
នាង ស៊ឹម៖ អង្គការបង្ខំឲ្យបងប្រុសខ្ញុំចូលធ្វើជាយោធា
នាង ស៊ឹម អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស៊ឹម រស់នៅភូមិអង្គធ្លក។ នៅទីនោះ ស្ថានភាពរបស់គ្រួសារគាត់មានភាពលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ។ ចំណែកប្អូនតូចៗរបស់គាត់






