ស្ទើរតែស្លាប់ដោយសារការងារហួសកម្លាំង និងការហូបមិនគ្រប់គ្រាន់
ប៉ាត ប៊ុន អាយុ៦២ឆ្នាំ និងរស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ប៊ុន មិនបានរស់នៅជួបជុំគ្រួសារឡើយ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងារក្នុងកងចល័ត ក្នុងឃុំលំចប់។ នៅក្នុងក្រុមកងចល័ត យុវជនទាំងអស់ត្រូវស្នាក់មួយកន្លែងនៅកងវិន័យ ព្រមទាំងចេញទៅធ្វើការងារនៅសៃវៀន និងកន្លែងៗផ្សេងៗទៀតក្នុង ឃុំលំចង់។ ពេលធ្វើការនៅឃុំលំចង់ ប៊ុន បានដឹងពីសកម្មភាពរបស់អង្គការ ដែលចាប់មនុស្សយកទៅសម្លាប់នៅវត្តថ្មី។ នៅពេលដែលអង្គការចង់ចាប់នរណាម្នាក់យកទៅសម្លាប់ ក្រុមកងឈ្លបបានលើកហេតុផលថា បញ្ជូនឲ្យទៅរៀនសូត្រ ឬ...
មិនបានអាហារ ថែមទាំងវាដំខ្លាំងៗ និងទុកឲ្យដាច់ពោះស្លាប់
នុន ណុច អាយុ៥២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ណុច មិនបានរស់នៅជុំគ្នាឡើយ ព្រោះអង្គការបានបំបែកឪពុកម្ដាយរបស់គាត់ទៅរស់នៅ និងធ្វើការងារក្នុងកងមួយ ហើយបងប្អូនរបស់គាត់ត្រូវស្នាក់នៅក្នុងមណ្ឌល ឬធ្វើការងារក្នុងកងកុមារ។ រឿងដែលឈឺចាប់បំផុតសម្រាប់គ្រួសារ គឺការបាត់បង់បងច្បងម្នាក់ ដែលបានស្លាប់ដោយសារភាពអត់ឃ្លាន។ មុនពេលស្លាប់ បងរបស់ណុច បានដើរទៅសុំបាយហូបបន្ថែមនៅក្នុងរោងបាយ ប៉ុន្តែអង្គការបានបដិសេធ ហើយថែមទាំងវាយដំគាត់យ៉ាងព្រៃផ្សៃ រហូតដល់គាត់ឃ្លានដាច់ពោះស្លាប់។ ចំណែកឯឪពុកវិញ ក៏ត្រូវបានអង្គការចាប់ខ្លួនយកទៅបាត់ដែរ...
ហែម ផល្លី៖ គេចាប់ប្ដីចងចប់ហើយ
បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាប់ប្ដីខ្ញុំចង នៅពេលដែលគាត់ជឿតាមការឃោសនាទៅចុះឈ្មោះធ្វើជាមន្ត្រីរាជការវិញ។ មួយវិញទៀត ប្រាក់ដែលខ្ញុំខំរកយ៉ាងលំបាកមកពីមុនជាច្រើន ត្រូវបានបោះបង់ចោលទាំងអស់។ ហែម ផល្លី[1] អាយុ៧៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផល្លី ប្រកបរបរដេរសម្លៀកបំពាក់ជាមួយចិន ហើយប្ដីធ្វើជាមន្ត្រីរាជការក្នុងទីរួមខេត្តតាកែវ។ អំឡុងពេលនោះ គ្រួសាររបស់គាត់ មានជីវភាពធូរធារខ្លាំង រហូតដល់មានលុយជិះយន្តហោះទៅទិញដីនៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតម្លៃមិនត្រូវគ្នា ទើបគាត់ត្រូវស្ពាយប្រាក់សុទ្ធត្រលប់មកវិញ។...
ពក ជា៖ អត់ឃ្លានខ្លាំងពេកទើបសុំអង្គការចូលក្នុងក្រុមកងចល័ត
ពក ជា ឬស្វាយ សំលន់ មានអាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជា មានឪពុកឈ្មោះ ស្វាយ សន ហៅពក ហើយម្ដាយឈ្មោះ ភេន ម៉ាន់ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង ជា រស់នៅជាមួយជីដូន ព្រោះម្ដាយរបស់គាត់រៀបចំធ្វើផ្ទះ។ បន្ទាប់មក ដោយសារតែមានសង្គ្រាម...
តុល យឿម៖ ឪពុកម្ដាយ និងបងបានស្លាប់ជាបន្តបន្ទាប់
តុល យឿម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ឪពុករបស់យឿម ធ្វើជាទាហាន។ ជាញឹកញាប់ ម្ដាយរបស់យឿម បាននាំកូន៣នាក់ ធ្វើដំណើរតាមឪពុក ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយ នៅពេលដែលគ្រួសារយឿម ធ្វើដំណើរទៅដល់សៃវ៉ា ម្ដាយរបស់គាត់បានត្រូវគ្រាប់ស្លាប់ ទាំងមានកូនក្នុងផ្ទៃ។ បន្ទាប់ពីម្ដាយស្លាប់ ឪពុករបស់យឿម...
