Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

រងចាំប្តីតែមិនឃើញវិលវិញ

(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...

ជីកស្រះសម្រាប់សម្លាប់ប្រជាជន

(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។ ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម...

អ្នកមិនចេះអក្សរធ្វើកងឈ្លប

(រតនគិរី)៖  ឃុត ឆាយ មានអាយុ ៦៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឃុត ឆាយ ធ្វើការនៅក្នុងកងកុមារ និងក្រោយមកទៀតធ្វើជាពេទ្យនៅសម័យខ្មែរក្រហម។ គាត់ត្រូវបានជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅតាមសហករណ៍ត្រពាំងក្រហមអស់រយៈពេលប្រហែលជាពីរខែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើពេទ្យនៅតាមភូមិជាមួយកុមារប្រាំនាក់ផ្សេងទៀត។ ខ្មែរក្រហមបានបង្ហាត់បង្រៀនគាត់ឲ្យដើររក និងជីករុក្ខជាតិក្នុងព្រៃដើម្បីយកមកធ្វើថ្នាំបុរាណ។ គាត់បានជីកយកឫសឈើ ដែលប្រើប្រាស់សម្រាប់ផ្សំថ្នាំរាករូស ដោយយកឫសទាំងនោះមកស្ងោរ និងរែង។ បន្ទាប់មកគាត់យកឫសទាំងនោះមកបុកនិងកិនឲ្យទៅជាម្សៅ ហើយសូនជាថ្នាំ។ ឃុត...

ខ្មែរក្រហមវាយមនុស្សទម្លាក់ទឹក

(រតនគិរី)៖ ម៉ា និម៉ល់ មានអាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់កើតនៅឆ្នាំ១៩៧៤ មួយឆ្នាំមុនការចាប់ផ្តើមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។ នៅក្រោមរបបនោះ គាត់ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្តាយតាំងពីតូច នៅពេលឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើការតាមវាលស្រែចម្ការ។ គាត់ត្រូវបានមើលថែដោយ​​​មនុស្សចាស់នៅតាមរោងកុមារ។ និម៉ល់ បានរលឹកថា គាត់មានអារម្មណ៍នឹកម្តាយជាខ្លាំង និងត្រូវរស់នៅដោយគ្មានការមើលថែពីឪពុកម្តាយនោះទេ។ គាត់បានចាំថា ម្តាយរបស់គាត់ធ្វើការនៅរោងបាយសហករណ៍ និងច្រូតស្រូវតាមវាលស្រែ។ បន្ទាប់មកគាត់ធ្វើការនៅក្នុងកងកុមារ​ ដោយត្រូវរស់នៅរួម...

ស្លាប់ដោយសារអត់បាយ

(រតនគិរី)៖ ប៉ែន គីមអ៊ាន មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតន​គិរី។ នៅសម័យខ្មែរក្រហមគាត់និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅតាមសហករណ៍ត្រពាំងក្រហម។ នៅទីនោះ គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ គីមអ៊ាន ត្រូវដើរប្រមូលលាមកនៅតាមផ្ទះសម្រាប់ធ្វើជី ដោយនិយាយថា ក្រអូបនៅចំពោះមុខខ្មែរក្រហម។ ក្រៅពីនេះគាត់ត្រូវទៅជីក​ដំឡូង គល់ចេក និងបេះស្លឹកដំឡូង សម្រាប់លាយជាមួយបាយ។ គាត់បានបញ្ជាក់ថា ប្រជាជនទាំងចាស់ទាំងក្មេងដែលរស់នៅក្នុងសហករណ៍ត្រូវធ្វើពលកម្មទាំងអស់គ្នា អ្នកដែល​​មិនធ្វើទៅតាមបញ្ជារបស់ខ្មែរក្រហមនឹងត្រូវបានសម្លាប់...

ខ្ញុំខំធ្វើការទើបមានជីវិតរស់ពីរបបខ្មែរក្រហម

(ស្វាយរៀង)៖ ការរួចជីវិតពីរបបខ្មែរក្រហមជារឿងអស្ចារ្យមួយសម្រាប់អ្នករស់រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊េល សុភាព បានថ្លែងថាគាត់មានជីវិតរស់ដោយសារតែគាត់បានខិតខំធ្វើការទំាងយប់ទាំងថ្ងៃដោយមិនហ៊ានប្រកែកតវ៉ាជាមួយឈ្លបខ្មែរក្រហម។ សុភាព កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៥ នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ​ភូមិឃុំខាងលើ។ សុភាព មានឪពុកឈ្មោះ ហ៊េល ចុន និងម្តាយឈ្មោះ ពៅ និងមានបងប្អូនចំនួន៧នាក់ “ស្រី៦នាក់ ប្រុស១នាក់” គាត់ជាកូនទី៣ក្នុងគ្រួសារ។ សព្វថ្ងៃ...

