Tag: អេង សុខម៉េង

ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង...

ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់គាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង...

ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អុជ អឿន មានអាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបសង្គមរាស្រ្តនិយម អឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន។ ឆ្នាំ១៩៧១ គាត់បានរៀបការនៅភូមិព្រៃកំពែង និងមានកូនមួយ។ ក្នុងរបប នល់ នល់ អឿន បានឃើញក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។...

ធូ នួន លេខាស្រុកស្វាយរៀង និងជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣ នៃភូមិភាគបូព៌ា ត្រូវបានកម្ទេចនៅស-២១ «ទួលស្លែង»

ធូ នួន ហៅ ថុនា ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនប្រំាបីនាក់ ស្រីប្រាំនាក់ និងប្រុសបីនាក់។ គាត់ត្រូវបានឃាត់ខ្លួនបញ្ជូនមកមន្ទីរសន្តិសុខ-ស២១ ហៅ គុកទួលស្លែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៨ នៅពេលនោះគាត់មានអាយុ៥៩ឆ្នាំ កំពុងបម្រើការងារជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣។[1] តំបន់២៣ ជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ទាំងប្រាំ នៃភូមិភាភបូព៌ាដែលរួមមាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤)[2]។ នៅខែឧសភា ឆ្នាំ១៩៧៨...

អ្នកគ្រប់គ្រងរោងបាយនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ប្រាជ្ញ ថន ជាកសិករ មានអាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ ថន មានបងប្អូនប្រាំពីរនាក់ស្លាប់ក្នុងរបបខ្មែរក្រហមបីនាក់។ នៅអំឡុងពេលផ្តល់បទសម្ភាសន៍ ថន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានចូលរៀននៅឆ្នាំ១៩៥៧ នៅបឋមសិក្សាជិតភូមិព្រៃកណ្តៀង និងបានបន្តការសិក្សារហូតដល់ថ្នាក់ទីប្រាំពីរ ​បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្តាយ ដោយសារតែជីវភាពខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរ​ដោយ​សារតែត្រូវប្តូរសាលាឆ្ងាយពីផ្ទះ។ ឆ្នាំ១៩៧០-១៩៧៥ ថន បានឃើញទាហានខ្មែរក្រហម...

កុមារត្រូវជួយធ្វើការដើម្បីទទួលបានរបបអាហារ

(ព្រៃវែង)៖ យ៉ុន យាត់ មានអាយុ៥៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានបងប្អូនប្រាំពីរនាក់។ នៅសម័យ លន់ នល់ យាត់ បានឃើញក្នុងភូមិមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាមរវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ព លន់ នល់។ គាត់ និងប្រជាជនក្នុងភូមិបានរត់គេចទៅពូននៅភូមិស្តៅ និងតំបន់ព្រៃនៅជិតៗ​ដើម្បីគេចពីការទម្លាក់គ្រាប់បែកដែលគាំទ្រ លន់ នល់។ ថ្ងៃមួយអំបែងគ្រាប់បែកបានធ្លាក់ចំគ្រួសារគាត់ដែលកំពុងតែពូននៅក្នុងរណ្តៅត្រង់សេបានបណ្តាលឲ្យឪពុក​របស់គាត់ទទួលរងរបួស។...

កុមាររបបខ្មែរក្រហម

(ព្រៃវែង)៖ តុង តក់ មានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានមុខរបបជាជាងសំណង់។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានកូនពីរនាក់ ស្រីមួយ និងប្រុសមួយ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា​ តក់ បានផ្តល់ព័ត៌តាមការចងចាំ និងការស្តាប់ពីចាស់ៗតំណាលប្រាប់ថា ក្នុងរបប លន់ នល់ នៅក្នុងភូមិឃុំមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ចូលដល់របបខ្មែរក្រហមឆ្នាំ១៩៧៥...

ប្រជាជន១៧ មេសា

(ព្រៃវែង)៖ ឈួន សាវ៉ាន មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ សាវ៉ាន បានចូលរៀនតាំងពីរបបសង្គមរាស្រ្តនិយម​។ ឆ្នាំ១៩៦០ គាត់បានឈប់រៀន និងបានរៀបការ​មករស់នៅទីក្រុងភ្នំពេញ។ ប្តីរបស់ សាវ៉ាន ជាមន្រ្តីរាជការរបស់របប លន់ នល់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សាវ៉ាន ប្តី កូន...

