
ហង់ ហឿន៖ កម្មកររោងចក្រកាត់ដេរ នៅឫស្សីកែវ ក្រុងភ្នំពេញ
ឆ្នាំ១៩៧៥ ហឿន ត្រូវបានអង្គការ[1]ចាត់តាំងចូលបម្រើការក្នុងអង្គភាពកាត់ដេរ។ បីថ្ងៃក្រោយមានគ្រូបង្រៀនម្នាក់មកជួយណែនាំពីរបៀបកាត់ ក្រណាត់ ការជ្រើសរើសពណ៌ក្រណាត់ឲ្យត្រូវតម្រូវការក្នុងសម័យខ្មែរក្រហម។ នៅក្នុងរោងចក្រកាត់ដេរមានកម្មករសរុបប្រហែលជា២០០នាក់។ ខែឧសភា ឆ្នាំ១៩៧៦ អង្គភាពកាត់ដេរនៅឫស្សីកែវ ក្រុងភ្នំពេញ ជ្រើសរើសកម្មករកាត់ដេរចំនួន២០នាក់ ត្រៀមខ្លួនសម្រាប់ទទួលគណៈប្រតិភូនៅព្រលានយន្តហោះពោធិ៍ចិនតុង។ ក្នុងចំណោម២០នាក់ ហឿន






