
ព្រាប មួយ៖ ចេះលួចលាក់អាហារទើបមិនអត់ឃ្លាន
ព្រាប មួយ អាយុ៦៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មួយ មានកូន៣នាក់ ហើយក្នុងនោះមានម្នាក់ស្លាប់ដោយសារជំងឺ។ គ្រួសាររបស់មួយ មិនបានរស់នៅជុំគ្នានោះទេ ដោយសារអង្គការបញ្ជូនប្ដីរបស់គាត់ឲ្យទៅធ្វើការងារនៅក្នុងកងចល័តឆ្ងាយពីសហករណ៍ ហើយមួយ






