Tag: ព្រះវិហារ

យុវជនកងចល័តក្នុងសហករណ៍

(ព្រះវិហារ)៖ នៅ រក្សា អាយុ៧០ឆ្នាំ មានមុខរបរជាមេភូមិពោធិ៍ខឿន បច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ រក្សា មានឪពុកឈ្មោះ ចាំង នៅ ម្តាយឈ្មោះ ធិន ស៊ី និងមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ គ្រួសាររបស់រក្សា និងប្រជាជនដទៃទៀតបាននាំគ្នារត់ចូលក្នុងត្រង់សេក្បែរផ្ទះ...

អ្នកនៅក្នុងជំរំមិនអនុញ្ញាតឱ្យចេញក្រៅរបងដែក

(ព្រះវិហារ)៖ សាម ផន មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ផន មានស្វាមីឈ្មោះ ថន និងមានកូនប្រុសម្នាក់ឈ្មោះ ថន ខុន។ នៅឆ្នាំ១៩៧០ ប្ដីរបស់ផន មានតួនាទីជាទាហាន បានស្លាប់ដោយសារគ្រាប់កាំភ្លើងនៅខេត្តសៀមរាប។ នៅក្នុងតំបន់ប្រាសាទព្រះវិហារមានការទម្លាក់គ្រាប់បែកគ្រប់ទីកន្លែង បណ្តាលឱ្យមានមនុស្សស្លាប់និងពិការ។ ផន និងកូនប្រុសបានរត់គេចតាមជម្រាលថ្មជើងភ្នំតាមពយតាឌីដើម្បីគេចពីគ្រាប់បែក។ ពេលរាងអន់ថយការទម្លាក់គ្រាប់បែក គេចាប់ផ្តើមចែកអង្ករ ត្រីខ...

យកដំឡូងមកហូបបំបាត់ការស្រេកឃ្លាន

(ព្រះវិហារ)៖ គុយ សាខុំ អាយុ៦២ឆ្នាំ រស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នគាត់មានបញ្ហាសន្លាក់ដៃជើង និងជំងឺក្រពះ-ពោះវៀន។ មុនពេលប្រទេសជួបវិបត្តិសង្គ្រាម សាខុំ រស់នៅជាមួយឪពុកម្តាយ បងប្អូន និងមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ ការរស់នៅនៅពេលនោះមានភាពសាមញ្ញ ស្ងប់ស្ងាត់ និងពឹងផ្អែកលើការងារកសិកម្ម។ ប៉ុន្តែនៅឆ្នាំ១៩៧០ ពេលស្ថានភាពនយោបាយបានប្រែប្រួល។ ប្រជាជនក្នុងភូមិជាច្រើននាំគ្នារត់គេចពីការបាញ់ប្រហារ ហើយមួយចំនួនទៀតបានលាក់ខ្លួននៅក្នុងព្រៃ ដើម្បីរក្សាជីវិតឱ្យផុតពីគ្រោះថ្នាក់។ សាខុំ នៅវ័យក្មេងបានឃើញការរត់គេច...

ក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល

(ព្រះវិហារ)៖ ចន្ទ ភាព ហៅ ចន្ទ ខឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅអំឡុងឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ភាព និងគ្រួសារបានជម្លៀសទៅក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែកបណ្តាលឱ្យទ្រព្យសម្បត្តិ ផ្ទះសំបែង និងវត្តអារាមត្រូវខូចខាត និងឆេះខ្ទេចខ្ទីគ្មានសល់។ ក្រោយរដ្ឋប្រហារ...

បើបដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅ

(ព្រះវិហារ)៖ ម៉ម ស៊ីថាត អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិទំពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ ១៩៦៩ ថាត បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្ន គាត់បន្តរស់នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ មុនខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឡឥដ្ឋ ស៊ីថាត រស់នៅជួបជុំគ្រួសារយ៉ាងមានក្តីសុខ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៥ អ្វីៗមានការប្រែប្រួល ហើយ ស៊ីថាត ត្រូវបែកបាក់ពីគ្រួសារ។ នៅសម័យនោះ...

កង្កែបប្រឡាក់អំបិលខ្ចប់ស្លឹកចេក

(ព្រះវិហារ)៖ ហួត សុធី មានអាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន សុធី មានទីលំនៅនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺលើសឈាម និងទឹកនោមផ្អែម។ មុនពេលរបបខ្មែរក្រហមមកដល់ ក្រុមគ្រួសាររបស់ សុធី រស់នៅយ៉ាងមានសេចក្តីសុខ។ ក្រោយពេលខ្មែរក្រហមមកកាន់កាប់ គ្រួសារនេះត្រូវបែកបាក់ និងចាកឆ្ងាយពីគ្នា។...

