គង់ ឈៀវ (ជីវិតក្រោយសមាហរណកម្ម)

គង់ ឈៀវ[1]  ជាអតីតជាយោធាខ្មែរក្រហម ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន តាំងពីឆ្នាំ១៩៧១ ដល់១៩៩៩ ជួបរឿងរ៉ាវជាច្រើនពីអតីតកាល។ នៅពេលកម្លាំងយោធាខ្មែរក្រហម រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច ជាពិសេសតំបន់ចុងក្រោយលើជួរភ្នំដងរែក ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកបទឈប់បាញ់ពីរដ្ឋាភិបាលភ្នំពេញ។

អានបន្ត »

កយ យឺន៖ មួយម៉ាត់ងាប់ មួយម៉ាត់រស់

នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន គឺជាប្រជាជនមូលដ្ឋាន ទទួលបានការទុកចិត្តពីអង្គការ ប៉ុន្តែដោយសារតែមានអ្នកច្រណែន រាយការណ៍កុហកទៅអង្គការបានធ្វើឲ្យឪពុករបស់គាត់ត្រូវទទួលទារុណកម្មក្នុងគុក។ យឺន បានដឹងពីរឿងរ៉ាវរបស់ឪពុកគាត់ និងគ្រួសារ តាមរយៈការមើលឃើញរបស់គាត់ និងការរៀបរាប់ផ្ទាល់មាត់របស់ឪពុកបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ យឺន និងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម៖

អានបន្ត »

ឈុន ញាណ រំឭកពីការចងចាំដែលបានឆ្លងកាត់សម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ឈុន ញាណ[1] កើតនៅឆ្នាំ១៩៤៩ ក្នុងភូមិ/ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំមានប្តីឈ្មោះ ជឹម ជឿន និងមានកូនចំនួន៧នាក់ (ស្រី៤នាក់ ប្រុស៣នាក់)។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។

អានបន្ត »

អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អ៊ូច ភាព កើតនៅឆ្នាំ ១៩៧០ មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេ​ស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព ខ្ញុំមិនបានរៀននោះទេដោយសារតែប្រទេសមានសង្គ្រាម​។ នៅរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ៥ឆ្នាំ ពេលនោះខ្មែរក្រហមបានបំបែកខ្ញុំចេញពីគ្រួសារ។

អានបន្ត »

ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់

ប្ដីរបស់ អ៊ុត ជាអតីតទាហាន លន់ នល់ មានតួនាទីយាមប្រចាំការនៅរបងសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានស៊ើបអំពីជីវប្រវត្តិរបស់ប្ដី និងក្រុមគ្រួសាររបស់ អ៊ុត ជាញឹកញាប់។ ខ្មែរក្រហមបានប្រាប់ថានាំប្ដីរបស់ អ៊ុត ទៅរៀនសូត្របន្ថែម ប៉ុន្តែត្រូវបាននាំយកទៅវាយសម្លាប់ចោលទៅវិញ។

អានបន្ត »

នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម

នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។  សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ

អានបន្ត »

Solverwp- WordPress Theme and Plugin