Tag: តាកែវ

ហាប វ៉ាន់៖ ឈឺស្ទើរស្លាប់ដោយសារតែហូបអាហារមិនស្អាត និងធ្វើការងារហួសកម្លាំង

ហាប វ៉ាន់[1] អាយុ៦៥ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង វ៉ាន់ បាត់បង់បងជីដូនមួយពីរនាក់ ដោយម្នាក់ស្លាប់ដោយសារកង្វះអាហារ ហើយឈឺគ្មានថ្នាំព្យាបាល។ ចំណែកបងម្នាក់ទៀតត្រូវបានអង្គកាចោទប្រកាន់ថាជាគិញវៀតណាម និងចាប់យកទៅសម្លាប់នៅឈើខ្មៅ។ អង្គការបានចោទប្រកាន់បងជីដូនមួយរបស់វ៉ាន់ ថាមានតេអូ ហើយបានហៅទាហានវៀតកុង និងកន្ទុយរុយឲ្យមកទម្លាក់គ្រាប់បែកក្នុងភូមិ។ នៅពេលដែលអង្គការចាប់បងយកទៅសម្លាប់​ វ៉ាន់ មានអាយុប្រមាណ១៤ឆ្នាំ។ បន្ទាប់មក វ៉ាន់ បានស្ម័គ្រចិត្តចូលធ្វើជាយោធា និងបានទៅហ្វឹកហាត់នៅតំបន់ភ្នំទេព។...

សុខ សុផល៖ រៀបការជាមួយមនុស្សមិនធ្លាប់ស្គាល់

សុខ សុផល អាយុ៦៦ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ អង្គការបានជម្លៀសគ្រួសារសុផល និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅភូមិព្រែករបង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីគេចពីការប្រយុទ្ធគ្នា, ការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់បែក។ នៅតាមផ្លូវធំដំណើរ អង្គការបាននាំប្រជាជនដើរវាងទីរួមខេត្តតាកែវ ព្រោះខ្លាចមានអ្នករត់ចូលទៅជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើទាហាន លន់...

ម៉ី ប៉ិច៖ ត្រូវរស់នៅបែកពីគ្រួសារ

ម៉ី ប៉ិច អាយុ៧០ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ស្ថានភាពគ្រួសារប៉ិច លំបាកខ្លាំង ព្រោះត្រូវរត់គេចគ្រាប់បែក និងគ្រាប់ផ្លោងជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧២ គ្រួសាររបស់ប៉ិច បានភៀសខ្លួនទៅស្នាក់នៅជាមួយពូក្បែរថ្នល់ជិតស្ពានត្រាំ។ បន្ទាប់មក ម្ដាយរបស់ប៉ិច បានបន្តភៀសខ្លួនទៅទិសខាងលិច ដោយទុកតែប៉ិច ម្នាក់គត់ឲ្យនៅចាំផ្ទះពូ ដើម្បីមើលសម្ភារ និងស្រូវមួយចំនួនដែលមានជាប់ខ្លួន។ មុនពេលចេញដំណើរ...

ជា សុផល៖ ដកតួនាទីជាប្រធានភូមិចេញ រួចជម្លៀសទៅភូមិអង្គក្ដី

ជា សុផល អាយុ៧១ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ប្ដីរបស់សុផល គឺជាប្រធានភូមិ ដឹងនាំប្រជាជនធ្វើការងារផ្សេងៗ។ ប៉ុន្តែដោយសារប្ដីសុផល មានការយោគយល់ច្រើនជាមួយប្រជាជនក្នុងភូមិ និងបានរៀបចំកន្លែងស្នាក់នៅឲ្យប្រជាជន ១៧ មេសាជាច្រើននាក់ ទើបអង្គការទិតៀនថាគាត់ នៅនិយមបុគ្គល ចិត្តមិនដាច់ជាមួយប្រជាជន និងបានដកតួនាទីជាមេភូមិចេញ។ បន្ទាប់មក នៅពេលដែលចាត់តាំងមេភូមិថ្មីរួច អង្គការបានជម្លៀសគ្រួសារសុផល ឲ្យទៅរស់នៅភូមិអង្គក្ដី។ នៅភូមិអង្គក្ដី...

ម៉ី ភី៖ ត្រូវធ្វើការងារឆ្ងាយៗពីសហករណ៍

ម៉ី ភី មានអាយុ៦៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភី គឺជាប្រជាជនមូលដ្ឋាន ដូច្នេះគាត់បានជួបការលំបាកដូចខាងក្រោម។ ប៉ុន្តែបើប្រៀបធៀបជាមួយប្រជាជន១៧មេសា គឺខុសគ្នាខ្លាំងណាស់ ព្រោះអង្គការបានចាត់ឲ្យប្រជាជនថ្មីឲ្យធ្វើការងារធ្ងន់ៗ និងត្រូវយកទៅសម្លាប់ទាំងគ្រួសារ ក្នុងនោះក៏មានមិត្តរបស់ភីម្នាក់ដែលធ្វើការងារនៅភ្នំជីសូរជាមួយគ្នា។ បើទោះបីជាយ៉ាងណា ភី ត្រូវផ្លាសប្ដូរការងារពីសហករណ៍របស់ខ្លួន ទៅតាមតំបន់មួយចំនួនទៀតក្នុងខេត្តតាកែវ  និងស្រុក៥២ ខេត្តកំពង់ស្ពឺ។ មុនដំបូង ភី បានចូលធ្វើការងារក្នុងកងចល័ត...

ឡឹក សោភា៖ អ្នកធ្វើការងារល្អៗដូចពូ អង្គការហៅទៅហូបបាយ

ឡឹក សោភា[1] អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សោភា មានអាយុ១២ឆ្នាំ។ គ្រួសាររបស់សោភាគឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជម្នះលើទាហាន លន់ នល់។ នៅក្នុងភូមិក្ដុល សោភា មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ សោភា ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវ៣វែកក្នុងមួយពេល...

រស់នៅក្នុងភាពភ័យខ្លាច និងបែកបាក់គ្រួសារ

អ៊ិន សុខា អាយុ៦៤ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់សុខា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយបងប្រុសច្បង និងបងប្រុសទី២របស់គាត់ បានបាត់ដំណឹងតាំងពីជម្លៀសចេញពីទីក្រុងភ្នំពេញ។ ចំណែក បងប្រុសទី៣របស់សុខា ដែលជាអ្នកចេះដឹង និងធ្លាប់បួសរៀនពីសម័យមុន ត្រូវបានអង្គការចាប់យកទៅសម្លាប់យ៉ាងអយុត្តិធម៌បំផុត។ សុខា ដែលរស់នៅក្នុងភូមិខ្វាវ ត្រូវទទួលរងនូវការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត។ ជារៀងរាល់ថ្ងៃ សុខា ត្រូវបានគេបង្ខំឱ្យរែកជី...

នាង ស៊ឹម៖ អង្គការបង្ខំឲ្យបងប្រុសខ្ញុំចូលធ្វើជាយោធា

នាង ស៊ឹម អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស៊ឹម រស់នៅភូមិអង្គធ្លក។ នៅទីនោះ ស្ថានភាពរបស់គ្រួសារគាត់មានភាពលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ។ ចំណែកប្អូនតូចៗរបស់គាត់ ត្រូវស្នាក់នៅផ្ទះ ដោយមិនមានអ្នកមើលថែរក្សា។ នៅឆ្នាំ១៩៧៦ ដោយទ្រាំជាមួយការលំបាកក្នុងសហករណ៍មិនបាន ឪពុករបស់ស៊ឹម បានសម្រេចចិត្តនាំគ្រួសារទៅរស់នៅភ្នំម្លូ ខេត្តកំពត ដែលជាកន្លែងធ្វើការងារកាប់អុសធ្វើធ្យូងរបស់គាត់។គ្រួសាររបស់ស៊ឹម ធ្វើដំណើរនៅតាមផ្លូវដោយថ្មើជើង និងគ្មានអាហារហូបរយៈពេលប្រមាណ១យប់...

ឡុង សៀង៖ អត់ចេះលួចអង្គការទើបមានជីវិតមកដល់ឥឡូវ

ឡុង សៀង អាយុ៧៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម  អង្គការបានជម្លៀស សៀង ទៅធ្វើការងារនៅក្បែរភ្នំដំរីរមៀល ខេត្តកំពត។ នៅទីនោះ សៀង ត្រូវធ្វើការងារ រែកដី, លើកទំនប់, ជីកប្រឡាយ និងធ្វើស្រែស្ទូងដក ជាមួយប្រជាជនមូលដ្ឋាន។ ថ្ងៃមួយនៅពេលដែល សៀង សម្រាលកូនរួចមិនយូរប៉ុន្មាន អង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងាររែកដីបន្តទៀត ដែលជាហេតុធ្វើឲ្យគាត់ធ្លាក់ឈាមយ៉ាងច្រើន។...

ម៉ៅ ខាន់៖ នឹករលឹកដល់សាច់ញាតិដែលបានបាត់បង់ជីវិត

ខ្ញុំមិនចង់និយាយពីរបបខ្មែរក្រហមនោះទេ ព្រោះរំឭកពីរបបនេះ ធ្វើឲ្យខ្ញុំឈឺក្បាល និងស្រក់ទឹកភ្នែក។ ប្ដីរបស់ខ្ញុំ ត្រូវបានអង្គការចាប់យកទៅសម្លាប់ តាំងពីកូនខ្ញុំមានអាយុត្រឹម១ខែ។ កូនរបស់ខ្ញុំត្រូវឈឺជាញឹកញាប់ ព្រោះតែមិនទទួលបានការមើលថែត្រឹមត្រូវ។ ខ្ញុំត្រូវធ្វើការងារធ្ងន់រាល់ថ្ងៃ ហើយហូបមិនបានគ្រប់គ្រាន់។ ម៉ៅ ខាន់ អាយុ៧៧ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ខាន់ បានរៀបការជាមួយប្តីដែលជាទាហាន ក្នុងសម័យសង្គមរាស្រ្ដនិយម។ ពេលរៀបការរួច គ្រួសាររបស់ខាន់ រស់នៅដោយសេចក្ដីសុខ ព្រោះប្ដីរបស់គាត់ជាមនុស្សស្លូតបូត...

សៅ ង៉ែត៖ ត្រូវរត់ចេញពីសាច់ញាតិ ដើម្បីបានរស់រានមានជីវិត

សៅ ង៉ែត[1] អាយុ៥៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ង៉ែត ទៅរស់នៅ និងធ្វើការងារនៅខេត្តពោធិ៍សាត់ ព្រោះឪពុករបស់គាត់ជាអតីតទាហានកាលពីសង្គមចាស់។ នៅខេត្តពោធិ៍សាត់ គ្រួសាររបស់ង៉ែត ស្នាក់នៅតាមជើងភ្នំ តំបន់រកាត ឬបាក់ចិញ្ចៀន និងបានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការមិនបានផ្ដល់អាហារអ្វីសោះឲ្យគាត់។ ក្នុងនាមឪពុករបស់ង៉ែត ធ្លាប់ធ្វើជាទាហានគាត់បានដើររកមើមក្ដួច, ផ្លែឈើ, ត្រី និងរុក្ខជាតិក្នុងព្រៃផ្សេងៗដែលគាត់ស្គាល់យកមកធ្វើជាអាហារឲ្យកូនហូប។ បន្ទាប់មក...