
សុះ ម៉ាត់លី៖ ខ្ញុំធ្វើការរាល់ថ្ងៃនេះ ខ្លាចជាងគេ ខ្លាចតែគេហៅឱ្យទៅរៀនសូត្រ
ខ្ញុំឈ្មោះ សុះ ម៉ាត់លី[1] ភេទប្រុស អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានចូលសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០។ បន្ទាប់ពីខ្ញុំចេញពីរៀន ខ្ញុំតែងតែជួយឪពុកម្តាយខ្ញុំ