ភួង អុល៖ ប្រជាជនក្នុងភូមិគិតថាខ្ញុំប្រហែលជាស្លាប់ដោយសារជំងឺហើម
ខ្ញុំមានជំងឺហើមដៃ, ជើង និងខ្លួន រហូតដល់ដើរមិនរួច នៅពេលដែលធ្វើការងារនៅតំបន់ភ្នំ។ ជំងឺហើមរបស់ខ្ញុំកើតឡើងដោយសារតែកង្វះអាហារ, ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ និងសម្រាកមិនគ្រាប់គ្រាន់។ នៅពេលខ្ញុំត្រលប់មកផ្ទះវិញ សាច់ញាតិ និងប្រជាជនដទៃទៀត គិតថាខ្ញុំប្រហែលជាស្លាប់នៅពេលខាងមុខ ព្រោះជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ និងមិនមានថ្នាំព្យាបាល។ ភួង អុល[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន អុល រស់នៅភូមិបចាម...
អួន រិន៖ កងឈ្លបដែលខ្លាំងលេខ១ មានអាយុប្រមាណជាង១០ឆ្នាំ
អួន រិន ភេទស្រី អាយុ៨៨ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់រិន និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅ ត្រពាំងផុង ត្រពាំងគុល និងកន្លែងដទៃទៀត។ មុនពេលជម្លៀស រិន បានឃើញអង្គការ ចាប់បង្ខំព្រះសង្ឃក្នុង វត្តអង្គព្រៃ ឲ្យដោះស្បង់ចីពរចេញ រួចប្រើឲ្យរែកមាន់យកទៅសម្លាប់ធ្វើម្ហូបឲ្យអង្គការ។ ក្នុងនាម រិន ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ ទិដ្ឋភាពដ៏សែនបាបកម្មនេះបានធ្វើឱ្យគាត់គ្រាំចិត្តស្ទើរក្អួតឈាម...
ម៉ម ហួ៖ ត្រូវបង្ខំឲ្យធ្វើការងារ និងហូបមិនគ្រប់គ្រាន់
ម៉ម ហួ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ក្នុងរបបខ្មែរក្រហម ហួ គឺជា “ប្រជាជនចាស់” នៅក្នុងភូមិខ្វាវ ប៉ុន្តែគាត់ត្រូវបង្ខំឱ្យធ្វើការងារហួសកម្លាំង និងរស់ក្នុងភាពភ័យខ្លាចជាប្រចាំ។ ហួ គឺជាក្មេងម្នាក់ ដែលត្រូវបានអង្គការប្រើឱ្យធ្វើការងារដូចជាកាប់ដើមទន្ទ្រានខែត្រ និងដើររើសគួរស្រូវដាក់កន្តាំង រួចយកទៅចាក់ក្នុងលានដើម្បីជាន់ ឬបែនយកគ្រាប់ស្រូវ។ ការរស់នៅរបស់ហួ ពិតជាលំបាកខ្លាំងណាស់ ប្រសិនបើថ្ងៃណាដែលគាត់កាប់ឈើ ឬរើសស្រូវមិនបានគ្រប់ចំនួនទេ...
យឹម ឡង់ឌី៖ រៀបការម្ដងចំនួន២៦គូ
យឹម ឡង់ឌី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឡង់ឌី មានឪពុកឈ្មោះ យឹម អាន ហើយម្ដាយឈ្មោះ អុក រ៉េត និងមានបងប្អូន3នាក់ ក្នុងនោះមានស្រីម្នាក់។ កាលពីក្មេង ឡង់ឌី បានចូលរៀនដំបូងនៅឆ្នាំ១៩៦១ នៅសាលាបឋមសិក្សាចំបក់។ឡង់ឌី មានប្រពន្ធឈ្មោះ យឹម ស៊ីណា និងមានកូន៥នាក់...
សាន ថុន៖ អង្គការជម្លៀសគ្រួសារខ្ញុំទៅរស់នៅក្នុងព្រៃភ្នំ
សាន ថុន ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុនឈ្មោះ អុក សាន ហើយម្ដាយឈ្មោះ លុយ ធុច និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់។ ថុនមានប្ដីឈ្មោះ ជា នាង និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី។ កាលពីក្មេង ថុន បានឈប់រៀននៅថ្នាក់ទី៨ នៅសាលាចំបក់...
ចេង សុផា៖ មិននឹកស្មានថាខ្លួននៅរស់រានមានជីវិត
ថ្ងៃមួយ នៅពេលដែលមានការបាញ់ផ្លោងខ្លាំង គ្រួសារសុផា បានរត់ចូលទៅលាក់ខ្លួនក្នុងលេណដ្ឋាន រហូតដល់ម៉ោង ប្រមាណ៩យប់។ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ ឪពុករបស់សុផា បានហៅកូនៗឲ្យចេញក្រៅវិញ ដើម្បីធ្វើដំណើរទៅស្នាក់នៅវត្តក្រាំងស្លែង ព្រោះផ្ទះរបស់គាត់ និងទ្រព្យសម្បត្តិផ្សេងៗត្រូវបានឆាបឆេះក្នុងភ្លើងទាំងអស់។ ពេលទៅដល់វត្តក្រាំងស្លែង ឪពុកមាររបស់សុផា បានយករម៉កមួយមកដឹកគ្រួសារសុផាទៅរស់នៅ វត្តទ្រព្យគចាស់បន្តទៀត។ សុផា បានរស់នៅវត្តទ្រព្យគចាស់ រយៈពេលប្រមាណ៣ខែ ទើបត្រលប់មកវិញ។ បន្ទាប់មក ម្ដាយរបស់សុផា បានបញ្ជូន សុផា ទៅទីក្រុងភ្នំពេញ...