ការជម្លៀសប្រជាជនភូមិភាគបូព៌ាដោយបង្ខំតាមរថភ្លើង

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិភាគបូព៌ា ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានប្រាប់រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានអំឡុងពេលជម្លៀសដោយបង្ខំតាមរថភ្លើងឆ្លងកាត់ភ្នំពេញឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្មែរក្រហមបានប្រើប្រាស់មធ្យោបាយជម្លៀសប្រជាជនដោយបង្ខំជាច្រើនរួមមាន៖ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដើរ។ ខណៈរថភ្លើងជាមធ្យោបាយហាក់ពេញនិយមមួយដែលខ្មែរក្រហមបានប្រើប្រាស់សម្រាប់ជម្លៀសប្រជាជនដែលមានចំនួនច្រើនៗនាក់ក្នុងពេលតែមួយ។ នៅក្នុងមួយទូរថភ្លើងខ្មែរក្រហមបានដាក់មនុស្សរហូតដល់១00 នាក់ឲ្យឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ ហើយពុំបានផ្តល់អាហារឬទឹកឲ្យបរិភោគនោះទេ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជនដោយបង្ខំ និងមានភារកិច្ចត្រួតពិនិត្យប្រជាជនជម្លៀសតាមរថភ្លើង ទូក និងរទេះគោ ហើយចាំទទួលប្រជាជនជម្លៀសទៅតាមចំណតស្ថានីយរថភ្លើងនីមួយៗ ទៅកាន់សហករណ៍នានា។ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា...

ការជម្លៀសប្រជាជនភូមិភាគបូព៌ាដោយបង្ខំតាមរថភ្លើង

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិភាគបូព៌ា ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានប្រាប់រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានអំឡុងពេលជម្លៀសដោយបង្ខំតាមរថភ្លើងឆ្លងកាត់ភ្នំពេញឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្មែរក្រហមបានប្រើប្រាស់មធ្យោបាយជម្លៀសប្រជាជនដោយបង្ខំជាច្រើនរួមមាន៖ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដើរ។ រថភ្លើងជាមធ្យោបាយហាក់ពេញនិយមមួយដែលខ្មែរក្រហមបានប្រើប្រាស់សម្រាប់ជម្លៀសប្រជាជនដែលមានចំនួនច្រើនៗនាក់ក្នុងពេលតែមួយ។ នៅក្នុងមួយទូរថភ្លើងខ្មែរក្រហមបានដាក់មនុស្សរហូតដល់ ១00នាក់ឲ្យឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ និងពុំបានផ្តល់អាហារឬទឹកឲ្យបរិភោគនោះទេ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជនដោយបង្ខំ និងមានភារកិច្ចត្រួតពិនិត្យប្រជាជនជម្លៀសតាមរថភ្លើង ទូក និងរទេះគោ ហើយចាំទទួលប្រជាជនជម្លៀសទៅតាមចំណតស្ថានីយរថភ្លើងនីមួយៗ ទៅកាន់សហករណ៍នានា។ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា...

ខ្មែរក្រហមចាក់ឧគ្ឃោសនាសព្ទខ្លាំងៗពេលសម្លាប់មនុស្ស

(ព្រៃវែង)៖ ជុំ ឈឺន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ គាត់បានរៀបការតាំងពីសម័យលន់ នល់ និងមានកូនពីរនាក់។ ក្នុងរបបខ្មែរក្រហម ឈឺន កូន និងប្រពន្ធមិនអាចរស់នៅជួបជុំគ្នាបានទេ ដោយអង្គការបានប្រើគាត់ឲ្យ រកអុស ទៅ​ចិញ្ចឹមជ្រូក និងជីករែកដីធ្វើទំនប់ ប្រឡាយនៅឆ្ងាយៗពីកន្លែងប្រពន្ធ និងកូនស្នាក់នៅ។ គាត់ត្រូវទៅធ្វើការតាំងពីព្រឹកម៉ោងបីរហូតដល់ល្ងាចម៉ោងប្រាំ (សម្រាកពេលថ្ងៃកន្លះម៉ោងហូបបាយ) និងត្រូវ​ស្នាក់នៅកន្លែងធ្វើការ។ ពេលយប់កន្លែងធ្វើការរបស់...

Solverwp- WordPress Theme and Plugin