
ស្រ៊ីវ បូណា៖ ខ្ញុំរៀនពេទ្យមធ្យមនៅភ្នំពេញ ក្នុងឆ្នាំ១៩៧២
ស្រ៊ីវ បូណា[1] ភេទស្រី អាយុ៦៧ឆ្នាំ ជាជនជាតិព្នង មានទីកន្លែងកំណើតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នរស់នៅស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ បូណា បានចូលរួមចែករំលែកថា៖ «ខ្ញុំគឺជាកូនស្រីម្នាក់នៃគ្រួសារកសិករមួយនៅក្នុងភូមិរយ៉។ ខ្ញុំមានបងប្អូនចំនួន១៣នាក់។






