៀនត្បូងចប ដល់អ៊ីចឹងហើយបានដឹងឆ្អឹងគរ»។...

សង្រ្គាមបានធ្វើឲ្យប្រទេសជាតិគ្មានការអភិវឌ្ឍ និងប្រជាជនរងទុក្ខ

នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣[1] ប្រទេសជាតិ បានរួចផុតពីអាណាព្យាបាលបារាំង ប្រទេសជាតិ ចាប់ផ្តើមមានសុខសន្តិភាព មានការអភិឌ្ឍន៍ស្ទើរគ្រប់វិស័យទាំងអស់។ ជាការពិតណាស់ របបរាជានិយម ដែលបានដឹកនាំប្រទេស ដោយសម្តេច ព្រះនរោត្តមសីហនុ ប្រជាជនស្ទើរទូទាំងប្រទេសគោរពស្រលាញ់ព្រះអង្គ ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ តែការដឹកនាំប្រទេសជាតិ មិនបានយូរប៉ុន្មានផង ក៏កើតមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ ដោយឧត្តមសេនីយ៍លន់ នល់ ។ នៅពេលនោះប្រជាជនទូទាំងប្រទេស ជួបទុក្ខលំបាកគ្រប់បែបយ៉ាង ដូចជាប្រជាជនម្នាក់រស់នៅតាមស្រុកស្រែចម្ការតាមជនបទ...

ដិន សារ៉ន កងទ័ពខ្មែរក្រហម ឈរជើងនៅសមរភូមិរកាគយ

ដិន សារ៉ន កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ  ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...

ភួង ភាន រៀបរាប់ពីការបាត់បង់ប្អូនប្រុសធ្វើការនៅក្រសួងសេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ភួង ភាន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម នេះតែម្ដង។ ឪពុកខ្ញុំឈ្មោះ  អ៊ុក ភួង និងម្ដាយឈ្មោះ អួង អ៊ឹម និងមានបងប្អូនប្រុសស្រីចំនួន៨នាក់ ខ្ញុំជាកូនទី៣។  បងទី១ ឈ្មោះ ភួង អ៊ីម, បងទី២...

ប្រវត្តិភូមិភូមិកំពៃ ឬភូមិកុំភ័យ

ភូមិកំពៃ ឬភូមិកុំភ័យ[1] ជាភូមិចំណាស់មួយក្នុងចំណោមភូមិទាំង១៣ នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភូមិកំពៃស្ថិតនៅទិសខាងជើងឈៀងខាងលិចឃុំរំចេក និងទីរួមស្រុកមេមត់ ក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីទីរួមស្រុកមេមត់តាមផ្លូវក្រាលកៅស៊ូទល់មុខផ្សារមេមត់ឆ្ពោះទៅកាន់ឃុំមេមង និងបន្តតាមផ្លូវលេខ៣៧៣C ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៧ ត្រូវបត់ស្តាំប្រមាណ២គីឡូម៉ែត្រ គឺជាទីតាំងភូមិកំពៃ ឬភូមិកុំភ័យ។ បើតាមមេភូមិកំពៃ​ ឬភូមិកុំភ័យ និងចាស់ៗក្នុងភូមិបានឲ្យដឹងថា កាលពីជំនាន់អាណានិគមនិយមបារាំង ភូមិកំពៃ មានឈ្មោះថា ភូមិកុំភ័យ ពីព្រោះនៅពេលទាហានបារាំងចូលដល់ក្នុងភូមិ ទាហានបារាំងបានវាយធ្វើបាប អ្នកភូមិ...

Solverwp- WordPress Theme and Plugin