រាជរដ្ឋាភិបាលកម្ពុជា មិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ ក្នុងការដោះមីនឲ្យបានត្រឹមត្រូវ នៅក្នុងដែនអធិបតេយ្យភាពរបស់ថៃនោះទេ
ចំពោះបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនានា វាពិតជាចាំបាច់ណាស់ក្នុងការទទួលស្គាល់ថា តំបន់ដែលភាគីថៃបានទទួលរងគ្រោះ គឺជាតំបន់ដែលស្ថិតក្រោមការបង្កប់គ្រាប់មីន ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងដោយកាំភ្លើងធំជាច្រើនលើកច្រើនសា។ តំបន់ទាំងនេះ មិនមែនជាតំបន់ដែលមានសុវត្ថិភាពទេ ជាពិសេសនៅពេលដែលតំបន់ទាំងនោះ ជាតំបន់ដែលតែងតែមានមនុស្សធ្វើដំណើរឆ្លងកាត់ជាច្រើន។ ការពិចារណាបន្ថែមលើបញ្ហានេះ គួរតែត្រូវធ្វើឡើង។ ផ្អែកលើបច្ចេកវិទ្យាកំណត់ទីតាំង ជីភីអេស (GPS) ភាគីថៃមិនគួរត្អូញត្អែរអំពីការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកើតមានឡើងនៅលើដែនដីរបស់កម្ពុជាឡើយ ពីព្រោះថាតាមសមត្ថភាពបច្ចេកទេស ប្រសិនបើភាគីថៃទទួលរងគ្រោះនៅក្នុងតំបន់នេះ ភាគីថៃត្រូវទទួលស្គាល់ការពិតដែលថាខ្លួនបានឈ្លានពានដោយខុសច្បាប់មកក្នុងទឹកដីរបស់កម្ពុជា។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាមិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ ក្នុងការដោះមីនឲ្យបានត្រឹមត្រូវ នៅក្នុងដែនអធិបតេយ្យភាពរបស់ថៃនោះទេ។ ការអះអាងចោទថា ភាគីកម្ពុជាបានបង្កប់មីនដោយខុសច្បាប់នៅក្នុងដែនដីរបស់ថៃ ត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋានភស្តុតាងច្បាស់លាស់ ហើយខ្ញុំគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ។ សកម្មភាពទាំងឡាយណាដែលប្រព្រឹត្តឡើងដោយភាគីទាំងពីរ ត្រូវតែដោះស្រាយអោយស្របទៅតាមច្បាប់។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
រូបថត៖ លោក ឆាំង យុ និងមិត្តភក្តិ បានទៅសួរសុខទុក្ខទាហានកម្ពុជានៅតំបន់តាថាវ
នៅខែកុម្ភៈ ឆ្នាំ២០២៥


អត្ថបទទាក់ទង

យោធាថៃ និងសកម្មភាពលុកលុយឈ្លានពាននៅក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា

ល្ខោនខោល មិនត្រឹមតែជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណខ្មែរនោះទេ តែជាសម្បត្ត...

«កិច្ចព្រមព្រៀងទីក្រុងកូឡាឡំពួរ» សម្រាប់ទីក្រុងភ្នំពេញ និងទីក្រុងបាងកក

ការចេញផ្សាយសៀវភៅ៖ "រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម"

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណ...