ផ្លាស់ទីធ្វើការទៅតាមអង្គការចាត់តាំង

(តាកែវ) ណុប មុំ អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុំ មានអាយុ១៧ឆ្នាំ។ មុំ ត្រូវចូលទៅធ្វើការងារនៅក្នុងកងចល័តនារី និងជម្លៀសទៅធ្វើការងារក្រៅភូមិ។ ការងាររបស់ មុំ នៅក្នុងសម័យខ្មែរក្រហមរួមមាន ដកសំណាប, ស្ទូងស្រូវ និងច្រូតស្រូវ នៅរដូវធ្វើស្រែ និងលើកទំនប់, ជីកប្រឡាយ និងលើកភ្លឺស្រែ...

ង៉ែត ប្រុញ៖ យកម្ចុរបូមទឹកចាក់សម្លាប់អ្នកជំងឺ

(តាកែវ) ង៉ែត ប្រុញ អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិគោកព្រេច ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រុមគ្រួសាររបស់ ប្រុញ ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការនៅស្រុកកោះអណ្ដែត។ នៅស្រុកកោះអណ្ដែត ប្រុញ ធ្វើការងារដេញចាប និងដើររើសអាចម៍គោ  យកទៅដាក់ស្រែ។ នៅសម័យខ្មែរក្រហម ប្រុញ អាចស្នាក់នៅជាមួយឪពុកម្ដាយព្រោះគាត់មិនទាន់គ្រប់អាយុស្នាក់នៅក្នុងកងកុមារប្រមូលផ្ដុំ។ ប្រុញ បានឲ្យដឹងថា ក្នុងមួយថ្ងៃ គាត់ត្រូវចាំចាប ៤ម៉ោង...

លេង ស៊្រឹម៖ ស្លាប់កូន៦នាក់នៅក្នុងសម័យខ្មែរក្រហម

(តាកែវ) លេង ស៊្រឹម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ​ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តព្រៃវែង។ នៅអាយុ១៦ឆ្នាំ ស៊្រឹម បានរៀបការបង្កើតគ្រួសារនៅភូមិព្រៃលៀប។ នៅសម័យ លន់ នល់ ស៊្រឹម រស់នៅជុំគ្រួសារធម្មតា មិនបានជម្លៀសទៅភូមិផ្សេងនោះទេ។ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាង លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តក្នុងព្រៃ ប្ដីរបស់...

គឹម ស្រ៊ី៖ ខ្ញុំបានឮសំឡេងវាយ និងសម្រែកឈឺចាប់របស់មនុស្ស

(តាកែវ) គឹម ស៊្រី អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស៊្រី គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ស៊្រី រស់នៅជាមួយម្ដាយឪពុក និងធ្វើការនៅក្នុងកងកុមារ។ ការងាររបស់ក្មេងៗគឺបោចរពាក់យកមកធ្វើបង្គី ដើររើសអាចម៍គោ និងកាប់ដើមពារានគរយកទៅដាក់ក្នុងរណ្ដៅ និងយកជីដែលលាយរួចក្នុងរណ្ដៅទៅបាចក្នុងស្រែ។ ចំពោះរបបអាហារ ស្រ៊ី បានឲ្យដឹងថា អង្គការចែកបបរឲ្យពីរពេលក្នុងមួយថ្ងៃ។ របបអាហារដែលទទួលបានក្នុងមួយពេលគឺ បបររាវពីរវែក ជាមួយសម្លរមួយវែក។...

សុខចិត្តស្លាប់ជាមួយប្ដី ប្រសិនបើអង្គការយកទៅសម្លាប់

(តាកែវ) អ៊ិន វណ្ណី អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន វណ្ណី រស់នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់ពីខ្មែរក្រហម​ទទួលបានជ័យជម្នះ គ្រួសាររបស់ វណ្ណី ត្រូវជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តតាកែវ (ស្រុកកំណើតរបស់ប្ដីគាត់)។ នៅក្នុងសហករណ៍ វណ្ណី និងប្ដីរបស់គាត់បានសន្យាគ្នាថា “ស្លាប់ជាមួយគ្នា” ប្រសិនបើអង្គការយកអ្នកណាម្នាក់ទៅសម្លាប់។ នៅយប់មួយ វណ្ណី បានឮដំណឹងអំពីការយកមនុស្សម្នាក់ទៅសម្លាប់។...

Solverwp- WordPress Theme and Plugin