Tag: អេង សុខម៉េង

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង)៖ សុក សាមិន អាយុ៧៦ ឆ្នាំ(២០២៤) មានស្រុកកំណើត និងរស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមិន បានរៀបការមានប្រពន្ធតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នគាត់មានកូនចំនួន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់។ នៅក្នុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាមិន ឃើញមានសង្គ្រាម និងការទម្លាក់គ្រាប់បែកបានកើនឡើងនៅក្នុងភូមិគាត់រស់នៅ។ ឪពុក និងបងប្រុសម្នាក់របស់ សាមិន បានស្លាប់ដោយសារតែត្រូវអំបែងគ្រាប់ដែលទម្លាក់ ចំណែករូបគាត់ផ្ទាល់បានទទួលរងរបួស...

ប្រជាជនថ្មីជម្លៀសពីភ្នំពេញ

(ស្វាយរៀង)៖ ខៀវ ថុល និងគ្រួសារ​ស្ថិតក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវបានខ្មែរក្រហម​បង្ខំជម្លៀសភ្លាមៗចេញពីទីក្រុងភ្នំពេញបន្ទាប់ពីរបបនេះទទួលបានជ័យជម្នះទាំងស្រង់លើរបប លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខៀវ ថុល បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ រស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ ពីឆ្នំា១៩៧០ ដល់ឆ្នាំ១៩៧៥ គាត់...

នង នេត៖ ជីវិតរស់ចេញពីរណ្តៅសាកសព

ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបា​លភូមិភាគបូព៌ា​​ដែលបានបះ​បោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1] នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូល​ៗ​នៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។ នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់...

ប្រាក់ ជឿន កងការពារជំនិតម្នាក់របស់ សោ ភឹម ដែលនៅមានជីវិត

បន្ទាប់ពីព្រឹត្តិការណ៍ធ្វើអត្តឃាតរបស់ សោ ភឹម លេខាភូមិភាគបូព៌ាមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការសម្លាប់ខ្លួនរបស់ សោ ភឹម គឺដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ដោយបានចូលដៃជាមួយវៀតណាមចង់ធ្វើរដ្ឋប្រហារផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៦ ខៀវ សំផន បានលើកឡើងថា វន វ៉េត និង សោ ភឹម ត្រូវបានចាប់ខ្លួនដោយសារតែអ្នកទាំងពីរជាភ្នាក់ងាររបស់យួន។[1] កម្មាភិបាល កងទ័ពបក្សកុម្មុយនីស្តកម្ពុជា (កបម) ឬប្រជាជន ត្រូវបានចោទប្រកាន់ថាក្បត់ សមាសភាពមិនល្អ...

តាក លឹម៖ ប្រធានភស្តុភាររោងចក្រ តំបន់២១ ភូមិភាគបូព៌ា

តាក លឹម[1] ភេទប្រុស កើតនៅឆ្នាំ១៩៥៥ មានស្រុកកំណើតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ លឹម មានឪពុកឈ្មោះ ឆ្មា ឡី និងម្តាយឈ្មោះ ម៉ុក សួង(ស្លាប់)។ លឹម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ប្រុស៥នាក់។ លឹម រៀនបានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្រ្តនិយមនៅសាលាជីកដី។ គាត់ចេះអាន និងសរសេរអក្សរខ្មែរបាន។ ក្រោយពីឈប់រៀន លឹម...

កុមារមើលក្របីសម័យខ្មែរក្រហម

(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាល​គោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបប​ខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូ​ចជា​គោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍​។...

ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហម​សម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។ យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់...

កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ

(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់​ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល​។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...

កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម

សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...

ស្ទើរតែធ្វើឲ្យអ្នកដើរតាមម្នាក់បាត់បង់ជីវិត

បដិវត្តន៍ ជាពាក្យមួយដែលមេដឹកនាំខ្មែរក្រហមយកមកប្រើដើម្បីអូសទាញកម្លាំងប្រជាជន ពិសេសកសិករ​ក្រីក្រនៅតាមទីជនបទ ដើ​ម្បី​ឲ្យស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ក្នុងការផ្លាស់ប្តូរ​ប្រទេសជាតិចេញពីសង្គ្រាម ការទម្លាក់គ្រាប់បែក ប្រទេសទទួលបានឯករាជ្យ និងប្រជាជនរស់នៅស្មើភាពគ្នានៅក្នុងសង្គម។ បើយោងតាមវចនានុក្រុមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យបដិវត្តន៍ មានន័យថាគឺជាការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​សម័យកាល​។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ជនបដិវត្តន៍ម្នាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបន្ទាប់ពីគាត់បានដើរតាមកាលពីអតីតកាល។ នៅគ្រានោះគាត់មានបំណងរួមចំណែករំដោះប្រ​ទេស​ជាតិពីភ្នក់​ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងលុបបំបាត់វណ្ណៈជិះជាន់នៅក្នុងសង្គម​៖ ប្រាក់ សឿន ហៅ សែ ភេទស្រី អាយុ៤៨ឆ្នាំ (ឆ្នាំ២០០៥)...

ប្រជាជនជម្លៀស១៧មេសា

(ព្រៃវែង)៖ ប្រជាជនទាំងអស់ដែល​រស់នៅទីក្រុងភ្នំពេញមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានខ្មែរក្រហមជម្លៀសចេញដោយបង្ខំ។ នៅពេលធ្វើដំណើរដល់គោលដៅជម្លៀស ប្រជាជនទាំងនោះ ត្រូវបានអង្គការហៅថាជាប្រជាជនថ្មី ឬប្រជាជន១៧ មេសា ហើយត្រូវបានខ្មែរក្រហមធ្វើប្រវត្តិរូប បន្ទាប់មកមួយចំនួនត្រូវបានដាក់​ឲ្យរស់នៅដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់។ មែល តុន មានអាយុ៧៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ តុន រស់នៅភូមិព្រៃខ្លា ឃើញការទម្លាក់គ្រាប់បែក និង​សង្គ្រាមរវាងយោធាខ្មែរក្រហម...

Solverwp- WordPress Theme and Plugin