Tag: អេង សុខម៉េង

ពិការភ្នែកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ “គ្រាប់មីនក្នុងរបបខ្មែរក្រហមបានបណ្តាលឲ្យខ្ញុំពិការភ្នែកទាំងសងខាង និងបានធ្លាក់ខ្លួនសុំលុយប្រជាជនតាមផ្លូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ” អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​មួយរូប ឈ្មោះ ឃុន សារិត បានលើកឡើង​។ ឃុន សារិត អាយុ៥៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាអ្នកជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួចក្នុងភូមិ ​ដើម្បីសុំលុយពីអ្នកដំណើរតាមផ្លូវសម្រាប់ដោះស្រាយជីវ​ភាពប្រចាំថ្ងៃ។ សារិត មានឪពុកឈ្មោះ ណាវ ឃិត និងម្តាយឈ្មោះ ពៅ ណូយ​។...

កម្មករនៅការដ្ឋានក្រសួងកសិកម្ម

ឃិន សាវ៉ន[1] ភេទស្រី មានអាយុ៤៨ឆ្នាំ(២០០៥)។ សាវ៉ន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ (ស្លាប់)​ និងម្តាយឈ្មោះ កែវ យ៉ន (ស្លាប់)។ សាវ៉ន ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់[2] ស្រី៦នាក់ ឈ្មោះ(ឃិន យឿន, ឃិន...

ទាហានរបប លន់ នល់ ដែលនៅរស់

បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបប​នេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុត​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។...

គ្រួសារខ្ញុំមានជីវិតពីរបបខ្មែរក្រហមដោយសាររត់ទៅប្រទេសវៀតណាម

នៅឆ្នាំ១៩៧៧ សៀត និងគ្រួសារ បានរត់គេចពីរបបខ្មែរក្រហម ទៅជំរំជនភៀសខ្លួនប្រទេសវៀតណាម។ ​ប្រជាជនដែលរត់គេចមួយចំនួនជាមួយគាត់ត្រូវបានយោធាខ្មែរក្រហមសម្លាប់ពេលដែលកៀរឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប និងការរៀបរាប់របស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលបានរត់គេចទៅប្រទេសវៀតណាមកាលពីជាងសែសិបឆ្នាំ​មុន៖ អុក សៀត ហៅ ទិត សៀត ភេទប្រុស អាយុ៦៩ឆ្នាំ (ឆ្នាំ២០១៨) មានស្រុកកំណើត និងរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។[1] សៀត មានប្រពន្ធឈ្មោះ ពីន សារ៉ាន...

ពិការម្រាមដៃដោយសារគ្រាប់មីន

(ស្វាយរៀង)៖ “របបខ្មែរក្រហមបានបន្សល់ទុក​ការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃដល់រូបខ្ញុំរហូតដល់សព្វថ្ងៃ។” នេះគឺជាការលើកឡើងរបស់អ្នករស់រានមានជីវិតម្នាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឈ្មោះ តេង ធឿន អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃធំ ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធឿន មានឪពុកឈ្មោះ សឹង រុន និងម្តាយឈ្មោះ តិល សន​។ គាត់...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង)៖ សុក សាមិន អាយុ៧៦ ឆ្នាំ(២០២៤) មានស្រុកកំណើត និងរស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមិន បានរៀបការមានប្រពន្ធតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នគាត់មានកូនចំនួន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់។ នៅក្នុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាមិន ឃើញមានសង្គ្រាម និងការទម្លាក់គ្រាប់បែកបានកើនឡើងនៅក្នុងភូមិគាត់រស់នៅ។ ឪពុក និងបងប្រុសម្នាក់របស់ សាមិន បានស្លាប់ដោយសារតែត្រូវអំបែងគ្រាប់ដែលទម្លាក់ ចំណែករូបគាត់ផ្ទាល់បានទទួលរងរបួស...

ប្រជាជនថ្មីជម្លៀសពីភ្នំពេញ

(ស្វាយរៀង)៖ ខៀវ ថុល និងគ្រួសារ​ស្ថិតក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវបានខ្មែរក្រហម​បង្ខំជម្លៀសភ្លាមៗចេញពីទីក្រុងភ្នំពេញបន្ទាប់ពីរបបនេះទទួលបានជ័យជម្នះទាំងស្រង់លើរបប លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខៀវ ថុល បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ រស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ ពីឆ្នំា១៩៧០ ដល់ឆ្នាំ១៩៧៥ គាត់...

នង នេត៖ ជីវិតរស់ចេញពីរណ្តៅសាកសព

ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបា​លភូមិភាគបូព៌ា​​ដែលបានបះ​បោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1] នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូល​ៗ​នៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។ នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់...

ប្រាក់ ជឿន កងការពារជំនិតម្នាក់របស់ សោ ភឹម ដែលនៅមានជីវិត

បន្ទាប់ពីព្រឹត្តិការណ៍ធ្វើអត្តឃាតរបស់ សោ ភឹម លេខាភូមិភាគបូព៌ាមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការសម្លាប់ខ្លួនរបស់ សោ ភឹម គឺដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ដោយបានចូលដៃជាមួយវៀតណាមចង់ធ្វើរដ្ឋប្រហារផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៦ ខៀវ សំផន បានលើកឡើងថា វន វ៉េត និង សោ ភឹម ត្រូវបានចាប់ខ្លួនដោយសារតែអ្នកទាំងពីរជាភ្នាក់ងាររបស់យួន។[1] កម្មាភិបាល កងទ័ពបក្សកុម្មុយនីស្តកម្ពុជា (កបម) ឬប្រជាជន ត្រូវបានចោទប្រកាន់ថាក្បត់ សមាសភាពមិនល្អ...

តាក លឹម៖ ប្រធានភស្តុភាររោងចក្រ តំបន់២១ ភូមិភាគបូព៌ា

តាក លឹម[1] ភេទប្រុស កើតនៅឆ្នាំ១៩៥៥ មានស្រុកកំណើតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ លឹម មានឪពុកឈ្មោះ ឆ្មា ឡី និងម្តាយឈ្មោះ ម៉ុក សួង(ស្លាប់)។ លឹម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ប្រុស៥នាក់។ លឹម រៀនបានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្រ្តនិយមនៅសាលាជីកដី។ គាត់ចេះអាន និងសរសេរអក្សរខ្មែរបាន។ ក្រោយពីឈប់រៀន លឹម...

កុមារមើលក្របីសម័យខ្មែរក្រហម

(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាល​គោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបប​ខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូ​ចជា​គោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍​។...

Solverwp- WordPress Theme and Plugin