
ការតស៊ូដើម្បីរស់រានមានជីវិត
នៅពេលដែលមាននរណាម្នាក់ទម្លាក់គ្រាប់បែកមកលើអ្នកដោយសារតែអ្នកជាជនជាតិខ្មែរ ប្រតិកម្មរបស់អ្នកមិនគួរត្រូវបានគេយល់ច្រឡំថាជា «ជាតិនិយម» នោះទេ ប៉ុន្តែវាគឺជា «ការតស៊ូដើម្បីរស់រានមានជីវិត»។ នៅចំពោះមុខអំពើហិង្សាដែលគ្មានទីបញ្ចប់ វាជារឿងធម្មតាទេក្នុងការតបតវិញ។ ការការពារជីវិតរបស់ខ្លួន សហគមន៍របស់ខ្លួន និងអត្តសញ្ញាណរបស់ខ្លួនក្នុងនាមជាក្រុមជាតិនោះ គឺត្រូវបានការពារដោយអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ និងច្បាប់សិទ្ធិមនុស្ស។ ឆាំង យុ






