នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាមួយយល់ព្រមបាត់បង់ទឹកដីរបស់ខ្លួនងាយៗទេ និងមិនអនុញ្ញាតឲ្យប្រទេសណាមួយចូលមកឈ្លានពានជាដាច់ខាត។ ទោះបីប្រទេសតូចប្រជាជនតិចតែងតែខិតខំការពារព្រំដែនរបស់ខ្លួនជានិច្ច។ សូម្បីតែនៅក្នុងរបបខ្មែរក្រហម ដែលមានការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។ ក៏ខ្មែរក្រហម បានយកចិត្តទុកដាក់ការពារព្រំដែន មិនតែប៉ុណ្ណោះបានបញ្ជូនកងទ័ពរាប់រយនាក់ឲ្យទៅសិក្សារៀនសូត្រផ្នែកបច្ចេកទេសយោធានៅប្រទេសប្រជាមានិតចិនថែមទៀត។ ជាអាទិ៍រួមមាន៖ រៀនបើកបរយន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងធំ និងរៀនជួសជុលសព្វាវុធគ្រប់ប្រភេទ ថែមទាំងបានកសាងព្រលានយន្តហោះចម្បាំងនៅខេត្តកំពង់ឆ្នាំង