
ប៉ុក ទឹម៖ ក្មេងសម័យឥលូវមិនចេះទ្រាំ ដូចក្មេងសម័យមុន
ប៉ុក ទឹម អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រឿងរ៉ាវដែល ទឹម ចងចាំក្នុងរបបខ្មែរក្រហមគឺ គាត់បានរៀន ក ខ នៅក្រោមផ្ទះប្រជាជន ជាមួយមនុស្សពេញវ័យបានប្រមាណ៣

ប៉ុក ទឹម អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រឿងរ៉ាវដែល ទឹម ចងចាំក្នុងរបបខ្មែរក្រហមគឺ គាត់បានរៀន ក ខ នៅក្រោមផ្ទះប្រជាជន ជាមួយមនុស្សពេញវ័យបានប្រមាណ៣

ប៉ុក ញ៉ែ អាយុ៧៥ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៦ឆ្នាំ ញ៉ែ បានចូលរៀនអក្ខរកម្មដែលបង្កើតឡើងដោយសម្ដេចព្រះ នរោត្តម សីហនុ រយៈពេល៣ឆ្នាំ។ បន្ទាប់ពីឈប់រៀន ញ៉ែ

ណុប ហ៊ីម អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ហ៊ីម ចូលរៀនដំបូងជាមួយលោកគ្រូ ឆេង នៅលើសាលាឆាន់ ក្នុងវត្ត។ ក្នុងពេលរៀន គ្រូបានយកខ្សែកញ្ចែបត់ជាពីរ

ព្រាប សុន អាយុ៧៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានចាត់តាំង សុន ឲ្យចូលទៅក្នុងក្រុមកងចល័ត ដើម្បីធ្វើការងារ ជីកដីបាតស្រះ, លើកប្រព័ន្ធភ្លឺស្រែ, ជីកព្រែក,

រស់ នាង អាយុ៥៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នាង មានបងប្អូន៣នាក់ ហើយនៅក្នុងសម័យខ្មែរក្រហមប្អូនពៅរបស់គាត់ត្រូវទៅរស់នៅក្នុងមណ្ឌល ហើយប្អូនបន្ទាប់ធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ ប្អូនរបស់នាងមិនបានធ្វើការសកម្មដូចក្មេងដទៃទៀតទេ ហេតុនេះហើយបានជាប្រធានកងបង្អត់អាហារគាត់ជាច្រើនដង និងដេញឲ្យទៅដេកនៅលើរោងមាន់។

ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។ នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។ តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា?