ឃើញឈ្លបយកត្បូងចបវាយសម្លាប់មនុស្សក្បែរមាត់អូរ

(ព្រះវិហារ)៖ យឹម សុវណ្ណារិទ្ធ អាយុ៥៩ឆ្នាំ។ សុវណ្ណារិទ្ធ មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំបង្អង់ ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺដុះឆ្អឹងខ្នង និងលើសជាតិអាស៊ីត។ មុនថ្ងៃដែលខ្មែរក្រហម ចូលមកកាន់កាប់ សុវណ្ណារិទ្ធ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការបងប្រុសរបស់គាត់ នៅស្រុកក្រវ៉ាញ។ នៅយប់ថ្ងៃចូលរោង ខ្មែរក្រហមបានចូលមកដល់ បណ្តាលឱ្យគាត់មិនអាចត្រឡប់ទៅស្រុកកំណើតវិញបានឡើយ។ ក្រោយមក...

កុមារលះបង់

  (ព្រះវិហារ)៖ ហ៊ុន បង់ អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នមានជំងឺក្រពះ-ពោះវៀន, ឈឺសន្លាក់ដៃ-ជើង និងធ្លាប់ម៉ូតូបុកបណ្ដាលឱ្យបាក់ឆ្អឹងជំនីរខាងឆ្វេង​។ ម្ដាយរបស់ បង់ បានបាត់បង់ជីវិតតាំងពីឆ្នាំ១៩៦៩ ដោយសារជំងឺ ព្រោះនៅពេលនោះម្ដាយរបស់គាត់ទើបតែសម្រាលកូន«ចាស់ៗតែងដំណាលថាទាស់សរសៃ»។ បន្ទាប់ពីម្ដាយរបស់គាត់បាត់បង់ជីវិត បង់ ជាអ្នកមើលថែប្អូន, ឪពុកចាស់ជរា ចំណែកបងប្អូនដទៃទៀតគឺរស់នៅផ្សេងគ្នា។ គាត់មានបងប្អូនសរុបទាំងអស់៦នាក់។ នៅឆ្នាំ១៩៧០ បង់...

កាំបិតចំពុះទង់

(ព្រះវិហារ)៖ នៅក្នុងរបបខ្មែរក្រហម ផេត មានអ៊ំប្រុសម្នាក់ត្រូវខ្មែរក្រហមសម្លាប់ដោយយកកាំបិតចំពុះទង់ចាក់។ ហៀប ផេត ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងបច្ចុប្បន្នរស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហៀន ផេត ភេទស្រី (ម្ចាស់សាច់រឿង), ហៀប ភឿន ភេទស្រី,...

ឆ្មបក្នុងរបបខ្មែរក្រហម

(ព្រះវិហារ)៖ ម៉ុក គឹមស៊ី អាយុ៦៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គាត់មានបងប្អូនសរុបចំនួន៦នាក់ (ស្រីចំនួន៤នាក់)។ បច្ចុប្បន្ននេះ គឹមស៊ី មានជំងឺខ្សោយតម្រងនោម។ នៅអំឡុងពេលមានរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ ពេលនោះមានការទម្លាក់គ្រាប់បែក ហើយគ្រួសាររបស់គឹមស៊ី និងប្រជាជននៅក្នុងតំបន់បាននាំគ្នារត់ទៅពួនក្នុងលេណដ្ឋាន។ ការទម្លាក់គ្រាប់បែកនៅក្នុងពេលនោះមិនមានផលប៉ះពាល់ដល់ផ្ទះរបស់គឹមស៊ី ឡើយ, មានតែផ្ទះរបស់ប្រជាជនដែលរស់នៅតាមមាត់ទន្លេ និងនៅតាមជួរព្រៃទើបមានការប៉ះពាល់ខ្លាំង ព្រោះតែសត្រូវគិតថាមានទាហានរបស់វៀតណាមនៅទីនោះ។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់តំបន់រស់នៅរបស់ គឹមស៊ី។...

ចង្អុលហើយត្រូវតែទទួល

(ព្រះវិហារ)៖ ញ៉ែម បានលើកឡើងថា៖ «អង្គការបានបង្ខំឱ្យខ្ញុំរៀបការជាមួយនឹងប្រពន្ធរបស់ខ្ញុំ។ គេ[អង្គការ] ចង្អុលហើយ យើងត្រូវតែទទួលទៅ ខ្លាចក្រែងបាត់ខ្លួនណ៎ា! តែបើថាឱ្យស្រឡាញ់ គឺអត់ស្រឡាញ់ទេ»។ ខិម ញ៉ែម អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ក្នុងនោះមានស្រីម្នាក់)។ ញ៉ែម បានរៀបរាប់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែល...