
អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយកាប់ជាបីកំណាត់
នៅចុងឆ្នាំ១៩៧៨ អែល យ៉េប ហៅ ឡោះ តយ៉េប បានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការ សម្លាប់។ គណៈឃុំស្វាយជ្រះឈ្មោះតាបី ជាជនជាតិចាមហៅម៉ាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយ កាប់ជាបីកំណាត់រួចយកទៅបង្ហាញប្រាប់ប្រជាជនថាជាជនក្បត់ «ក្បាលយួនខ្លួនខ្មែរ»។ ខាងក្រោមនេះជាសាច់រឿងរបស់ អែល






