ប្តីខ្ញុំបាត់ខ្លួនដោយសារតែជាអតីតទាហាន លន់ នល់

(ស្វាយរៀង) ៖ សោម សារួ មានអាយុ៧០ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារួ ជាកូនទីបីក្នុងចំណោមបងប្អូនចំនួនដប់នាក់។

សារួ មិនទទួលបានការសិក្សាអប់រំច្រើនដោយសារសា្ថនភាពគ្រួសារក្រីក្រ និងគួបផ្សំប្រទេសមានសង្គ្រាម។ សារួ បានរៀបការនៅក្នុងរបប លន់ នល់ ប្តីរបស់គឺជាទាហាន។ សារួ បានបាត់ដំណឹងប្តីក្នុងរបបខ្មែរក្រហមបន្ទាប់ពីត្រូវបានអង្គការនំាយកទៅរៀនសូត្រ។ សារួ ត្រូវបានជម្លៀសពីស្រុកកំណើតទៅខេត្តបាត់ដំបង។ នៅទីនោះ សារួ ត្រូវធ្វើការងារផ្សេងៗជាច្រើនក្នុងកងចល័តដូចជា ធ្វើស្រែ ស្ទូងស្រូវ រែកជីដាក់ស្រែ ជីកទំនប់ លើកប្រឡាយ និងគាស់គល់ឈើជាដើម។ នៅបាត់ដំបង កូនរបស់ សារួ បានស្លាប់ដោយសារជំងឺ និងគ្មានថ្នាំព្យាបាល។ សារួ ធ្លាប់ឃើញខ្មែរក្រហមចងខ្សែបណ្តើរប្រជាជនយកទៅសម្លាប់។ សារួ និយាយថា ប្រជាជនទាំងនោះគឺជាប្រជាជន និងជាអតីតទាហាន លន់ នល់ ប៉ុន្តែអង្គការបានកំណត់ថា ជាគិញ និងជាខ្មាំងប្រឆាំងនឹងរបបខ្លួន។
 
សារួ ក៏ធ្លាប់ឃើញខ្មែរក្រហមប្រើប្រជាជន វាយបំផ្លាញវត្តព្រះវិហារ និងយកទីធ្លាវត្តធ្វើជាមន្ទីរឃុំឃាំងអ្នកទោស។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សារួ បានត្រឡប់មករស់នៅស្រុកកំណើតវិញតែម្នាក់ឯង។
 
សារួ តែងតែយល់សប្តិអាក្រក់ឃើញទុក្ខវេទនា ដែលគាត់បានធ្លាប់ជួបប្រទះក្នុងរបបខ្មែរក្រហម។
 
សម្ភាសន៍ដោយ គង់ ដានិច្ច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin