Tag: ភា រស្មី

មិនចេះអក្សរ ដោយសារតែអង្គការមិនឲ្យរៀនសូត្រ

កាលពីក្មេង ខ្ញុំមិនបានចូលរៀននោះទេ ព្រោះអង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការកើបអាចម៍គោ និងបោសសំរាមក្នុងភូមិ។ បន្ទាប់មក ខ្ញុំត្រូវចូលទៅឃ្វាលគោជាច្រើនក្បាល រហូតដល់ធំបន្តិច ទើបអង្គការបញ្ជូនឲ្យទៅធ្វើជាយោធា។ ក្រោយរបបខ្មែរក្រហម ខ្ញុំបានរៀនអក្ខរកម្មបន្តិចបន្តួច ប៉ុន្តែមិនអាចអានអក្សរបានជ្រៅជ្រះនោះទេ។ អ៊ុង តុន អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង នៅក្នុងភូមិបានយ មានសាលារៀននៅក្នុងវត្ត ប៉ុន្តែ តុន មិនទាន់បានចូលសិក្សារៀនសូតនោះទេ ព្រោះគាត់នៅក្មេងពេក។...

បងប្អូនស្លាប់មិនអនុញ្ញាតិឲ្យយំ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់កូន៣នាក់ សាច់ញាតិ៤គ្រួសារ និងឪពុកម្ដាយ។ នៅពេលដែលអង្គការចាប់យកបងប្អូនខ្ញុំទៅសម្លាប់ ឬស្លាប់ដោយសារជំងឺ ខ្ញុំបានលួចយំនៅក្នុងផ្ទះ ប៉ុន្តែត្រូវបានអង្គការមើលឃើញហើយហៅទៅសួរនាំ។ ពេលឃើញដូច្នេះ ខ្ញុំបានកុហកអង្គការថាជាសំឡេងបំពេរកូនឲ្យគេង ទើបបានរួចពីទោសកំហុស។ សំរិត សេ[1] អាយុ៨២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង គ្រួសាររបស់សេ មានជីវភាពធូរធា ហើយបងប្អូនរបស់គាត់ភាគច្រើនគឺជាអ្នករាជការក្នុងរបបមុនៗ និងជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ នៅពេលរៀបការរួច សេ...

រស់នៅក្នុងមណ្ឌលកុមារភូមិបានយ

  នៅក្នុងសម័យខ្មែរក្រហម ខ្ញុំរស់នៅក្នុងមណ្ឌលកុមារភូមិ និងធ្វើការសម្អាតកន្លែងស្នាក់នៅបន្តិចបន្តួច។ ចំពោះការហូបអាហារ អង្គការផ្ដល់ឲ្យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែម្ដាយរបស់តែងតែលួចផ្ដល់អាហារមកបន្ថែមទៀត ទើបខ្ញុំមិនអត់ឃ្លាន។ ទិត សារឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារឿន ត្រូវចាកចេញពីគ្រួសារទៅធ្វើការងារ និងរស់នៅក្នុងមណ្ឌលកុមារ។ នៅទីនោះ ក្មេងៗត្រូវសម្រាកជាជួរ និងគ្មានការមើលថែស្អាតបាតនោះទេ ដោយភួយដែលកុមារដណ្ដើមបានយកមកដណ្ដប់មានខ្លិនឆ្អេះទឹកនោម និងមិនគ្រប់គ្រាន់ទេ។ ថ្ងៃមួយ...

ង៉ែត យ៉ាំ៖ ធ្វើការងារនៅក្នុងកងចល័ត

    ង៉ែត យ៉ាំ អាយុ៦៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបំបែកឪពុកម្ដាយ និងបងប្អូនរបស់យ៉ាំ ទៅធ្វើការងារ និងរស់នៅក្នុងសហករណ៍ក្បែរនោះ។ ចំណែកយ៉ាំ អង្គការបានយល់ព្រមឲ្យគាត់ យកកូនស្រីច្បងទៅរស់នៅក្នុងកងចល័ត និងចេញទៅធ្វើការងារក្រៅសហករណ៍ជាញឹកញាប់ ហើយប្ដីរបស់គាត់ធ្វើការងារនៅក្នុងកងផ្សេងទៀត និងបានជួបមុខគ្នាតិចតួចបំផុត។ នៅក្នុងកងចល័ត យ៉ាំ ត្រូវធ្វើដំណើរទៅសេកយា ខាងត្បូងអង្គតាសោម, ក្រាំងដូង,...

លី ម៉ិច៖ ស្លុតស្មារតី នៅពេលដែលឃើញអង្គការសម្លាប់មនុស្សទម្លាក់ចូលរណ្ដៅនៅក្នុងព្រៃ

លី ម៉ិច[1] ភេទស្រី មានអាយុ៧៨ឆ្នាំ(២០២១) រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ​។ ម៉ិច​ មានឪពុកឈ្មោះ ឈិន លី ហើយម្ដាយឈ្មោះ ហ័ង ម៉ុកមុត និងមានបងប្អូនចំនួន៧នាក់(ស្រី៣នាក់)។ ម៉ិច មានប្ដីឈ្មោះ អ៊ុង មាស និងមានកូនចំនួន៧នាក់(ស្រី៣នាក់) ក្នុងនោះបានបាត់បង់ជីវិតកូនប្រុសម្នាក់ និងស្រីម្នាក់។ កាលពីក្មេង ម៉ិច...

ស៊ឹម ធឿង៖ កូនធំស៊ឹងអី ខំយកអី ម៉ែស្គមអ៊ីចឹង ក្រវាត់ចោលទៅរួចហើយ

នៅពេលធ្វើដំណើរក្នុងព្រៃ មានប្រជាជនជាច្រើននាក់ប្រាប់ទៅ ធឿង ឲ្យបោះបង់កូនរបស់គាត់ចោល។ បើទោះបីជាមានការគំរាមយ៉ាងណា ធឿង មិនបោះកូនចោលនោះទេ ប៉ុន្តែជាអកុសលកូនរបស់គាត់ម្នាក់បានស្លាប់ដោយសារកង្វះអាហារហូបចុក ហើយកូនពីរនាក់ក្រោយទៀត គាត់អាចរក្សាបាន។ ការលំបាកខាងលើនេះគឺជាចំណែកមួយ ក្នុងចំណោមការលំបាកជាច្រើនទៀត បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ក្រៅពីនេះ នៅក្នុងសម័យខ្មែរក្រហម ធឿង ធ្វើការងារចំតែកន្លែងលំបាក និងស្ទើរតែគ្មានអាហារហូប ដែលជាហេតុធ្វើឲ្យគាត់ទ្រាំមិនបាន ទើបហ៊ានប្រថុយជីវិតលួចរត់ពីការដ្ឋានការងារ ទៅសហករណ៍វិញ។ ខាងក្រោមនេះ គឺជាការលំបាករបស់ ធឿង នៅក្នុងសម័យខ្មែរក្រហម...

ផូ សែន៖ ស្ទើរតែស្លាប់ដោយសារគ្រាប់បែក និងធ្វើការងារធ្ងន់ៗ ប៉ុន្តែចុងក្រោយបានហូបបង្កងដោយសេរី និងម្ហូបឆ្ងាញ់ៗ

ខ្ញុំឈ្មោះ ផូ សែន[1] ភេទស្រី អាយុ៧០ឆ្នាំ។ ខ្ញុំរស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ពៀច ផូ ហើយម្ដាយឈ្មោះ អ៊ុង សូរ និងមានបងប្អូនស្រី៦នាក់។ ពេលខ្ញុំនៅក្មេងខ្ញុំចាំថាជីវភាពគ្រួសាររបស់ខ្ញុំគឺក្រលំបាក មានដីស្រែបន្តិចបន្តួចសម្រាប់ដាំដំណាំ។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិព្រៃខ្លា ចាប់ផ្ដើមមានការប្រយុទ្ធគ្នារវាងក្រុមរំដោះជាតិ...

មិន ផុន៖ ចបឈឺ បង្គីដេក

ផុន រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវមិន ផុន[1] អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងឆ្នាំ១៩៧៥ ផុន ធ្វើការងារកាប់ដើមទន្ទ្រានខែត្រ, រែកអាចគោចាក់ក្នុងរណ្ដៅ និងរែកទឹកដាក់ក្នុងរណ្ដៅ ដើម្បីធ្វើជី។ ក្រោយមក អង្គការបានចាត់តាំងគាត់ឲ្យចូលទៅក្នុងកងចល័ត និងទៅធ្វើការងារនៅក្បែរ អង្គតាសោម ដំណាក់សេក, ស្លាគូ, សេកយា និងទីកន្លែងដទៃទៀត។...

ខឹម សាម៉ន៖ បើអត់ទៅផ្ទះប្រយ័ត្នងាប់

ខឹម សាម៉ន[1] អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ប្រជាជននៅក្នុងភូមិព្រៃក្ដី ធ្វើការថ្កោលទោស ឪពុករបស់សាម៉ន រួចចាប់គាត់យកទៅដាក់គុក។ នៅក្នុងគុក ឪពុករបស់សាម៉ន ត្រូវធ្វើការងាររែកដីធ្ងន់ៗហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ បន្ទាប់ពីចាប់ឪពុកទៅ អង្គការបានមកធ្វើបាបប្រពន្ធ និងកូនៗបន្តទៀត ដោយបញ្ជូនម្ដាយរបស់សាម៉ន ទៅធ្វើការងារនៅត្រពាំងកោះ ហើយបងប្រុសឈ្មោះរឹម ត្រូវទៅធ្វើការងារនៅក្នុងរោងចក្រ និងបាត់ដំណឹងរហូតមក។ នៅពេលនោះ...

អោក នឿន៖ មិត្តឯងគំនិតអាក្រក់ ឈឺសតិអារម្មណ៍

អោក នឿន[1] អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ប្ដីរបស់ នឿន បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅភូមិតាំងយ៉ាប។ មុនពេលប្ដីស្លាប់ នឿន បានទៅសុំការអភ័យទោសពីលោកតាដើមឈើទាលនៅភូមិតាំងយ៉ាប ព្រោះគាត់គិតថា ប្ដីរបស់គាត់ខុសមាត់ ឬបំពានលោកតា។ នៅពេលដែលប្ដីស្លាប់ នឿន បានទៅនិមន្តព្រះសង្ឃមកសូត្រមន្ត និងធ្វើពិធីបុណ្យសពតាមប្រពៃណី ព្រោះពេលនោះមានការប្រណិប័តន៍សាសនានៅឡើយ ហើយអាចហូបអាហារនៅតាមផ្ទះបាន។ បន្ទាប់ពីប្ដីស្លាប់...

អ៊ុក សារី៖ ស្ទើរតែបាត់បង់ជីវិតទាំងគ្រួសារ

អ៊ុក សារី[1] ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ សារី មានបងប្អូនចំនួន៥នាក់ឈ្មោះ វ៉ាត, ចាន់ណារី, ស៊ីវន្ថា, ចានរ៉ា និងវ៉េត។ ក្នុងចំណោមប្អូនរបស់សារីទាំងអស់ ឈ្មោះស៊ីវន្ថា និងចាន់រ៉ា បាត់បង់ជីវិតដោយសារតែជំងឺហើម នៅក្នុងសម័យខ្មែរក្រហម។ នៅក្នុងសម័យ លន់ នល់  គ្រួសាររបស់សារី រស់នៅទីក្រុងភ្នំពេញ...