កម្ពុជាត្រូវតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ

វាគឺជាការសំខាន់ណាស់ដែលយើងត្រូវតែចងចាំនូវពាក្យស្លោកមួយថា សង្គ្រាមគ្រាន់តែជានយោបាយតាមរយៈមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ មុនពេលដែលប្រជាជនកម្ពុជាអាចឆ្លើយទៅនឹងសំណួរអំពីវិធីសាស្រ្តនៃការត្រៀមខ្លួនដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលហាក់ដូចជាចង់បានជម្លោះប្រដាប់អាវុធ, យើងត្រូវស្វែងយល់ជាមុនសិន ថាតើគោលបំណងអ្វីខ្លះដែលប្រទេសថៃអាចសម្រេចបានតាមរយៈសង្គ្រាម ហើយអ្វីដែលធ្វើឲ្យសង្គ្រាមទាក់ចិត្តប្រទេសថៃ ជាជាងសន្តិភាព។

ជាការពិតណាស់, គោលបំណងពិតប្រាកដរបស់ប្រទេសថៃគឺដើម្បីជោគជ័យក្នុងការទទួលបានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងពង្រីកការគ្រប់គ្រងកាន់តែខ្លាំងក្លាលើតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនមែនជាគោលដៅតែមួយគត់នោះទេ ហើយមានហេតុផលដែលនាំឱ្យជឿថាការទទួលបានទឹកដីគឺជារោគសញ្ញានៃបញ្ហាធំតែប៉ុណ្ណោះ។ ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃគឺជាស្ថានភាពមួយដែលយើងអាចកត់សម្គាល់បានថាជាការតស៊ូផ្ទៃក្នុងនិងអស្ថិរភាពដ៏ធំធេង។ ជម្លោះដែលកំពុងកើតមានឡើងនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រុមឥស្សរជនយោធាអភិរក្សនិយម-រាជានិយម, ស្ថាប័នតុលាការដ៏មានឥទ្ធិពល និងកម្លាំងប្រជាជនដែលមិនពេញចិត្តនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន។

កម្ពុជាពិតជាអាចតស៊ូឆ្លើយតបទៅនឹងរោគសញ្ញានៃបញ្ហាធំៗទាំងនេះ ប៉ុន្តែដើម្បីឆ្លងផុតបញ្ហាខាងលើដោយពិតប្រាកដ កម្ពុជាត្រូវតែអនុវត្តភាពជាអ្នកដឹកនាំដោយយុទ្ធសាស្ត្រ និងរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ ជាជាងគ្រាន់តែជារោគសញ្ញានៃបញ្ហា។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin